​ពេល​មិន​ស្រួលខ្លួន ហើយ​ចង់​ឆាប់ កុំ​ភ្លេច​ចៀសវាង​អាហារ​ទាំងនេះ​ផង​

423
ចែករម្លែក

​និយាយ​ដល់​រឿង​ចំណីអាហារ​វា​ប្រហែលជា​មិនមែនជា​រឿង​ដំបូង​ដែល​អ្នក​ត្រូវ​គិត​ឡើយ​នៅពេល​កំពុងតែ​ព្យាបាល​ជំងឺ​ផ្តាសាយ​ឬ​ឈឺក្រពះ​។ ​ប៉ុន្តែ​អ្វីដែល​អ្នក​គួរ​ធ្វើ​គឺ​ញ៉ាំ​ឲ្យ​បាន​ឆ្អែត​សិន​ហើយក៏​គួរតែ​ជ្រើសរើស​អាហារ​ណា​ដែល​ត្រឹមត្រូវ​ផងដែរ​មុននឹង​ទទួលទាន​។ ពិតណាស់ មាន​អាហារ និង​ភេសជ្ជៈ​មួយចំនួន​ដែល​អ្នក​គួរតែ​ចៀសវាង ព្រោះ​កាលណា​ញ៉ាំ​វា​កាន់តែច្រើន​វា​នឹងធ្វើ​ឲ្យ​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ​បាន​។​

​ខាងក្រោម​នេះ​គឺជា​អាហារ​មួយចំនួន​ដែល​អ្នក​គួរតែ​ចៀសវាង​នៅពេល​ដឹងថា​ខ្លួន​កំពុងតែ​ឈឺ ដូច្នេះ​អ្នក​ក៏​នឹងមាន​អារម្មណ៍ល្អ និង​ឆាប់​ជា​លឿន​ដែរ​។

​កាហ្វេ​
​អ្នក​គួរតែ​ផ្អាក​ការ​ញ៉ាំ​កាហ្វេ​សិន​នៅពេល​ដឹងថា​មាន​ជំងឺ ឬ​មិន​ស្រួលខ្លួន ជាពិសេស​ពេល​កំពុង​ឈឺក្រពះ​តែម្តង​។ ចំពោះ​មូលហេតុ​វិញ​គឺថា ជាតិ​កាហ្វេ​អ៊ី​ន​ក្នុង​កាហ្វេ​មាន​លក្ខណៈ​ជា​សារធាតុ​បញ្ចុះ​ទឹកនោម ដូច្នេះ វា​នឹង​ងាយ​ធ្វើ​ឲ្យ​នោម​ច្រើន និង​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន​។​

​ក្រៅពីនេះ ការ​ខ្សោះ​ជាតិ​ទឹកនឹង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ធ្វើការ​កាន់តែ​ខ្សោយ ជាពិសេស​ពិបាក​កំចាត់​មេរោគ​ក្នុង​ខ្លួន​តែម្តង​។ ជាមួយគ្នានេះដែរ ជាតិ​កាហ្វេ​អ៊ី​ន​អាច​ទៅ​ភ្ញោ​ច​ដល់​សាច់ដុំ​ក្នុង​ផ្លូវ​រំលាយ​អាហារ ដែលជា​ហេតុ​នាំ​ឲ្យ​រាក​ខ្លាំងក្លា​។

​ទឹកក្រូច​ច្របាច់​
​អ្នក​គួរតែ​ផ្អាក​ការ​ញ៉ាំ​ទឹកក្រូច​ច្របាច់​នៅពេល មាន​អាកា​រៈ​ក្អក ឬ​ឈឺបំពង់ក​។ ចំពោះ​មូលហេតុ​វិញ ដោយសារតែ​ជាតិ​អាស៊ីត​ជូរ​បស់​ក្រូច​នឹងធ្វើ​ឲ្យ​ការឈឺ​បំពង់ក ឬ​ក្អក​កាន់តែ​ធ្ងន់ធ្ងរ​។

​របស់​ផ្អែមៗ​
​អ្នក​គួរតែ​ផ្អាក​ការ​ញ៉ាំ​របស់​ផ្អែមៗ​សិន នៅពេល​អ្នកមាន​ជំងឺ​គ្រប់​ប្រភេទ ជាពិសេស​ពេល​ឈឺក្រពះ​តែម្តង​។ ការ​ញ៉ាំ​របស់​ផ្អែមៗ​ច្រើន​អាច​បណ្តាល​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ និង​មិន​ងាយ​កំចាត់​មេរោគ​ពី​ក្នុង​ខ្លួន​អស់​ទេ​។

​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស​
​អ្នក​គួរតែ​ផ្អាក​ការ​ញ៉ាំ​ភេសជ្ជៈ​ប្រភេទ​នេះ​គ្រប់ពេល​មាន​ជំងឺ ជាពិសេស​ពេល​ឈឺក្រពះ ព្រោះ​វា​អាច​បណ្តាល​ឲ្យ​ខ្សោះ​ជាតិ​ទឹកបាន ហើយ​ជាតិ​ស្ករ​សិប្ប​និមិត្ត​របស់​វា​ក៏​អាច​បណ្តាល​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​បានដែរ​។

​គ្រឿង​ស្រវឹង​
គ្រឿង​ស្រវឹង​គួរតែ​ជា​របស់​ដែល​ត្រូវ​ផ្អាក​គ្រប់ពេល​មាន​ជំងឺ ជាពិសេស​ការឈឺ​ក្រពះ​តែម្តង ព្រោះ​វា​តែងតែ​ធ្វើ​ឲ្យ​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន​។ ក្រៅពីនេះ គ្រឿង​ស្រវឹង​ក៏​ទៅ​បង្កើនល្បឿន​នៃ​ការរំលាយ​អាហារ និង​បង្ក​ជា​អាកា​រៈ​រាករូស​ច្រើន​ដែរ​។

​ទឹកដោះគោ​
​ទឹកដោះគោ​គួរតែ​ផ្អាក​សិន​គ្រប់​អ្នក​តឹង​ច្រមុះ​ផ្តាសាយ ព្រោះ​វា​ជា​មូល​ហេតុដែល​នាំ​ឲ្យ​រាងកាយ​ផលិត​ជាតិ​សម្បោ ឬ​ស្លេ​ស្ត​កាន់តែច្រើន​៕ ដោយៈ health.com.kh