​ព្រាប​សុវត្ថិ​គ្រោង​នឹង​ចេញទៅ​ច្រៀង​រាំ​នៅ​ប្រទេស​កូរ៉េ​

340

​ដោយ​-​បញ្ញា​សាស្ត្រ​/​ភ្នំពេញ​-​ជា​តារា​ជួរមុខ​លំដាប់​ប្រទេស​តារាចម្រៀង​ព្រាប​សុវត្ថិ​ក៏​គ្រោង​នឹង​ចេញ​សម្តែង​នៅ​ប្រទេស​កូរ៉េ នៅ​ចុងខែ កញ្ញា ២០១៨ ជា​លើកដំបូង ក្រោម​ការរៀបចំ​របស់​ចាងហ្វាង​ផលិតកម្ម Galaxy Production​។​

​ថ្លែងប្រាប់​អ្នកសារព័ត៌មាន លោក ឡេង ណា​វ៉ា​ត្រា ម្ចាស់​បុរី​ឡេង ណា​វ៉ា​ត់​ត្រា បញ្ជាក់ថា គម្រោង​ចេញទៅ​ច្រៀង​នៅ​ទីនោះ គឺ​ស្ថិតក្រោម​ការរៀបចំ​ខាង​លោក ជា​អ្នកចំណាយ លោក​ព្រាប សុវត្ថិ នឹងត្រូវ​សម្ដែង​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​នៅ​ថ្ងៃទី​២៤ និង​២៥ កញ្ញា នេះហើយ​។

ដោយ​លោក​បាន​ចំណាយ​ថវិកា រៀបចំ​ការប្រគំ​តន្ត្រី​២​កន្លែង នៅលើ​ទឹកដី​នោះ​២​ថ្ងៃ ជាប់​គ្នា​តែម្ដង ដើម្បីអោយ​បងប្អូន​ជា​ពលករ​កូរ៉េ​បាន​សប្បាយ​។​ក្នុងនោះ​លោក​ព្រាប​សុវត្ថិ​ក៏​ប្រកាស​បកស្រាយ​បទ​ចម្រៀង​ពី​ជំនាន់​ចាស់ៗ​មួយចំនួន​ដើម្បីអោយ​បងប្អូន​ដែលមាន​អារម្មណ៍​នឹក​ស្រុក​បាន​ស្ដាប់​ហើយ​ធូរចិត្ត​។​

​លោ​កថា​លោក​ព្រាប​សុវត្ថិ​ត្រូវ​ច្រៀង​នៅក្នុង​ទីក្រុង​សេ​អូ​ល​មួយកន្លែង​និង​ត្រូវ​ច្រៀង​នៅ​ទីក្រុង​ខ្វាង​ជូរ​មួយកន្លែង​ដោយ​ក្នុង​ពិធី​នោះ​ក៏មាន​វេទិកា​ឧទ្ទេសនាម​ពី​សំណាក់​រូបលោក​ផ្ទាល់​ដើម្បី​ចែករំលែក​ពី​គម្រោង​អាជីវកម្ម និង​ពី​របៀប​ប្រើ​លុយរាយ​ទៅយក​លុយដុំ ដើម្បីអោយ​បងប្អូន​ខ្មែរ ឬ​ពលរដ្ឋ​កូរ៉េ ដែល​ចង់​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​បានទទួល​ចំណេះដឹង​។

លោក ឡេង ណា​វ៉ា​ត្រា បន្តថា​គម្រោង​ស្ពុ​ន​ស័​រយ​កលោក​ព្រាប សុ​វ​ត្តិ អោយចេញ​សម្ដែង គម្រោង​ចំណាយ​មិនតិច​ម៉ឺន​ដុល្លារ​នោះទេ​ដោយសារតែ​កន្លែង​ដែល​លោក​រៀបចំ​អោយមាន​ការប្រគំ​តន្ត្រី​នោះ សុទ្ធតែ​ចំ​តំបន់​ទីក្រុង​ធំ សំបូរ​ខ្មែរ​រស់នៅ នឹងត្រូវ​ចំណាយ​ខ្ពស់​។

​លោ​កថា​ខ្លួន​នឹងមាន​គម្រោង​បើក​ការប្រគំ​តន្ត្រី​ធំៗ​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​អោយបាន​ញឹកញាប់ ដើម្បីអោយ​បងប្អូន​ខ្មែរ​បាន​ជួប​ជាមួយ​តារា​ល្បីៗ​និង​បានទទួល​ចំណេះដឹង​ពី​ការវិនិយោគ​លើ​គម្រោង​ដីធ្លី ដើម្បី​ក្លាយខ្លួនជា​អ្នកមាន​បាន​ដូច​លោក​។

​លោក​រំពឹង​យ៉ាងខ្លាំង​ថា​វត្តមាន​របស់លោក​ព្រាប​សុវត្ថិ​នឹង​គ​ក្រើ​កនៅ​ថ្ងៃទី​២៤​និង​២៥​កញ្ញា​នេះ​ខណៈដែល​សាល​ដែល​លោក​គម្រោង​ដាក់​ភ្ញៀវ​អោយស្ដាប់​បទឧទ្ទេសនាម​របស់លោក​ក៏មាន​អ្នកទិញ​សំបុត្រ​និង​កក់​ទុក​កៅអី​អស់​ច្រើន​តាំងពី​ថ្ងៃនេះ​ទៅហើយ​៕S/​

​ព្រាប​សុវត្ថិ​គ្រោង​នឹង​ចេញទៅ​ច្រៀង​រាំ​នៅ​ប្រទេស​កូរ៉េ​