​ពីរ​ថ្ងៃ​ចាប់​ជនសង្ស័យ​ចំនួន​១០​នាក់​ក្នុង​ទីតាំង​ផ្សេងគ្នា​ពាក់ព័ន្ធ​គ្រឿងញៀន​

1218
ចែករម្លែក

​(​សៀមរាប​)​កម្លាំង​នគរបាល​ការិយាល័យ ប្រឆាំង​គ្រឿងញៀន បាន​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​១០​នាក់​ជា​បន្តបន្ទាប់ ហើយ​បញ្ជូនទៅ​តុលាការ​ករណី​រក្សាទុក​និង​ចែកចាយ​គ្រឿងញៀន​។​នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​លោក​វរ​សេនី​យ៏​ទោ​អ៊ុំ​សា​អាត​បាន​ឲ្យ​ដឹងថា​ការចុះ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ខាងលើនេះ​យើង​បាន​សហការ​ជាមួយ​បណ្តា​កម្លាំង​នគរបាល​តាម​បណ្តា​មូលដ្ឋាន​។

កាលពី​ថ្ងៃទី​២៨​ខែកក្កដា បាន​ចាប់ខ្លួន​ជនសង្ស័យ​៩​នាក់ ទី​១​មានឈ្មោះ អ៊ុត រស្មី​ហៅ​ងោ ប្រុស​អាយុ​២៦​ឆ្នាំ​។ ទី​២​ឈ្មោះ​សុខ ទី ប្រុស​អាយុ​២០​ឆ្នាំ​ទី​៣​ឈ្មោះ​ង្វៀង តាំង ស្រី​អាយុ​២៦​ឆ្នាំ​មុខរបរ​នារី​បំរើ​ខារ៉ាអូខេ​សែនសប្បាយ​៥​ជា​ជនជាតិ​វៀតណាម ស្នាក់នៅ​បន្ទប់​ជួល​សង្កាត់​គោក​ចង ក្រុង​សៀមរាប​។

ថ្ងៃទី​២៨​ដដែល ចាប់ខ្លួន​៦​នាក់ ដែល​ទី​១​ឈ្មោះ​កែវ សភា ប្រុស​អាយុ​១៦​ឆ្នាំ ទី​២​ឈ្មោះ​ឆាក់ សុខ ប្រុស​អាយុ​២១​ឆ្នាំ​ទី​៣​ឈ្មោះ​យិ​ញ ចាន់ថន ប្រុស​អាយុ​១៧​ឆ្នាំ​។ ទី​៤​ឈ្មោះ​អ៊ី ហស្ស​វត្ស​ន៏ ប្រុស​អាយុ​១៧​ឆ្នាំ ទី​៥​ឈ្មោះ​យៀវ ឆេ​ត ប្រុស​អាយុ​១៦​ឆ្នាំ និង​ទី​៦​ឈ្មោះ​យិន វិ​ណេ​សដា​វណ្ណ ប្រុស​អាយុ​១៦​ឆ្នាំ
​។
ថ្ងៃទី​២៩ បាន​ចាប់ខ្លួន​១​នាក់​ទៀត ទី​ឈ្មោះ​យិន សំណាង ប្រុស​អាយុ​២១​ឆ្នាំ គ្មាន​មុខរបរ​ពិត​នៅ​ភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប​។​ពួកគេ​សុទ្ធសឹង​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​ទាំងអស់​។​ក្នុងពេល​ចាប់ខ្លួន​ដកហូត​ទូរ​សព្ទ័​៣​គ្រឿង​.​ម៉ូតូ​១​គ្រឿង​.​ឧ​បករ​ណ៏​ជក់​គ្រឿងញៀន​មួយចំនួន​។ ជនសង្ស័យ​និង​វត្ថុតាង​បញ្ជូនទៅ​តុលាការ​ថ្ងៃទី​៣១​ខែកក្កដា​នេះ​៕S/​ដោយៈ​អង្គរតូច​

​រូបភាពៈ​ជនសង្ស័យ​និង​វត្ថុតាង​។​