​ព័ត៌មាន​បន្ត​!​រកឃើញ​សព​អ្នកដាក់មង​ដែល​ត្រូវ​ម៉ូតូ​ទឹក​បើក​បុក​ធ្លាក់ទឹក​ស្លាប់​

210
ចែករម្លែក

​ដោយៈ​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​កាលពី​រសៀល​ថ្ងៃទី​២១​ខែតុលា​ឆ្នាំ​២០១៩​ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​រកឃើញ​សព​ជនរងគ្រោះ​ជា​អ្នកដាក់មង​ដែល​ត្រូវ​ម៉ូតូ​ទឹក​បើក​បុក​ធ្លាក់ទឹក​ស្លាប់​។​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​ដឹកនាំ​ដោយ​លោក​អ៊ុ​រាត្រី​អភិបាលខេត្ត​បន្ទាយមានជ័យ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អាត់​ខែម​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹង​នា​ល្ងាច​ថ្ងៃទី​២១​ខែតុលា​ថា​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​ដែលមាន​កងកម្លាំង​នគរបាល​កងរាជអាវុធហត្ថ​កងទ័ព​ប្រជា​ការពារ​មន្ត្រី​អាជ្ញា​មាន​សមត្ថកិច្ច​។​ពិសេស​អ្នកចេះ​មុជ​ហែល​ទឹក​ចំនួន​ជិត​១០០​នាក់​ជាមួយ​មធ្យោបាយ​យ៉ាងច្រើន​។​បាន​ដែល​ទៅធ្វើ​សកម្មភាព​សង្គ្រោះ​ទីបំផុត​ចុះ​រាវ​រុករក​សព​ជនរងគ្រោះ​។​

​សូម​រំលឹកថា​លោក​ស៊ី​ឌី​អធិការនគរបាល​ក្រុង​សិរីសោភ័ណ​ឱ្យដឹងថា​កាលពី​ម៉ោង​៦​ល្ងាច​ទី​២០​ខែតុលា​ឆ្នាំ​២០១៩​នៅ​ម្តុំ​ស្ទឹង​សិរីសោភ័ណ​ត្រង់​ស្ពានថ្ម​សម្តេច​តេ​ជោ​ហ៊ុនសែន​ភូមិ​៣​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​មាន​យុវជន​បុរស​១​ក្រុម​បាន​ផឹកស៊ី​នៅ​មាត់​ស្ទឹង​សិរីសោភ័ណ​ជិត​អាហា​រដ្ឋា​ន​ផ្ទះទឹក​។​ក្នុងនោះ​ពួកគេ​ក៏​យក​ម៉ូតូ​ទឹក​១​គ្រឿង​មក​ឆ្លាស់​វេន​គ្នា​បើកបរ​និង​រៀន​បើកបរ​។​ខណៈ​នោះដែរ​នៅក្នុង​ទឹកស្ទឹង​សិរីសោភ័ណ​ក៏មាន​អ្នកភូមិ​ដែល​ដាក់​រាយ​មង​យក​ត្រី​បាន​ចុះទូក​ដោះ​មង​។​
​ខណៈនោះ​ម៉ូតូ​ទឹកបាន​បុក​ទូក​និង​អ្នកដាក់មង​បណ្តាលឱ្យ​លិច​ទាំង​ទូក​ទាំង​អ្នកដាក់មង​។​ជនបង្ក​បាន​ព្យាយាម​ឡើងគោក​និង​រត់គេចខ្លួន​តែ​អ្នកឃើញ​ហេតុការណ៍​បាន​ស្រែក​បង្កូក​គ្នា​ចាប់ខ្លួនបាន​។​នៅ​ទី​កើតហេតុ​នា​ល្ងាច​នោះ​រហូតដល់​រសៀល​ថ្ងៃទី​២១​ខែតុលា​ក្រុម​អ្នក​សង្គ្រោះ​ចម្រុះ​បាន​ខិតខំ​មុជទឹក​រាវ​រុករក​ជនរងគ្រោះ​តែ​រក​មិនឃើញ​។​

​ក្រុមគ្រួសារ​ជនរងគ្រោះ​មានឈ្មោះ​ឡាំង​សា​វិ​ន​ភេទ​ប្រុស​អាយុ​៥២​ឆ្នាំ​ជា​យោធិន​ចូលនិវត្តន៍​រស់នៅ​ភូមិ​៣​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​។​ឯ​ជនបង្ក​ឈ្មោះ​លី​ចិន្តា​ហៅ​សាន្ត​អាយុ​៣៦​ឆ្នាំ​ជា​ជាងផ្សារដែក​រស់នៅ​ភូមិ​១​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ​។​លុះដល់​រសៀល​ថ្ងៃទី​២១​ខែតុលា​ឆ្នាំ​២០១៩​ទើប​ក្រុម​អ្នក​សង្គ្រោះបាន​រាវរក​ឃើញ​ហើយ​ស្រង់​សព​មកឱ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​៕S/

រូបថត​៖​រកឃើញ​សព​ជនរងគ្រោះ​ក្រោយ​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​រក​អ្នកដាក់មង​ដែល​ត្រូវ​ម៉ូតូ​ទឹក (​រូបៈ ប​.​ជ័យ )​