​ពីរ​ថ្ងៃ​ចាប់ខ្លួន​ប្រាំពីរ​នាក់​ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​

1001
ចែករម្លែក

(​សៀមរាប​)៖​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ចំនួន​ប្រាំពីរ​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​និង​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលាការ ។​ក្នុងនោះ​ចាប់​តាម​ដីការ​ពីរ​នាក់​។​លោក​វរ​សេនី​យ៏​ឯក​អ៊ុ សា​អាត នាយការិយាល័យ​នគរបាល ប្រឆាំង​គ្រឿងញៀន បាន​ឲ្យ​ដឹងថា ការចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​គឺ​បាន សហការ​ជាមួយ​បណ្តា​កម្លាំង នគរបាល​មូលដ្ឋាន​។ នៅ​ថ្ងៃទី​១២​ខែមីនា ចាប់ខ្លួន​តាម​ដីកា របស់​តុលាការ​ម្នាក់​ឈ្មោះ​ផល សុខុម ប្រុស​អាយុ​៣៥​ឆ្នាំ​នៅ​ភូមិ​ចុង​កៅស៊ូ​សង្កាត់​ស្លក្រាម ពីបទ​ជួញដូរ​គ្រឿងញៀន​កាលពី​ឆ្នាំ​២០១៥​។

​ក្នុង​ថ្ងៃ​ដដែល​ចាប់ខ្លួន​ចំនួន​៥​នាក់​ទៀត​ទី​១​ឈ្មោះ​មុយ សុផាន់​ណា ប្រុស​ឆ្នាំ​កំណើត​១៩៩១ គ្មាន​មុខរបរ​ពិតប្រាកដ នៅ​ភូមិ​ចក​ឃុំ​ស​ង្វើ​យ​ស្រុក​ជីក្រែង​។​ទី​២​ឈ្មោះ​ស៊ុ ឆេង​នៅ ប្រុស​ឆ្នាំ​កំណើត​១៩៩២ គ្មាន​មុខរបរ ។​ទី​៣​ឈ្មោះ​ហេង ចន្ទ​តារា ប្រុស​ឆ្នាំ​កំណើត​១៩៩១ ។​ទី​៤​ឈ្មោះ​អ៊ា​ន ផេង ប្រុស​ឆ្នាំ​កំណើត​១៩៩២ គ្មាន​មុខរបរ​ពិតប្រាកដ​។​ទី​៥​ឈ្មោះ​វ៉ាន់ រតនា ប្រុស​ឆ្នាំ​កំណើត​១៩៨៨ គ្មាន​មុខរប ពួ​កែ​ទាំង​៤​នេះ​មាន​ទីលំនៅ​ភូមិ​ថ្នល់​លោក​ឃុំ​ស្ពាន​ត្នោត​ស្រុក​ជីក្រែង​។

​ថ្ងៃទី​១៣​ចាប់​ម្នាក់ទៀត​ឈ្មោះ​ហុង សៀ​កមេង ប្រុស​ឆ្នាំ​កំណើត​២០០៤ មាន​ទីលំនៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប​។ អ្នក​ទាំងអស់​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។ ពេល​ចាប់ខ្លួន​ដកហូត ម៉ា​ទឹកកក​៣​កញ្ចប់ ទម្ងន់​០,៧​ក្រាម ទូរ​សព្ទ័​៤​គ្រឿង និង​ដាវ​២​ដើម បញ្ជូនទៅ​តុលាការ​ថ្ងៃទី​១៣​ខែមីនា ចាត់ការ​បន្ត​៕S/​ដោយៈ​អង្គរតូច​

​រូបភាពៈ​ជនសង្ស័យ​ពេល​ចាប់ខ្លួន​៕​អង្គរតូច​