​ព័ត៌មាន​បន្ថែម​!​ស្លាប់​សិស្ស​ថ្នាក់​ទី​៨​ម្នាក់​នៅ​មណ្ឌលគិរី​ដោយ​ជំងឺគ្រុនឈាម​

264
ចែករម្លែក

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​កាលពី​ព្រលប់​ថ្ងៃទី​២៦​មិថុនា សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់ថា មាន​អ្នកជំងឺ​គ្រុនឈាម​ម្នាក់​បាន​ដាច់ខ្យល់​ស្លាប់​នៅតាម​ផ្លូវ​ពេល​ប​ញ្ជួ​ន​ទៅ​មន្ទីរពេទ្យ​ទីក្រុង​ភ្នំពេញ​។​

​លោក​អធិការនគរបាល​ក្រុង​សែន​មនោ​រម្យ​បាន​បញ្ជាក់ថា​មាន​ករណី​មនុស្ស​ស្លាប់​ដោយសារ​ជំងឺគ្រុនឈាម ម្នាក់​ក្នុង​មូលដ្ឋាន​ពិតប្រាកដ​មែន​។​សមត្ថកិច្ច​បាន​បន្តថា​ជនរងគ្រោះ​ឈ្មោះ ព្រឿង ដា​រ៉ា ភេទ​ប្រុស​ជនជាតិ​ព្នង​ថ្ងៃខែ​ឆ្នាំ​កំណើត​ថ្ងៃ​៩​ខែឧសភា​ឆ្នាំ​២០០៤​ទីកន្លែង​កំណើត​ភូមិ​មាន​លាភ​សង្កាត់​សុខដុម​ក្រុង​សែន​មនោ​រម្យ​ខេត្តមណ្ឌលគិរី​រៀន​ថ្នាក់​ទី​៨​ជា​សិស្ស​នៃ​វិទ្យាល័យ​ហ៊ុនសែន​មណ្ឌលគិរី​។​មាន​ឪពុក​ឈ្មោះ ព្រឿង រិទ្ធី ម្ដាយ​ឈ្មោះ សេង ស៊ីថា​។​

​ក្នុងករណីនេះ​នា​ព្រឹក​ថ្ងៃទី​២៧​ខែមិថុនា​ឆ្នាំ​២០១៩​លោកស្រី​យាន​ឌី​ណា​ប្រធាន​សាខាសមាគម​កាយ​ឬ​ទ្ធិ​នារី​កម្ពុជា​ខេត្តមណ្ឌលគិរី​ត្រូវជា​ភរិយា​លោក​ស្វាយ​សំ​អ៊ាង​អភិបាលខេត្ត​រួមទាំង​ក្រុមការងារ​ជាច្រើនរូប​បាន​អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ​គ្រួសារ​សព​កុមារា​ព្រឿង​ដា​រ៉ា​ដែល​បានទទួល​មរណៈភាព​ក្នុង​វ័យ​១៥​ឆ្នាំ ។​

ក្នុងការ​ចូលរួម​រំលែក​ទុក្ខ​នោះដែរ លោកស្រី យាន ឌី​ណា បាន​នាំយក​សម្ភារៈ និង​ថវិកា​មួយចំនួន ទៅ​ប្រគល់ជូន​គ្រួសារ​សព រួមមាន​៖ អង្ករ​១០០​គីឡូក្រាម ទឹក​ផ្លែឈើ​២​កេះ ទឹក​សុទ្ធ​២​កេះ និង​ថវិកា​៥០០​ដុល្លារ​៕S/​