​ពុ​យ វណ្ណៈ ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ កែវ កង​វ៉ាន​

325
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: ពុ​យ វណ្ណៈ ក្លិប​ឃ្លាំងមឿង​កីឡា ត្រូវបាន​ផ្គូរ​ផ្គង ឲ្យ​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ កែវ កង​វ៉ាន (Kev Kongwan) លើស​ង្វៀន Champion របស់​អាស៊ីអាគ្នេយ៍ នៅ​យប់​ថ្ងៃទី​១៤ កក្កដា ខាងមុខនេះ​។​

​កែវ កង​វ៉ាន ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយរូប ដែល​ធ្លាប់​មក​ប្រកួត នៅ​ស្រុក​ខ្មែរ ជា​ញឹកញាប់​ដែរ ហើយ​ការប្រកួត​របស់គេ ភាគច្រើន បានទទួល​ជ័យជំនះ ។ នេះ​ជា​លើកដំបូង​ហើយ ដែល​អ្នក​ប្រដាល់ ទាំង ២ រូបនេះ ជួប​ប្រកួត​គ្នា ហើយ​ការប្រកួត​នេះ ពួកគេ​សុទ្ធតែ​មានឱកាស ដើម្បី​ឈ្នះ​ដូចគ្នា តែ​មិនដឹងថា នរណា ជួប​សំណាងល្អ​នោះទេ ។ វណ្ណៈ មួយរយៈ​នេះ ការប្រកួត​របស់គេ ភាគច្រើន បានទទួល​ជ័យជំនះ ហើយ​សម្រាប់​ការប្រកួត​មួយ​នេះ គេ​ត្រូវការ​ឈ្នះ ជាដាច់ខាត ឯ កែវ កង​វ៉ាន វិញ គេ​ក៏​ត្រូវការ​ឈ្នះ​ដែរ ។​

ពុ​យ វណ្ណៈ និង កែវ កង​វ៉ាន​

​ពុ​យ វណ្ណៈ មាន​ប្រវត្តិ​ប្រកួត ចំនួន​៦៩​ដង ឈ្នះ​៥១​ដង ចាញ់​១៦​ដង ស្មើ​ពិន្ទុ​២​ដង និង​ធ្លាប់​វាយ​គូប្រកួត ឲ្យ​សន្លប់​បាន​ចំនួន ២០​ដង ។ ចំពោះ​អ្នក​ប្រដាល់​ថៃ កែវ កង​វ៉ាន វិញ​នោះ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៨៩​ដង ឈ្នះ​៧១​ដង​ចាញ់​១៦ ដង និង​ស្មើ​ពិន្ទុ​២​ដង ។ ជំនួប​រវាង​អ្នក​ប្រដាល់ ទាំង ២ រូបនេះ នរណា ជួប​សំណាងល្អ​?​។​

​ពុទ្ធ ឆាយ​រិទ្ធី ក្លិប​ពុទ្ធ​សេរី​វង្ស ត្រូវបាន​ដាក់​ឲ្យ​ប្រកួត ជាមួយ​អ្នក​ប្រដាល់​ថៃ ហ្វា ស៊ួ​រ៉ា​ក់ (Fa Suorak) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៧១ គីឡូក្រាម ។ រិទ្ធី ជា​អ្នក​ប្រដាល់ ដែល​ខ្លាំង​មួយរូប តែ​នៅពេល​ប្រកួត គេ​ចូលចិត្ត​វាយ​បន្ថែម ទៅលើ​គូប្រកួត ក្នុងខណៈដែល​គូប្រកួត​ដួល ឬ​អាជ្ញាកណ្ដាល ឃាត់​ទៅហើយនោះ ។ អ្នក​ប្រដាល់​រូបនេះ ចូលចិត្ត​ប្រើ​កម្លាំង ដោយ​គ្មាន​សំចៃ ហើយ​បើ​គូប្រកួត មិន​ដួល​ទេនោះ ចាប់ពី​ទឹក​ទី​៣ ទៅ កម្លាំង​គេ​ធ្លាក់ចុះ​តែម្ដង ។​

ពុទ្ធ ឆាយ​រិទ្ធី និង ហ្វា ស៊ួ​រ៉ា​ក់​

​ហ្វា ស៊ួ​រ៉ា​ក់ គេ​ជា​អ្នក​ប្រដាល់ ចិត្តស្ងប់​មួយរូប ដែល​គេ​វ៉ៃ ក្នុង​សភាព​ធម្មតា តែបើ​មានឱកាស គេ​នឹង​វាយ​ផ្ដាច់​ភ្លាម​តែម្ដង ។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​៨៩​ដង ឈ្នះ​៧៥​ដង ចាញ់​១៩ ។ ចំពោះ រិទ្ធី​វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​១១៩​ដង ឈ្នះ​៩២​ដង ចាញ់​២៥​ដង និង​ស្មើ​ពិន្ទុ​២​ដង ។ នរណា​ឈ្នះ​ក្នុងការ​ប្រកួត​នេះ ?​។​

​ការប្រកួត រវាង​អ្នក​ប្រដាល់ រួម​ជាតិ​វិញ​នោះ ឡុង បេន​លឿន ក្លិប​សាល​វ័​ន្ដ​កីឡា ប្រកួត​ជាមួយ កែវ សំរិទ្ធ ក្លិប​ខេត្ត​រតនគីរី ក្នុង​ប្រភេទ​ទម្ងន់ ៦៥ គីឡូក្រាម​។ ណា​ម ម៉ូ​រ៉ា​ក់ ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង ប្រកួត​ជាមួយ ថា សារុន ក្លិប​ពុទ្ធ​សេរី​វង្ស ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។ អេ​លី​ត ផានិត ក្លិប​ឆ្មា ស សែន​សុខ ប្រកួត​ជាមួយ កាន់ ម៉េង​ហុង ក្លិប​នាគរាជ​ចតុមុខ ក្នុង​ប្រភេទ​ទម្ងន់ ៤៨ គីឡូក្រាម ៕v

ជើង​ខ្លាំង ដែល​ត្រូវ​ប្រកួត​គ្នា​