​ពិ​ព័រ​ពណ៍​ផលិតផល​ខ្មែរ​នៅ​ខេត្តកំពង់ចាម​ភ្ញៀវ​ចូលរួម​មួយថ្ងៃ​ពី​៥.០០០​ទៅ​៧.០០០​នាក់​

695
ចែករម្លែក
  • 38
    Shares

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​ពិ​ព័រ​ពណ៍​ជា​ផលិតផល​ខ្មែរ​រៀបចំ​ដោយ​ក្រសួងពាណិជ្ជកម្ម​សហកា​រ​ជាមួយ​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ​នៅ​ក្រុង​កំពង់ចាម​បាន​ប្រព្រឹត្ត​ចំនួន​ពីរ​ថ្ងៃ​ហើយ​។​គឺ​ក្នុង​មួយថ្ងៃ​តាម​ការប៉ាន់ប្រមាណ​មាន​ភ្ញៀវ​ចូលរួម​ទស្សនា​និង​ចូលរួម​ទិញ​ផលិតផល​ជាង​១០០​មុខ ពី ៥.០០០​ទៅ​៧.០០០​នាក់​។​

​លោក ឈាង បូ​រិ​ន ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកំពង់ចាម​បានឱ្យដឹង​នៅ​ថ្ងៃទី ៩​ខែ មេសា​ឆ្នាំ​២០១៩​ថា នេះ​ជា​ថ្ងៃ​ចុងក្រោយ​នៃ​ការតាំងពិព័រណ៍​ផលិតផល​ខ្មែរ​ក្នុងឱកាស​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ​រដូវ​កាល​ទី​៤​ឆ្នាំ​២០១៩​។​នេះ​ក៏​ជា​ទិវា​ជាតិ​លើកកម្ពស់​ការប្រើប្រាស់​ផលិតផល​ខ្មែរ​ឆ្នាំ​ទី​២​ដើម្បី​អនុវត្តន៍​គោលដៅ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច​តាម​មូលដ្ឋាន​។​តាមរយ​:​ការគាំទ្រ​និង​លើកកម្ពស់​ផលិតផល​ក្នុងស្រុក​រួមគ្នា​ប្រើប្រាស់​ផ​លិ​ផល​ឲ្យ​បាន​ច្រើន​ជា​អតិបរិមា​គឺ​ផលិតផល​កើតចេញពី​ភូមិ​មួយ​ផលិតផល​មួយ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​។​

​លោក​ប្រធាន​មន្ទីរ​បាន​ឲ្យ​ដឹង​ទៀតថា ក្នុងនោះ​យើង​មាន​ស្តង់​សរុប​ចំនួន ១២០ និង​សម្រាប់​ខេត្តកំពង់ចាម​មាន ២៦​ស្តង់​ដាក់តាំង និង​លក់​ផលិតផល​ខ្មែរ​ប្រមាណ​ជាង ១០០ មុខ​: គ្រឿងឧបភោគ​បរិភោគ​, គ្រឿង​ប្រដាប់​ប្រើប្រាស់​, គ្រឿង​សម្ភារ​:​វត្ថុ​អនុ​ស្សារី​យ៍​, គ្រឿង​សម្ភារ​:​តុបតែង​, ផលិតផល​ជា​ភេសជ្ជ​:, នំ​ប្រពៃណី​, គ្រឿង​សិប្បកម្ម និង​គ្រឿងសម្អាង ជាដើម​។​

​លោក បូ​រិ​ន បាន​បន្តថា តាមរយ​:​ការដាក់​ផលិតផល​ខ្មែរ​ដែលមាន​អាជីវករ ផលិតករ អញ្ជើញ​មក​ចូលរួម​ពី​បណ្តា​ខេត្ត រាជធានី​សរុប ២៥ ចំនួន ពីរ ថ្ងៃនេះ គឺមាន​ភ្ញៀវ​ជិត​ឆ្ងាយ​យ៉ាងច្រើន​កុះករ​បានមក​ទស្សនា​ពិព័រណ៍​នេះ និង​បាន​ជាវ ឬ​ទិញ​ផលិតផល​ទាំងនោះ​ក្នុង​មួយថ្ងៃ​ចន្លោះ​ពី ៥.០០០ ទៅ ៧.០០០ នាក់​។​

​អ្នកស្រី ឡឹ​ក ម៉ា​នុត ជា​ម្ចាស់​សិប្បកម្ម​គ្រាប់ស្វាយចន្ទី​នៅ​ស្រុក​ចម្ការលើ ដែល​បាន​នាំយក​ផលិតផល​គ្រាប់ស្វាយចន្ទី​មក​ចូលរួម​តាំងពិព័រណ៍ និង​លក់បាន​និយាយថា សម្រាប់​ការតាំងពិព័រណ៍​លើក​នេះ​មាន​មនុស្ស​ចូលរួម​ច្រើនជាង​រាល់​លើក គឺ​ភ្ញៀវ​បាន​ទិញ​ផលិតផល​គ្រាប់ស្វាយចន្ទី​ក្នុង​មួយថ្ងៃ​ពី ៨០ ទៅ ៩០ គីឡូក្រាម​។​ដែល​ក្នុង​មួយ​គីឡូក្រាម​តម្លៃ​ចាប់ពី ១៥ ទៅ ១៧ ដុល្លារ​អាមេរិក​។​

​គួរ​បញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម​បាន​សហការ​ជាមួយ គណ​:​ក​ម្មា​ធិ​ការ​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ និង​រដ្ឋបាល​ខេត្តកំពង់ចាម​រៀបចំ​តាំងពិព័រណ៍​ផលិតផល​ខ្មែរ នៅក្បែរ​កំពង់​រង់ចាំ ក្រុង​កំពង់ចាម​ចំនួន បី ថ្ងៃ​ចាប់ពី​ថ្ងៃទី ៦ ដល់ ៩ ខែមេសា ឆ្នាំ​២០១៩៕S/​