​ពុទ្ធសាសនា​នៅតែ​ជា​មូលដ្ឋាន​ផ្ដល់​ចំណេះដឹង​សម្រាប់​កូន​ខ្មែរ​

611
ចែករម្លែក

ដោយ​: បញ្ញា​សាស្ត្រ​
​ភ្នំពេញ​:
នៅក្នុង​ពិធី​សម្ពោធ​ដាក់​ប្រើប្រាស់​អគារ​ពុទ្ធិ​កម​ឋ​ម​សិក្សា​និង​សមិទ្ធផល​នានា​វត្ត​ក្រយា​ស្ថិត​ភូមិ​ក្រយា ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្តកំពង់ធំ​កាលពី​ព្រឹក​ថ្ងៃទី​៨​មិថុនា​ឆ្នាំ​២០១៩​លោក ជា​ចាន់តូ​ទេសាភិបាល​នៃ​ធនាគា​ជាតិ​កម្ពុជា​មានប្រសាសន៍​ថា វិស័យ​ព្រះពុទ្ធសាសនា​ពិសេស​វត្ត​អារាម មិន​គ្រាន់តែ​ជា​មូលដ្ឋាន​ដ៏​សំខាន់ ក្នុងការ​ផ្ដល់​ឲ្យ​នូវ​ចំណេះដឹង​ផ្នែក​ផ្លូវធម៌ ដល់​កុលបុត្រ​កូន​ខ្មែរ​តែមួយ​មុខ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នូវ​បានផ្ដល់​ការជឿ​ង​ជាក់​ដល់​ប្រជាពលរដ្ឋ ចំពោះ​វិស័យ​ព្រះពុទ្ធសាសនា​ថែម​ទៀតផង​។ ជាក់ស្ដែង​រាល់​សមិទ្ធផល​នានា ដែល​បាន​រួមគ្នា​កសាង​ក្នុង​វត្ត​ក្រយា​ជា​សក្ខីភាព​ស្រាប់​។​

ពិធី​សម្ពោធ​ដាក់​ប្រើប្រាស់​អគារ​ពុទ្ធិ​កម​ឋ​ម​សិក្សា​និង​សមិទ្ធផល​នានា​វត្ត​ក្រយា​ស្ថិត​ភូមិ​ក្រយា ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្តកំពង់ធំ​កាលពី​ព្រឹក​ថ្ងៃទី​៨​មិថុនា​(​រូបថត​ក្រុមការងារ​)

​ក្នុង​ពិធី​ដែល​អញ្ជើញ​រួម​ដំណើរ​ដោយ​លោកស្រី ខៀវ ស៊ីណា ផង​នោះ លោក​ទេសាភិបាល​បាន​បន្តថា ដោយសារតែ​វិស័យ​ព្រះពុទ្ធសាសនា​មាន​តួនាទី​សំខាន់ ទើប​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់ទិសទី​បាន​ចូលរួម​កាន់តែ​ច្រើនឡើងៗ ក្នុងការ​ក្នុង​ការកសាង​សមិទ្ធផល​នានា និង​ការ​ទ្រទ្រង់​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា​គ្រប់​ទីវ​ត្ត​អារាម​នៅ​ទូទាំងប្រទេស​។ តាមរយៈ​សកម្មភាព​នេះ ក៏​ជាការ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ឆន្ទៈ​ដ៏​មុះ​មុត​ល្អប្រសើរ​ប្រកបដោយ​សីលធម៌ គុណធម៌​របស់​ប្រជាជាតិ​កម្ពុជា ដែល​ស្របតាម​រដ្ឋធម្មនុញ្ញ​ដែល​បាន​កំណត់ថា ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ​។​

​លោក​បាន​បន្ថែមទៀតថា​ការរីកចម្រើន​នៃ​វិស័យ​ពុទ្ធចក្រ​ក៏​ជា​កញ្ចក់​ឆ្លុះ​ប​ញ្ចំ​ង​ឲ្យ​ឃើញថា​កម្ពុជា​កំពុងតែ​រីកចម្រើន​ទាំង​វិស័យ​ពុទ្ធចក្រ​និង​វិស័យ​អាណាចក្រ​។​វិស័យ​ទាំងពីរ​នេះ​ក៏បាន​ដើរ​ទន្ទឹមគ្នា ។​ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុ​ជាមាន​សុខសន្តិភាព​ទាំង​រាជរដ្ឋាភិបាល​និង​ប្រជាពលរដ្ឋ​មានឱកាស​គ្រប់គ្រាន់​ក្នុងការ​អភិវឌ្ឍ​សង្គម​និង​សេដ្ឋកិច្ច​ជាពិសេស​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ក្នុងនោះ​រួមទាំង​វិស័យ​ពុទ្ធចក្រ​ផង​។​ជាក់ស្តែង​សមិទ្ធផល​ដែលមាន​នៅក្នុង​វត្ត​ក្រយា​នេះ​គឺជា​ការកកើតឡើង​ពី​កម្លាំង​សាមគ្គី​ពី​សប្បុរសជន​និង​ប្រជា​ពុទ្ធ​បរិ​ស័​ទ្ធ​ជិត​ឆ្ងាយ ។ អគារ​សាលា​ពុទ្ធិកបឋមសិក្សា​ថ្មី​នេះ​គឺ​ពិតជា​មិនអាច​កាត់ផ្ដាច់​បាន​ពី​ក​ការចូលរួមចំណែក​និង​ការជឿជាក់​របស់​សមាគម​ពុទ្ធសាសនិក​អន្តរជាតិ​UDUMMARA MISSON​ប្រទេស​ម៉ាឡេស៊ី​។​

​បណ្ឌិត អ៊ុង ស៊ី​យូ​ប្រធាន​សមាគម​ពុទ្ធសាសនិក​អន្តរជាតិ UDUMBARA MISSOINN បានបញ្ជាក់​ការកសាង​សាលា​ពុទ្ធិកបឋមសិក្សា​នេះ មិន​គ្រាន់តែ​ជួយ​លើ​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ឲ្យ​មាន​ត្រឹម​ឲ្យ​មានចំណេះដឹង​នោះទេ ប៉ុន្តែ​តាមរយៈ​នេះ នូវបាន​ជួយ​ពង្រឹង​សាមគ្គីភាព​និង​ធ្វើ​ឲ្យ​សង្គម​នៅទីនេះ​កាន់តែ​រឹងមាំ​ទៀតផង​។​

​ទាក់ទង​បញ្ហា​នេះ ព្រះ​ធម្ម​ឃោ​សា​ចា​រ្យ​បណ្ឌិត ឃី សវណ្ណ​រតនា និង​ព្រះ​មុនី​កោសល យ៉​ន សេង​យៀ​ក ព្រះ​សាកលវិទ្យាធិការរង​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ បាន​មាន​សង្ឃដីកា​រថា ការសិក្សា​បណ្តុះបណ្តាល​សា​មណ​សិស្ស​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា មាន​សារសំខាន់​ណាស់ ក្នុងការ​បង្កើន​ចំណេះដឹង​ដល់​សមណ​សិស្ស​គ្រប់​អង្គ ព្រោះ​វិស័យ​សាសនា បាន​កំពុង​បាន​កំពុង​ចាក់ឫស​យ៉ាងជ្រៅ​ទៅក្នុង​ផ្នត់គំនិត និង​ទំនៀម​ទំលាប់​ប្រពៃណី​ខ្មែរ ក្នុង​ការគោរព​ប្រតិបត្តិ និង​បាន​ដើរតួនាទី​យ៉ាងសំខាន់ សំរាប់​ការឯកភាព​ជា​តិ ការសិក្សាអប់រំ​ផ្លូវចិត្ត​ឲ្យ​បុគ្គល​គ្រប់រូប​ដើរ​តែ​ក្នុង​ផ្លូវ​ល្អ​។ ដូចនេះ​សាលា​ពុទ្ធិក​ស​ក្សា​ក្រយា​ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង និង​គ្រប់គ្រង​សមណ​សិស្ស ក៏ដូចជា​ឧទ្ទេសាចារ្យ ប្រព្រឹត្ត​ឲ្យ​បានល្អ​ប្រសើរ និង​ហ្មត់ចត់​នៅ​ក្នង​ការបង្រៀន​ឲ្យ​ស្របតាម​កម្មវិធីសិក្សា ដែល​អគ្គាធិការដ្ឋាន​ពុទ្ធិកសិក្សា​ជាតិ និង​ក្រសួង​ធម្មការ​ដាក់ចេញ​ឲ្យ​ប្រក​ដោយ​គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់​។​

​សូមបញ្ជាក់ថា​អគារ​ពុទ្ធិកសិក្សា​ថ្មី​នេះ​សង់​ពី​ថ្ម​មាន​បន្ទប់​បួន​រួម​និង​សមិទ្ធផល​នានា​មួយចំនួនទៀត ។​នៅក្នុង​ពិធី​នេះ​ក៏បាន​រៀបចំ​រាប់បាត្រ​ដល់​ព្រះសង្ឃ​ចំនួន​មួយ​ពាន់​អង្គ​ផង​៕ ល​