​ព្យាយាម​រត់គេច​ណាស់ដែ​រ​នៅតែ​គេច​មិន​រួច​ពី​សំណាញ់​ច្បាប់​

267
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​ជនសង្ស័យ​ម្នាក់​ជាប់​ចំណាត់ថ្នាក់​ខាង​ប្រព្រឹត្ត​បទល្មើស​ឆក់​ក្នុង​រាជធានី​ភ្នំពេញ កម្លាំង​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ដល់​ខេត្តបាត់ដំបង​បាន​មកវិញ​កាលពី​រសៀល​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៩​កន្លងមក​ថ្មីៗ​នេះ រួច​នាំខ្លួន​មក​ស្នងការ​ក្រុងភ្នំពេញ កសាង​សំណុំរឿង​បញ្ជូន​ខ្លូន​ទៅ​តុលាកា ចាត់ការ​តាមផ្លូវ​ច្បាប់ ។​

​ជនសង្ស័យ​ខាងលើ​ឈ្មោះ​អោក​ធា​រ៉ូ​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​ស្នាក់​នៅផ្ទះ​លេខ​៤៧៧​ផ្លូវជាតិ​លេខ​៥​ភូមិ​ក្រោលគោ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ខណ្ឌឫស្សីកែវ​លុះ​សមត្ថកិច្ច​ចាប់ខ្លួនបាន​កំពុង​លាក់ខ្លួន​នៅ​ចំណុច​ភូមិ​ម៉ា​ណោ​ក ក្រុមទី​៨ ឃុំ​តា​លស់ ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង ។​

​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ខាងលើ​ជាប់​ចំណាត់ថ្នាក់​ខាង​ឆក់​ទ្រព្យសម្បត្តិ​ហើយ​កាលពី​ថ្ងៃទី​១២​ខែមិថុនា​ឆ្នាំ​២០១៩​វេលា​ម៉ោង​១​និង​១៥​នាទី​រសៀល​ជនសង្ស័យ​បានធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​បុរស​ម្នាក់​ជា​មន្ត្រី​អាវុធហត្ថ​ដោយ​ក្នុង​កាបូប​មាន​កាំភ្លើងខ្លី​១​ដើម​។​លុយ​មួយចំនួន​ដែល​ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ឃ្លាំង​លក់​រថយន្ត​យីហោ​សេង បូ​ភ​ក្រ ផ្លូវ​លេខ​៥៩៨ ភូមិ​គង្គារ​ផុស សង្កាត់​ទួល​សង្កែ​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ បានសម្រេច​ហើយ​រត់​គេចខ្លួនបាត់ ។​

​ដោយ​ឆ្លងកាត់​ការស្រាវជ្រាវ សហការ កម្លាំង​សមត្ថកិច្ច​ឈាន​រហូតដល់​ចាប់ខ្លួនបាន ក្នុងស្រុក​មោងឫស្សី ខេត្តបាត់ដំបង ដកហូត​អាវុធខ្លី​មួយ​ដើម ម៉ាក​BERETTA លេខ​៤៨២០ ពណ៌​ស បង់​ចំនួន​០១ គ្រាប់​ចំនួន​០៥​គ្រាប់ ជា​របស់​ជនរងគ្រោះ រួច​នាំខ្លួន​មក​ទទួលទោស​តាមផ្លូវ​ច្បាប់ នៅ​រាជធានី​ភ្នំពេញ ៕S/​