​ព័ត៌មាន​បន្ត​!​គ្រោះថ្នាក់​ដ៏​រន្ធត់​នៅ​ផ្លូវជាតិ​លេខ​៤​ស្លាប់​១១​នាក់​របួស​៤​នាក់​

570
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​:​មនុស្ស​ចំនួន​១១​នាក់​បាន​ស្លាប់​និង​៤​នាក់​បាន​រងរបួស​។​ក្នុងនោះ​ក៏មាន​មន្ត្រី​គយ​ចំនួន​បីនាក់​ផងដែរ​។​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​នេះ​រវាង​រថយន្ត​ហាយ​ឡេ​ន​ឌឺ បុក​ជាមួយនឹង​រថយន្ត​ទូ​រី​ស ២៤​កៅអី និង​រថយន្ត​២​តោន​កន្លះ​។​

​ឧប្បទ្ទវៈហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​៤​ស្ថិតនៅ​គីឡូ​ម៉ែត​លេខ​៨៦​ឃុំ​ត្រែងត្រយឹង​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​កាល​កាលពី​ល្ងាច​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៩​។​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​បានឱ្យដឹងថា​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​បណ្តាល​ឲ្យ​មនុស្ស​១១​នាក់​ស្លាប់ (​ស្រី​ម្នាក់​) និង​របួស​៤​នាក់ (​ប្រុស ៣​នាក់ ស្រី​ម្នាក់​)​។​

​លោក​បញ្ជាក់ថា​រថយន្ត​ហាយ​ឡេ​ន​ដឺ​បាន​វ៉ា​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់​បាន​ទៅបុក​រថយន្ត​២​តោន​កន្លះ​បណ្តាលឱ្យ​ឆេះ​ទាំងពីរ​គ្រឿង​ដោយ​រថយន្ត​ហាយ​ឡេ​ន​ដឺ​ប្រើ​ហ្គ័ស​។​ក្រោយពី​បាញ់​ទឹក​ពន្លត់​បានឃើញ​មាន​អ្នកស្លាប់​ចំនួន​១១​នាក់ និង​របួស​៤​នាក់​៕S/​

មន្ត្រីគយបីនាក់ដែលរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរនៅខេត្តកំពង់ស្ពឺ
#