​ព័ត៌មាន​បន្ថែម​!​ករណី​បាក់​អគារ​ពុទ្ធិ​កនៅ​វត្ត​គោកចក​ស្លាប់​ពីរ​នាក់ និង​របួស​១៥​នាក់​

131
ចែករម្លែក

ដោយ​មុនី​រ័ត្ន+គូលែន​/​ភ្នំពេញៈ​ករណី​បាក់​សាលា​ពុទ្ធិក​ស្ថិតនៅ​វត្ត​គោកចក​សង្កាត់​គោកចក​ក្រុង​សៀមរាប​កាលពី​វេលា​ម៉ោង​២:៣០​នាទី​ថ្ងៃទី​២​ខែធ្នូ​ឆ្នាំ​២០១៩​បណ្តាលឱ្យមាន​អ្នករបួស​ជាច្រើន​នាក់​និង​ស្លាប់​។​ការបាក់​នេះ​គឺ​ខណៈពេលដែល​កំពុង​ចាក់​ប្លង់​សេ​ជា​ន់ទី​១​។​

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា​រហូត​ម៉ោង​នេះ​សមត្ថកិច្ច​បាន​ជួយ​ជនរងគ្រោះ​ចំនួន​១៥​នាក់​និង​រកឃើញ​អ្នកស្លាប់​ចំនួន​ពីរ​នាក់​។​ចំពោះ​ការជួយ​សង្គ្រោះ​នៅតែ​ប​ន្ក​។​ប្រភព​បាន​បន្តថា​ពេល​ចាក់​ប្លង់​សេ​មាន​មនុស្ស​នៅលើ​ប្លង់​សេ​និង​ក្រោម​ប្លង់​សេ​ផងដែរ​ហើយ​ការបាក់​ប្លង់​សេ​នេះដែរ​ខណ​:​ពេលដែល​ក្រុម​ជាង​កំពុង​វីរ​ស៊ីម៉ង​តិ៍​ប្លង់​សេ​ហើយក៏​បាក់​ប្លង់​សេ​ចុះទៅ​ក្រោម​តែម្តង​។

​ក្រោយពី​កើតហេតុ​ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​រកឃើញ​អ្នករបួស​មួយចំនួន​ហើយ​រថយន្ត​សង្គ្រោះបាន​ដឹកយក​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​។​សមត្ថកិច្ច​កំពុងតែ​រុករក​មើល​អ្នក​រស់រាន​មានជីវិត​ដែល​មិនទាន់បាន​សង្គ្រោះ​កប់​នៅក្នុង​ប្លង់​សេ​នៃ​អគារ​ពុទ្ធិក​៕S/​