​ពី​ឆ្នាំ​១៩៩៤​ដល់​សព្វថ្ងៃ​មាន​ជនអន្តោប្រវេសន៍​ជាង​១៧​ម៉ឺន​នាក់​

641
ចែករម្លែក
  • 17
    Shares

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​នៅ​សាកលវិទ្យាល័យ​បាត់ដំបង​កាលពី​រសៀល​ថ្ងៃទី​១៥​ខែមិថុនា​ឆ្នាំ​២០១៨​នៅក្នុង​បទឧទ្ទេសនាម​ស្តីពី​ការងារ​គ្រប់គ្រង​ជនបរទេស​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នាយ​ឧ​ត្ត​ម​​សេនីយ៍​សន្តិ​បណ្ឌិត​សុខ​ផល​អគ្គនាយក​អន្តោប្រវេសន៍​មានប្រសាសន៍ថា​”​ពី​ឆ្នាំ​១៩៩៤​ដល់​សព្វថ្ងៃ​មាន​ជនអន្តោប្រវេសន៍​ជាង​១៧​ម៉ឺន​នាក់​”​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត​សុខ​ផល​អគ្គនាយក​អន្តោប្រវេសន៍​បាន​គូសបញ្ជាក់ថា​ច្បាប់​អន្តោប្រវេសន៍​មាន​តាំងពី​ឆ្នាំ​១៩៥៦​នៅក្នុង​ព្រះរាជាណាចក្រ​ទី​ឆ​ដែលមាន​ព្រះករុណា​ព្រះ​បរម​រតន​កោដ្ឋ​ជា​អ្នក​បង្កើតឡើង​ដើម្បី​ទប់ស្កាត់​ការហូរចូល​ជនបរទេស​ជា​អន្តោប្រវេសន៍​។​ច្បាប់​នោះ​មាននៅ​ក្នុង​ព្រះរាជកិច្ច​មាន​៣៧​មាត្រា​និង​៤​ជំពូក​គែ​ជនបរទេស​វ័យចាស់រ​ស់​នៅបាន​៧​ឆ្នាំ​ទើប​មាន​សិទ្ធិ​សុំ​សញ្ជាតិ​កម្ពុជា​ចំពោះ​បី​ឆ្នាំ​ទើប​សុំ​បាន​។​

​ច្បាប់​នេះ​មាន​លក្ខណៈ​តឹងរឹង​គួរសម​ដែរ​និង​ហាម​មាន​មុខរបរ​ច្រើន​។​ជនអន្តោប្រវេសន៍​សន្ត​ត្រូវ​កាន់​កាត​ខ្មៅ​(​កាត​ឡាតាំង​)​។​ក្នុង​ព្រះរាជាណាចក្រ​ទី​១​គ្រប់គ្រង​ជនអន្តោប្រវេសន៍​ដោយ​ច្បាប់ទម្លាប់​ត្រឹមត្រូវ​ហៅថា​”​ច្បាប់​ស្តីពី​ការ​ចូលមក​ស្នាក់នៅ សុំ​ស្នាក់នៅ​ក្នុងប្រទេស​កម្ពុជា​របស់​ជនបរទេស​”​។​

​លោក​អគ្គនាយក​បា​នប​ន្ត​ថា​ពី​ឆ្នាំ​១៩៧៩​ដល់​១៩៩៩​យើង​គ្រប់គ្រង​ជនបរទេស​ដោ​យ​លិខិត​​ស្នាម​ផ្សេងៗ​ប៉ុន្តែ​នៅ​ឆ្នាំ​១៩៩៤​យើង​បានធ្វើ​ច្បាប់​ទី​២​ហៅថា​ច្បាប់​អន្តោប្រវេសន៍​ដែល​យើង​យកមកអនុវត្ត​រហូត​ដល់​សព្វថ្ងៃនេះ​មាន​៤១​មាត្រា​និង​៧​ជំពូក​។​ចំណុច​សំខាន់​ទី​១​នៃ​ច្បាប់​នេះ​ក្នុង​មាត្រា​៣​បានកំណត់​ធាក់​ថយ​បានន័យថា​អនុវត្ត​ចំពោះ​ជនបរទេស​ដែល​ចូលមក​តាំង​ពីមុន​៧៩​គឺ​ជនបរទេស​ណាក៏ដោយ​ដែល​ចូលមក​រស់នៅ​និង​ធ្វើ​ការងារ​ក្នុងប្រទេស​កម្ពុជា​ត្រូវគោរព​ច្បាប់​របស់​យើង​ហៅថា​ច្បាប់​អន្តោប្រវេសន៍​៩៤​។​ច្បាប់​នេះ​អនុញ្ញាតិ​ឲ្យ​យើង​គ្រប់គ្រង​ជនបរទេស​ចែកចេញជា​បី​ប្រភេទ​។​ទី​1​ជនបរទេស​មិនមែន​អន្តោប្រវេសន៍​សោះ​។​

​ទី​២​ជនបរទេស​អន្តោប្រវេសន៍​សន្ត​ដូចជា​សហគមន៍​វៀតណាម​ដែល​រស់នៅ​បឹង​ទន្លេ​សាប​ចាប់ពី​៧​ឆ្នាំ​អត់​ធ្វើ​អ្វី​ខុស​សោះ​អាចដាក់​ពាក្យសុំ​សញ្ជាតិ​បាន ក្មេង​៣​ឆ្នាំ​។​ទី​៣​ជន​បរ​​ទេស​អន្តោប្រវេសន៍​ដែលជា​អ្នកវិនិយោគ​អ្នករកស៊ី​នៅ​ប្រទេស​កម្ពុជា​។​ជាក់ស្តែង​នៅ​ខេត្ត​បាត់ដំបង​មាន​ជនអន្តោប្រវេសន៍​វិនិយោគ​ជាង​១,១០០​នាក់​ជនអន្តោប្រវេសន៍​សន្ត​នៅ​ទន្លេសាប​មាន​ជា​១,៨០០​នាក់​។​ច្បាប់​នេះ​ចាប់ពី​អនុវត្ត​យើង​សម្រេច​ដកហូត​បាន​ឯកសារ​ខុសច្បាប់​ប្រមាណ​៤០​ភាគរយ​នៅសល់​៦០​ភាគរយ​ទៀត​។​នៅ​ឆ្នាំ​៩៤​ដល់​២០០០​នៅ​កម្ពុជា​បាន​សាកល្បង​ធ្វើ​ជំរឿន​ជនបរទេស​មាន​ជាង​៧​ម៉ឺន​នាក់​២០​សញ្ជាតិ​ក្នុងនោះ​ជនជាតិ​វៀតណាម​មាន​៩៩,៩០​ភាគរយ ដល់​ឆ្នាំ​២០១០​ឡើងដល់​១០​ម៉ឺន​នាក់​ឆ្នាំ​២០១៥​ពេល​ច្បាប់​អន្តោប្រវេសន៍​កើត​ហើយ​មាន​១៥​ម៉ឺន​នាក់​រហូតដល់​ឥឡូវ​កើន​ដល់​១៧៦,000​នាក់​។​បើ​ប្រៀបធៀប​២០០២​ដល់​២០១៣​រយៈពេល​១៣​ឆ្នាំ​កើនឡើង​១៣​ម៉ឺន​នាក់​គឹ​១​ឆ្នាំ​កើន​១​ម៉ឺន​នាក់​។​

នាយ​ឧ​ត្ត​ម​សេនីយ៍​បាន​បញ្ជាក់ថា​ចំពោះ​ការអនុវត្ត​ច្បាប់​យើង​មាន​សិទ្ធិ​ឃាត់ខ្លួន​ជន​អន្តោ​សន៍​ដែល​ចូលមក​រស់នៅ​និង​រកស៊ី​ខុសច្បាប់​ចាប់ពី​ឆ្នាំ​២០១៤​បាន​ចំនួន​១៤,១២៣​នាក់​មាន​៨៨​សញ្ជាតិ​។​ក្នុងនោះ​វៀតណាម​ជាង​១​ម៉ឺន​នាក់​។​ការអនុវត្តន៍​ច្បាប់​អន្តោប្រវេសន៍​សព្វថ្ងៃ​មាន​បី​ប្រភេទ​។​ទី​១​អន្តោ​ប្រវា​សន៍​មាន​ប៉ុស្តិ៍​ទី​២​ចូល​ជ្រៅ​មក​ក្នុង​ផ្ទៃ​ប្រទេស​ឃាត់ខ្លួន​រួច​បណ្តេញ​ចេញទៅ​ប្រទេស​ដើម​វិញ​។​

​ទី​៣​ចាប់​តាម​ខេត្ត​ដែល​នៅជាប់​ព្រំដែន​គ្នា​ត្រូវ​បណ្តេញចេញ​ទៅវិញ​តែបើ​ចាប់​តាម​ខេត្ត​មិនជា​ប់​ព្រំដែន​ត្រូវ​បញ្ជូនទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​អនុវត្តតាម​នីតិវិធី​។​ក្នុងឱកាស​នោះដែរ​មាន​និស្សិត​មួយចំនួន​បាន​ឡើង​សួរ​សំណួរ​ហើយ​នាយ​ឧ​ត្ត​ម​សេនីយ៍​បាន​ឆ្លើយ​ដោះស្រាយ​យ៉ាង​ក្បោះក្បាយ​ហើយ​ប្រគល់ជូន​ថវិកា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​ជូន​ចំពោះ​និស្សិត​សកល​
​វិទ្យាល័យ​បាត់ដំបង​ជាង​៥០០​នាក់​ក្នុង​ម្នាក់ៗ​៣​ម៉ឺន​រៀល​ផងដែរ​៕S/

​ពី​ឆ្នាំ​១៩៩៤​ដល់​សព្វថ្ងៃ​មាន​ជនអន្តោប្រវេសន៍​ជាង​១៧​ម៉ឺន​នាក់​


#