​ពុល​ត្រី​ក្រពត​ទៀតហើយ​:​ម្តាយ​ស្លាប់​,​កូនក្មួយ​៣​នាក់​ត្រូវ​បញ្ជូនទៅ​ពេទ្យ​

359
ចែករម្លែក
  • 14
    Shares

​ដោយ​៖​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​នៅ​ខេត្តបន្ទាយមានជ័យ​មាន​ករណី​ពុល​ត្រី​ក្រពត​ដោយ​ម្តាយ​បាន​ស្លាប់​ឯ​កូនក្មួយ​៣​នាក់​ដែល​បាន​ហូប​ដែរ​ហើយ​ពុល​ត្រូវ​ដឹក​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ព្រះនេត្រព្រះ​។​ករណី​ពុល​ត្រី​ក្រពត​នេះ​នៅ​ភូមិ​ស្រេះ​កូប​ឃុំ​-​ស្រុក​ព្រះនេត្រព្រះ​កាលពី​ថ្ងៃទី​១៧​ខែកុម្ភៈ​ឆ្នាំ​២០១៩ ។​

​លោក​វេជ្ជបណ្ឌិត​កែវ​សុ​ភ័​ត្រ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​បានឱ្យ​សារព័ត៌មាន​ដឹង​កាលពី​ថ្ងៃទី​១៨​ខែកុម្ភ​:​ថា​:​នេះ​ជា​លើក​ទី​៣​ហើយ​ដែល​ប្រជាពលរដ្ឋ​ខេត្តបន្ទាយមានជ័យ​រង​គ្រោះ​ពុល​ត្រី​ក្រពត​។​ប៉ុន្តែ​ជា​បន្តបន្ទាប់​ជំនាញ​និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​សហការគ្នា​ផ្សព្វផ្សាយ អប់រំ ណែនាំ​អំពាវនាវ​ឱ្យដល់​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​កុំ​បរិភោគ​ត្រី​ក្រពត ត្បិត​បារម្ភ​វា​ពុល​។​

​លោក​វរសេនីយ៍​មាស​រឹទ្ធី​អធិការនគរបាល​ស្រុក​ព្រះនេត្រព្រះ​បានឱ្យដឹងថា​:​ពលរដ្ឋ​រងគ្រោះ​១​គ្រួសារ​នោះ ១- ឈ្មោះ តូច លុច ភេទ​ស្រី​អាយុ​៣៩​ឆ្នាំ ជា​ម្តាយ បាន​ពុល​ត្រី​ក្រពត​ស្លាប់ និង​ក្មេងៗ​៣​នាក់​ហូប​ត្រី​ក្រពត។

តែ​ក្រោយ​ពេទ្យ​ពិនិត្យថា មិនបាន​ពុល​ទេ ។​ក្មេង​ទាំងនោះ មាន ១-​ឈ្មោះ មឿ​ន លីន​ដា ភេទ​ស្រី អាយុ​១០​ឆ្នាំ ជា​កូន​។​២-​ឈ្មោះ មឿ​ន សីលា ភេទ​ស្រី​អាយុ​៩​ឆ្នាំ ជា​កូន​និង​៣-​ឈ្មោះ អែម រស្មី ភេទ​ស្រី​អាយុ​១០​ឆ្នាំ ជា​ក្មួយ ។​

​សូម​រំលឹកថា ប្រភេទ​ត្រី​ដែលមាន​សា​ធាតុ​ជាតិពុល​ឈ្មោះ តេ​ត្រូ​ដូ​តុ​ក​ស៊ីត ដែល​ជាតិពុល​នេះ មាននៅ​ក្នុង​ថ្លើម ក្នុង​សរីរាង្គ ក្នុង​ពោះ ក្នុង​ស្បែក និង​ក្នុង​ពង​របស់​ត្រី​កំពត ។​ម្យ៉ាងទៀត​ជាតិពុល​នេះ វា​ធន់​នឹង​កំដៅ និង​ធាតុ​ត្រជាក់​។​

ទោះបីជា​យើង​ចំអិន​ដោយ​វិធី ស្ងោរ អាំង ឬ​ក្លាស់​សេ​ឲ្យ​កក​ក៏ដោយ ក៏​មិនអាច​បន្សាប​ជាតិពុល​នេះ​បានដែរ​។​ជាតិពុល​នេះដែរ​វា​ប៉ះពាល់​ទៅលើ​ប្រព័ន្ធ​ប្រសាទ​របស់​មនុស្ស​រួម​នឹង​ខ្លឹមសារ​មួយចំនួនទៀត​។​កន្លងមក​ថ្មីៗ​នេះ​.​ក្នុង​ដើមរដូវ​ប្រាំង​នេះ​មាន​ករណី​ពលរដ្ឋ​ពុល​ត្រូ​ក្រពត​២​លើក​ហើយ​ក្នុងស្រុក​ព្រះនេត្រព្រះ​និង​ភ្នំស្រុក​៕S/