​ពេល​បង់សំណាញ់​ហើយ​សំណាញ់​វ័ណ្ឌ​ខ្លួន​អូស​ធ្លាក់ទឹក​ស្លាប់​

161
ចែករម្លែក

ដោយ​គូលែន​/​សៀមរាបៈ​យុវ​ជ​ជន​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​នៅ​ឃុំ​ជាមួយគ្នា​បាន​ចុះទៅ​រាវរក​ពេល​ដឹងថា​បាន​ធ្លាក់ទឹក​ដោយសារ​ការ​ទៅ​បង់សំណាញ់​នៅ​ប្រឡាយ​មួយកន្លែង​។​ដោយសារ​ពេល​បង់សំណាញ់​ សំណាញ់​បាន​វ័ណ្ឌ​ខ្លួន​ធ្លាក់ទឹក​លង់​ស្លាប់​។​ហេតុ​ការ​ណ៏​នោះបាន​កើតឡើង​នៅក្នុង​ប្រឡាយ​ថ្នល់​ចាស់​ភូមិ​សួន​សារ​ឃុំ​យាង​ស្រុក​ពួក​ខេត្តសៀមរាប​ កាលពី​ថ្ងៃទី​២២​ខែតុលា​ឆ្នាំ​២០១៩​។​

​ជនរងគ្រោះ​មានឈ្មោះ ឃួន មេសា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយ ឃុំ​សសរស្តម្ភ ស្រុក​ពួក​ខេត្តសៀមរាប​បានចេញ​ទៅ​បង់​ត្រី​ជាមួយ​បុរស​ម្នាក់​ផ្សេងទៀត​ស្ថិតនៅ​ក្នុងភូមិ​ជាមួយគ្នា​តាំងពីព្រឹក​។​ប៉ុន្តែ​រហូតដល់​ម៉ោង​កើតហេតុ​ជនរងគ្រោះ​បាន​បង់សំណាញ់​ហើយ​សំណាញ់​វ័ណ្ឌ​ជាប់​ខ្លួន​ហើយ​សំណាញ់​ក៏​អូស​ធ្លាក់ទឹក​លង់​ស្លាប់​តែម្តង​។​

​លោក​វរសេនីយ៍ឯក ​ទេព​ពុំសែន​ អធិការនគរបាល​ស្រុក​ពួក​បានបញ្ជាក់​នៅ​ថ្ងៃទី​២៣​ខែតុលា​នេះ​ថា​ ជនរងគ្រោះ​ក៏បាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​យាង​ដោយ​សង្ស័យថា​មិនទាន់​ស្លាប់ ។​ប៉ុន្តែ​ទៅដល់​មន្ទីរពេទ្យ​ខាង​ពេទ្យ​បាន​ប្រាប់ថា​ជនរងគ្រោះ​បាន​ស្លាប់​។​៕S/Ha

​រូបភាពៈ ពេល​បង់សំណាញ់ ហើយ​សំណាញ់​វ័ន​ខ្លួន​អូស​ធ្លាក់ទឹក​លង់​ស្លាប់​៕​គូលែន​