​ពីរ​ថ្ងៃ​ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​ប្រាំបី​នាក់​ករណី​គ្រឿងញៀន​

466
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាប​:​ក្នុង​រយ​:​ពេល​ពីរ​ថ្ងៃ​កម្លាំង​នគរបាល​គ្រឿងញៀន​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​ចំនួន​៨​នាក់​។​លោក​វរសេនីយ៍ឯក​អ៊ុ​សា​អាត​នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​បានឱ្យដឹងថា​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ចំនួន​៤​នាក់​នោះ​ទី​១-​ឈ្មោះ អាល ស ភេទ​ប្រុស​។

​ទី​២-​ឈ្មោះ យឹម ចក់ ភេទ​ប្រុស​ទី​៣-​ឈ្មោះ រស់ នង ភេទ​ប្រុស​និង​ទី​៤- ឈ្មោះ លួ​ន ឡុង​ភេទ​ប្រុស​ឆ្នាំ​។​ពេល​ចាប់ខ្លួន​ដកហូត​ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ទឹកកក​ចំនួន​១​កញ្ចប់​ស្មើនឹង​ទម្ងន់​០,២​ក្រាម​ទាំង​សំបក និង​ទូរស័ព្ទដៃ​ចំនួន​៣​គ្រឿង​។

​លោក​បន្តថា​លុះ​ថ្ងៃទី​២៨​ខែ​ខែឧសភា​ឃាត់ខ្លួន​៤​នាក់​ទៀត​ទី​១​ឈ្មោះ​តាំង​វណ្ណ​:​ភេទ​ប្រុស​។​ទី​២​ឈ្មោះ​ពិន​ធឿន​ប្រុស​ឆ្នាំ​។​ទី​៣​ឈ្មោះ​គី​ពិ​ទូ​ប្រុស​និង​ទី​៤​ឈ្មោះ​សាក់​សឿន​ប្រុស​ឆ្នាំ​កំណើត​២០០២​គ្មាន​មុខរបរ​ពួកគេ​មាន​ទីលំនៅ​ឃុំ​ស្រែ​ណូយ​ស្រុក​វ៉​រិ​ន​។

​ពួកគេ​មាន​សារធាតុ​ញៀន​ក្រោយពេល​ពិនិត្យ​ក្នុងពេល​ចាប់ខ្លួន​ដកហូត​វត្ថុតាង​ម្សៅ​ក្រាម​ម៉ា​ទឹកកក​២​កញ្ចប់​ទំងន់​៨.៧​ក្រាម​ទូរស័ព្ទ​៧​គ្រឿង​។​បញ្ជូនទៅ​តុលាការ​ថ្ងៃទី​២៨​ខែឧសភា​ចាត់ការ​បន្ត​៕S/​