​ព្យុះ​ទីមួយ​កើតឡើង​បង្ក​ឲ្យ​មាន​ភ្លៀង​និង​បន្ថយឥទ្ធិពល​ត្រជាក់​

707
ចែករម្លែក

ដោយ​: ប​.​ខុប / ភ្នំពេញ​: ព្យុះ​ទី​១​សម្រាប់​ឆ្នាំ​២០១៩​ឈ្មោះ​ផេ​ប៊ុ​ក​(PABUK) នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​នឹង វិ​វត្ត​ទៅជា​ព្យុះកំ​បុ​ត្បូង​( TY PABUK ) បន្តដំណើរ​ទៅកាន់​ភាគខាងត្បូង​ប្រទេស​ថៃ ដោយ បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​នៅ​ផ្នែក​ខ្លះ​នៃ​រាជធានី​និង​ខេត្ត​ជាប់មាត់​សមុទ្រ​ក្នុង​កម្រិត​ពី​តិច ទៅ មធ្យម​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឲ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​២​ខែមករា​ឆ្នាំ​២០១៩​ថា វិ​សម្ពាធ (TD) នៅក្នុង​សមុទ្រ​ចិន ខាងត្បូង​ជាច្រើន​ថ្ងៃ​មកហើយ​នោះ បាន​វិ​វត្ត​ទៅជា​ព្យុះ​ទី​១​ឈ្មោះ ផេ​ក​បុក​( PABUK) ដែល នឹង​វិ​វត្ត​ទៅជា​ព្យុះកំ​បុ​ត្បូង​( TY PABUK) សម្រាប់​ឆ្នាំ​២០១៩​នេះ​។​

​ព្យុះ​ទី​ហ្វុ​ង​នេះ​ប្រភព​ខាងលើ​និយាយថា វា​ធ្វើដំណើរ​ទៅដល់​សមុទ្រ​ភាគខាងត្បូង របស់​ប្រទេស​ថៃ​ដោយ​បង្ក​ឲ្យ​មាន​ខ្យល់​បក់បោក​ខ្លាំង​និង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ មធ្យម​សម្រាប់​បណ្តា​ខេត្ត​ជាប់មាត់​សមុទ្រ ។ បន្ទាប់ពី​ព្យុះ​នេះ​អស់​ឥទ្ធិពល ខ្យល់មូសុង ឦសាន​នឹង​បង្កើន​កម្លាំង​សារជាថ្មី​។​

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​នៅ​ថ្ងៃទី​០២​ខែមករា​ឆ្នាំ​២០១៩ បាន​ជូនដំណឹង​នៅ លើ​ទំ​ព​រ័​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​ថា ជ្រលង​សម្ពាធ​ខ្ពស់​បានចាប់ផ្តើម​ចុះខ្សោយ នៅពេល ក្នុង​សមុទ្រ​ចិន​ខាងត្បូង​មាន​ព្យុះ​មួយ​ឈ្មោះ​ផេ​ប៊ុ​ក​(PABUK)​បានកើត​ឡើង​និង​វិ​វត្ត​ទៅជា ព្យុះ​ទី​ហ្វុ​ង​(TY PABUK) បន្តដំណើរ​ទៅកាន់​ភាគខាងត្បូង​នៃ​ប្រទេស​ថៃ​។​

​ក្នុង​សេចក្តីជូនដំណឹង​បាន​សរសេរ​ទៀតថា​លក្ខណៈ​អាកាសធាតុ​បែប​ខាងលើ​ធ្វើ​ឲ្យ អាកាសធាតុ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃទី​២​ដល់ទី​៣​ខែមករា​អាកាសធាតុ នៅ បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំក្រវាញ​ខេត្ត​ភាគ​ឦសាន​និង​ខេត្ត​ប៉ៃលិន​នៅតែ​បន្ត​ត្រជាក់ (​តែ​ត្រជាក់​តែ​នៅ​ពេលយប់​និង​ពេលព្រឹក​ព្រលឹម​)​។

​ចាប់ពី​ថ្ងៃទី​៣​ដល់ទី​៤​ខែមករា​ផ្នែក​ខ្លះ​នៃ​រាជធានី ខេត្ត​ប៉ែក​ខាងក្រោម​(​ត្បូង​)​រួមមាន​កែប កំពត និង ខេត្ត​ព្រះសីហនុ អាចមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​មធ្យម​។​

​នៅក្នុង​សេចក្តីជូនដំណឹង​ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជា​នេសាទ អ្នកដំណើរ​តាម​សមុទ្រ ពិសេស​វីរ​កង​ទ​ព័​ដែល​ឈរជើង​នៅតាម​បណ្តា​កោះ​នានា សូម​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ព្យុះ ដែល​អាច​បង្ក​ឲ្យ​មាន​ភ្លៀង​លាយឡំ​ជាមួយ​ខ្យល់​បក់​បោង​ខ្លាំង​និង​រលក​សមុទ្រ​ខ្ពស់ៗ ចាប់ពី​ថ្ងៃទី​៣​ដល់​ថ្ងៃទី​៤​ខែមករា​ឆ្នាំ​២០១៩៕ ល​