​ពេលនេះ​ឡានតូច​អាច​ចរាចរណ៍​បាន​ឡានធំ​ហាមឃាត់​នៅឡើយ​

868
ចែករម្លែក

​ដោយៈ​វណ្ណៈ​/​ព្រះសីហនុៈ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រាប់ថា​ស្ថានភាព​ទូទៅ​នៅ​ស្ពាន​ស្ទឹង​សំរោង​ក្នុង​ស្រុ​កំពង់​សិលា ផ្លូវជាតិ​លេខ​៤ នា​វេលា​ម៉ោងជាង​១​រសៀល​ថ្ងៃទី​១៩​ខែសីហា​ឆ្នាំ​២០១៨​នេះ ទឹកបាន​ស្រក​ច្រើន​ហើយ​។​រីឯ​ធាតុអាកាស​ក៏​មិនមាន​ភ្លៀង​ធ្លាក់​បន្ត​ដែរ​ទោះជា​យ៉ាងនេះ​ក្តី​ចរាចរណ៍​ឆ្លងកាត់​អជ្ញាធរ​អនុញ្ញាត​បានតែ​រថយន្ត​តូចៗ​ទេ ចំណែក​រថយន្ត​ធំ​នៅ​ផ្អាក​បណ្តោះអាសន្ន​។

​មន្ត្រី​មូលដ្ឋាន​ថ្លែងថា ពី​ពេលនេះ រហូតដល់​ល្ងាច ប្រសិនបើ​មិនមាន​ភ្លៀង​ធ្លា​ក់នៅ​ប៉ែក​ខាងលើ​ទៀត​ទេ ស្ថានភាព​ទឹកជំនន់​នៅ​ស្ពាន​ស្ទឹង​សំរោង​នឹង​កាន់​ថយចុះ​ហើយ​ចរាចរណ៍​ក៍​អាច​នឹង​បើក​វិញ​ជាធម្មតា​ដែរ​៕S/​

​ពេលនេះ​ឡានតូច​អាច​ចរាចរណ៍​បាន​ឡានធំ​ហាមឃាត់​នៅឡើយ​