​ព្យុះ​ក​ក្តឹ​ក​កំពុងមាន​ឥ​ទិ្ធ​ពល​លើ​តំបន់​សមុទ្រ​អាជ្ញាធរ​អំពាវនាវ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​

483
ចែករម្លែក

​ដោយៈ​វណ្ណៈ​/​ព្រះសីហនុ​-​ខ្យល់​រដូវរំហើយ​កំពុងមាន​ឥទ្ធិពល​មកលើ​តំបន់​សមុទ្រ​ដែល​ធ្វើឱ្យ​រលក​សមុទ្រ​មាន​កម្ពស់​ខ្ពស់​ចាប់តាំងពី​ព្រឹក​ព្រលឹម​ថ្ងៃទី​១៣​ខែធ្នូ​ឆ្នាំ​២០១៨​នេះ​។​មន្ត្រី​មាន​សមត្ថកិច្ច​ដូចជា​នគរបាល​ចរាច​រណ៍​ផ្លូវទឹក​ជាដើម​ក៏បាន​ដាក់​កម្លាំង​ត្រួតពិនិត្យ​ការ​ចរាចរណ៍​ចេញចូល​ទូក​ទេសចរណ៍​និង​ទូក​នេសាទ​ជាមួយនឹង​ការអំពាវនាវ​ឱ្យ​អ្នកធ្វើដំណើរ​ផ្លូវ​សមុទ្រ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​។​

​មន្ត្រី​ជំនាញ ឩ​ត្តុ​និយម ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា រៀងរាល់ ឆ្នាំ រដូវរំហើយ តែង​កើតមាន​ព្យុះ​សមុទ្រ​ដែល​គេ​ហៅថា​ព្យុះ​ក​ក្តឹ​ក​ព្យុះ​ក្ក​តឹក​នេះ​វា​មាន​ឥទ្ធិពល​កើនឡើង​ចាប់ពី​វេលា​ម៉ោង ៣​ទៀបភ្លឺ​រហូត ដល់​រសៀល ទើប​អន់ថយ​បន្តិច​ដូច​ចាស់ៗ​តែង​ថ្លែងប្រាប់​អ្នកនេសាទ​សមុទ្រ​ថា ខែវស្សា ឲ្យ​ដើរ​ព្រឹក ខែ​ក​ក្តឹ​ក ឲ្យ​ធ្វើដំណើរ​ល្ងាច ។​

​មន្ត្រី​ដដែល​ក៏​សូម​អំពាវនាវ ដល់ ប្រជា​នេសាទ​សមុទ្រ និង អ្នក​ប្រក​បរបរ តាម​ដែនសមុទ្រ ដូចជា ទូក​ដឹក​ទេសចរ ជាតិ​; អន្តរជាតិ​គួរ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ដើម្បី​ជៀស វៀង នៅ​សោកនាដកម្ម​
​ដោយ យថាហេតុ ណាមួយ​កើតឡើង ៕S/​

ព្យុះ​ក​ក្តឹ​ក​កំពុងមាន​ឥ​ទិ្ធ​ពល​លើ​តំបន់​សមុទ្រ​អាជ្ញាធរ​អំពាវនាវ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​
#