​ពេទ្យ​ចិន​នឹង​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ​ក្នុង​ខេត្តបន្ទាយមានជ័យ​

767
ចែករម្លែក

ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​ក្រុមគ្រូពេទ្យ​ស្ម័ក្រចិត្ត​ជន​ជាតិចិន​មួយចំនួនធំ​ក៏​នឹង​ចុះ​មកជួយ​ពិនិត្យ ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ជូន​ពលរដ្ឋ​កម្ពុជា​នៅ​ទីតាំង​មួយចំនួន​ក្នុង​ខេត្តបន្ទាយមានជ័យ​។​នា​ថ្ងៃទី ២១ ខែឧសភា ឆ្នាំ​២០១៨ នេះ​។​

លោក អ៊ុ រាត្រី អភិបាលរង​ខេត្តបន្ទាយមានជ័យ លោក លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ បាន​ដឹកនាំ​និង​ជូន​ដំណើរ​ក្រុមការងារ​នាំមុខ​នៃ​គ្រូពេទ្យ​នោះ​ចុះ​កំណត់​ទីតាំង សម្រាប់​ព្យាបាល​ជំងឺ​នោះ​ជូន គោលដៅ​ចំនួន ៥ រួ​មាន : ទី​១- សង្កាត់​និ​ម​ត្ក្រុ​ង​ប៉ោយប៉ែត ។​ទី​២-​វិទ្យាល័យ​សិរីសោភ័ណ​ក្រុង​សិរីសោភ័ណ ។​ទី​៣- ឃុំ​បន្ទាយឆ្មារ​ស្រុក​ថ្មពួក​។ ទី​៤- ស្រុក​ព្រះនេត្រព្រះ និង​ទី​៥- ស្រុក​មង្គល​បូរី ។​

​លោក​ចាក់​គី​.​ចាន់​(MrJackyChan)​តំណាង​ក្រុមការងារ​នាំមុខ​នៃ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ចិន​នោះបាន​និយាយថា​:​លោក​និង​ក្រុមការងារ​ស្នើ​កិច្ចសហការ​និង​ជ្រោមជ្រែង​ពី​មន្ត្រី​ថ្នាក់​នាំ​រដ្ឋបាល​និង​ជំនាញ​ខេត្តបន្ទាយមានជ័យ ក្នុងការ​សម្រួល​រក​ទីតាំង​ដល់​ក្រុមគ្រូពេទ្យ​របស់លោក ដើម្បី​ជួយ​ព្យា​ល​បាល​ប្រជាជន ឲ្យ​ទទួលបាន​សេវា​ព្យាបាល​ជំងឺ​ដោយ​ឥត​គិ​ថ្លៃ​នាពេល​ដ៏​ខ្លី​ខាងមុខនេះ​។​ព្រោះថា​នេះ ជា​ការជួយ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​គាំពារ សុខភាព​ជូន​ប្រជាជន ។

​លោក​បាន​បន្ត ១០​ឆ្នាំមុន​រូបលោក​ក៏​ធ្លាប់​បានមក​រស់នៅក្នុង​ខេត្ត​បន្ទាយ​មា​ជ័យ ។​បច្ចុប្បន្ននេះ ភាព​រីកចម្រើន​របស់​ក្រុង​សិរីសោភ័ណ​និង​ស្រុក​ផ្សេងទៀត​គឺ​ខុសគ្នា​ឆ្ងាយ បើ​ប្រៀបធៀប​ពេលមុន​។​លោក​ក៏​ធ្លាប់​បានធ្វើ​ការងារ​មនុ​ស្ស​ធម៌​នេះ ជាង​១៦​ឆ្នាំ​មកហើយ​ផងដែរ ។​លើក​នេះ ក្រុម​លោក​នឹង​ជួយ​ពិនិត្យ​ព្យា​ល​ជំងឺ​ជូន​ប្រជាជន​កម្ពុជា​ដូចជា ៖ រោគ​ស្ត្រី សន្លាក់ សរសៃ ជំងឺ​ទូទៅ​។

​លោក​អ៊ុ​រាត្រី​អភិបាលរង​ខេត្តបន្ទាយមានជ័យ​យ​ក៏បាន​ថ្លែង​អំណ​គុណ​ជាមុន​ដល់​ក្រុ​គ្រូពេទ្យ​ស្ម័ក្រចិត្ត​ចិន​ដែល​នឹង​មកជួយ​ពិនិត្យ​ព្យាបាល​ជម្ងឺ​ជូន​ប្រជាជន​ក្នុង​ខេត្ត​នេះ​។​លោក​ក៏បាន​ស្នើ​បន្ថែម​ដល់​ក្រុមគ្រូពេទ្យ​ស្ម័​ត្រ​ចិត្ត​ចិន​នេះ សូម​បន្ត​ជួយ​ព្យាបាល​ជំងឺ​ប្រជាជន​បន្ថែមទៀត ឲ្យ​បាន​គ្រប់​៩ ស្រុក ក្រុង​តែម្តង​។​

​សូមបញ្ជាក់ថា​ដំណើរការ​នៃ​ការពិនិត្យ​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី ៨ ខែសីហា ឆ្នាំ​២០១៨ ខាងមុខ​តទៅ ដោយ​ក្នុង​មួយថ្ងៃ​អាច​ទទួល​ព្យា​ល​បាល​បាន ជាង​២.០០០​នាក់​ឯណោះ ៕S/

​ពេទ្យ​ចិន​នឹង​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ​ក្នុង​ខេត្តបន្ទាយមានជ័យ​

#