​ព័ត៌មាន​បន្ថែម​!​ករណី​បាក់​រលំ​អគារ​សាលា​ធម្ម​ស្លាប់​និង​របួស​ចំនួន​១៩​នាក់​

177
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​មនុស្ស​ចំនួន​១៩​នាក់​/​អង្គ​ បាន​ស្លាប់​និង​របួស​នៅក្នុង​ឧបទ្ទវហេតុ​បាក់​រលំ​អគារ​ការដ្ឋាន​សាង​សង់សាលា​ធម្មសភា​នៅ​វត្ត​ប្រាសាទ​គោកចក​ ស្ថិតនៅ​ភូមិ​វាល​ សង្កាត់​គោកចក​ ក្រុង​សៀមរាប ខេត្តសៀមរាប កាលពី​រសៀល​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៩​។​

​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​សៀមរាប​បានបញ្ជាក់​ថា ​គិត​ត្រឹម​វេលា​ម៉ោង​១៩៖០០​នាទី ​ថ្ងៃទី​២ ​ខែធ្នូ​ឆ្នាំ​២០១៩ កម្លាំង​សង្គ្រោះបាន​រក​ជនរងគ្រោះ​ដែល​បាន​ធ្លាក់​កប់​ក្នុង​គំនរ​សំណង់​ចំនួន ១៦​អង្គ​/​នាក់​(​ព្រះសង្ឃ ២​អង្គ​)​។ ក្នុងនោះ​រងរបួស​ធ្ងន់ ៤​នាក់​(​ជាងសំណង់ ៣​នាក់ និង​ប្រជា​ការពារម្នាក់​)​។​ស្លាប់​ចំនួន ៣​នាក់ នៅពេល​បញ្ជូន​ទៅដល់​ម​ន្ទីរ​ពេទ្យ​។​រងរបួស​ស្រាល​ចំនួន​៩​អង្គ​/​នាក់​(​ព្រះសង្ឃ​២​អង្គ​ ប្រជា​ការពារ​ម្នាក់​និង​ជាងសំណង់​៦​នាក់​) កំពុង​សម្រាក​ព្យាបាលនៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​។​

​តាម​ការផ្ទៀងផ្ទាត់​ជាមួយ​កម្លាំង​រួម​ឃើញថា​ ជនរងគ្រោះ​ត្រូវបាន​រកឃើញ​និង​សង្គ្រោះ​គឺ​ពុំមាន​ជនរងគ្រោះ​នៅ​សេសសល់​ឡើយ​។​តែ​ក្រុមការងារ​នៅតែ​ធ្វើ​កិច្ចប្រតិបត្តិការ​ដោយ​ការប្រយ័ត្នប្រយែង​ ដោយហេតុថា​អាចមាន​នៅសល់​ជនរងគ្រោះ​ជាយថាហេតុ​។

អ្នកនាំពាក្យ​បន្តថា​ នៅវេលា​ម៉ោង​១៤៖១៥​នាទី​រសៀល​ថ្ងៃទី​២​ខែធ្នូ​ឆ្នាំ​២០១៩​ មានឧបទ្ទវហេតុ​បាក់​រលំ​អគារ​ដែល​កំពុង​ដំណើរ​ការចាក់​បេតុង​សាង​សង់សាលា​ធម្មសភា ដែលមាន​ទំហំ​ទទឹង ៣០​ម៉ែត្រ បណ្តោយ​៤០​ម៉ែត្រ និង​កម្ពស់​៨​ម៉ែត្រ ស្ថិតនៅ​វត្ត​ប្រាសាទ​គោកចក ភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប​។

ក្រោយពី​ទទួលបាន​ដំណឹង​នេះ​ភ្លាម​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តសៀមរាប​ បាន​ដឹកនាំ​កម្លាំងចម្រុះ​សង្គ្រោះ​ជនរងគ្រោះ​ដោយ​ករណី​បាក់​អគារ​ធម្មសភា​ ដោយមាន​ការចូលរួម​ពី​គណៈ​អភិបាលខេត្ត​ មន្ទីរជំនាញ​ពាក់ព័ន្ធ​ អាជ្ញាធរ​មូលដ្ឋាន ​កងក​ម្លាំ​ង​ប្រដាប់អាវុធ ប្រជា​ការពារ ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​មូលដ្ឋាន​យ៉ាង​សស្រោកសស្រាំ​។

​ការសង្គ្រោះ​បាន​ប្រើប្រាស់​មធ្យោបាយ​សរុប​រួមមាន កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជា​ការពារ និង​ប្រជាពលរដ្ឋ​ចូលរួម​សរុប​ចំនួន ៧៧៥​អង្គ​/​នាក់​។ ប្រើប្រាស់​រថយន្ត​សង្គ្រោះចំនួន​៩​គ្រឿង​។ គ្រឿងចក្រ​មធ្យោបាយ​សង្គ្រោះ រួមមាន រថយន្ត​ពន្លត់អគ្គិភ័យ​២​គ្រឿ ង​រថយន្ត​ស្ទូ​ច​៣​គ្រឿង​ អេស្កាវ៉ាទ័រ ៤​គ្រឿង រថយន្ត​អគ្គិសនី​ចល័ត ១​គ្រឿង​។​

​ជនរងគ្រោះ​នៅ​ពេទ្យ​បង្អែក​ខេត្តសៀមរាប មន្ទីរពេទ្យ​សង់​តេ មាន​ចំនួន​១៦​នាក់ និង​ស្លាប់​៣​នាក់ មានដូចជា​:១. តឿ តឿ​ម ភេទ​ប្រុស អាយុ​៣០​ឆ្នាំ (​របួស​)២. ចាន់ សីហា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ (​របួស​)៣. វិ​ន វី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ (​របួស​)៤. ថ្លុ​ង ចន្ថា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ (​របួស​)៥. ហុក រ៉ា​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ (​របួស​)​។​

៦. ខ្លុង ចាន់​ទិ​ត្យ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ (​របួស​)៧. រិល កោះ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ (​របួស​)៨. មាស ត្រុ​ង ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ (​របួស​)៩. តី រី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ (​របួស​)១០. យ៉ា​ត ភឿង ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ (​របួស​)១១. សេក សាវុធ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ (​របួស​)១២. តែ​ន ម៉ៅ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​ព្រះសង្ឃ (​របួស​)​។​១៣.​ធី​សុ​ឃុន​ ភេទ​ប្រុស ​អាយុ​៣០​ឆ្នាំ​ ជា​ព្រះសង្ឃ​(​នៅ​ពេទ្យ​សង់​តេ​) របួសស្រាល​១៤. លី សំណាង ភេទ ប្រុស អាយុ ២៨​ឆ្នាំ (​ស្លាប់​)១៥. យិន សំណាង ភេទ ប្រុស អាយុ ៣៥​ឆ្នាំ (​ស្លាប់​)១៦. ឡ​ន ឡក់ ភេទ ប្រុស អាយុ ៤០​ឆ្នាំ (​ស្លាប់​)៕S/Ha