​ព្រាប​សុវត្ថិ​ធ្វើឱ្យ​កក្រើក​កម្មវិធី «​ឋាន​ព្រះឥន្ទ​» នៅ​ប៉ោយប៉ែត

371
ចែករម្លែក
  • 124
    Shares

ដោយ​-​បញ្ញា​សាស្ត្រ​/​ភ្នំពេញ​-​តារាចម្រៀង​ព្រាប​សុវត្ថិ​បានធ្វើឱ្យ​កញ្ជ្រោល​ព្រឹត្តិការណ៍​ដែលមាន​ឈ្មោះថា «​ឋាន​ព្រះឥន្ទ​» ដែល​បានធ្វើ​នៅ​ក្រុង​ប៉ោយប៉ែត កាលពី​ថ្ងៃទី​៧ មីនា ២០១៩​។ ការបង្ហាញ​វត្តមាន​នេះ បានធ្វើឱ្យ​កក្រើក​កម្មវិធី​ក្នុង​ក្រុង​យ៉ាង​ឧឡា​រឹក​តែម្តង​។

​តារាចម្រៀង លោក ព្រាប សុវត្ថិ ដែល​ត្រូវគេ​ស្គាល់​ថា ជា​ម្ចាស់​គម្រោង​ដី​ឡូ​តិ៍​មួយរូប​ដែរ បាន​អះអាងថា​គឺជា​ដំណឹង​ល្អ​ខ្លាំងណាស់​ដែល​ប្រទេស​កម្ពុ​ជាមាន​ក្រុមហ៊ុន​ស្របច្បាប់​ពុះ​លក់​ចម្ការ​ជា​ហិកតា​។​ថែមទាំង​មាន​សេវា​បង់​រំ​លោះ​មិន​គិតការ​ប្រាក់​និង​មាន​ទាំង​ការ​មើលថែ​ដំណាំ​ឱ្យ​ផង​ដោយ​មិនបាច់​ខ្វល់​រឿង​ដាំ​ដុះ​ខ្លួនឯង​។

​លោក​ទទូច​ឱ្យ​គាំទ្រ​គម្រោង​មួយ​នេះ ដើម្បី​លើកស្ទួយ​ដល់​វិស័យ​កសិកម្ម​នៅ​កម្ពុជា ក៏ដូចជា​ដើម្បី​មាន​ចម្ការ​ដែលជា​កំណប់ទ្រព្យ​តកូនតចៅ​។​លោក​ថា​ជា​រឿង​សប្បាយចិត្ត​ណាស់​ដែល​លោក​បាន​ច្រៀង​បើកសម្ពោធ​គម្រោង​លក់​ចម្ការ​ដូងក្រអូប​របស់​ក្រុមហ៊ុន​នេះ ស្ថិតនៅ​ខេត្តសៀមរាប ដោយ​កាន់តែ​សប្បាយ​នៅពេល​គ្រាន់តែ​ឡើង​ឆាក​ភ្លាម​ក៏មាន​ម្ចាស់​ចម្ការ​យ៉ាង​កុះករ​មក​គាំទ្រ​លោក​ពេញមុខ​ឆាក​។

​លោក សាន ស៊ានហូ អភិបាលក្រុង​ប៉ោយប៉ែត បាន​អះអាងថា គម្រោង​ឋាន​ព្រះឥន្ទ​របស់​ក្រុមហ៊ុន គឺ​គម្រោង​លើកស្ទួយ​វិស័យ​កសិកម្ម​ដ៏​ល្អ​មួយ ដែល​ក្រៅពី​ជួយ​អភិវឌ្ឍន៍​ដីស្រែ​ដីចម្ការ​ទុកចោល អោយ​ក្លាយជា​តំបន់​ពណ៍​បៃតង​និង​ជា​តំបន់​ទេសចរណ៍​ក៏​ជា​គម្រោង​ដែល​ជួយ​អោយ​ពលរដ្ឋ​ទទួលបាន​នូវ​កំណប់ទ្រព្យ​តកូនតចៅ​ផងដែរ​។

​លោក​រំពឹងថា​អ្នក​ចូលចិត្ត​វិនិយោគ​លើ​គម្រោង​ដី​ឡូ​តិ៍​តូចៗ​នឹង​ចាប់អារម្មណ៍​មក​វិនិយោគ​លើ​គម្រោង​ដីចម្ការ​ធំៗ​បែបនេះ​វិញ ដោយសារ​គម្រោង​មួយ​នេះ មានការ​ទទួលស្គាល់​ច្បាស់លាស់​ពី​រដ្ឋាភិបាល ហើយ​មិនមែនជា​ដី​សម្បទាន ឬ​ដី​ជួល ដែល​បារម្ភ​ពី​ការបង់​ដាច់​ហើយ​មិនបាន​ដី​។

​ចំណែក លោក ហង្ស ព្រី​ន្ស​យ៉ា ម្ចាស់​គម្រោង និង​ជា​ប្រធាន​គម្រោង​ឈ្មោះ​ឋាន​ព្រះឥន្ទ បាន​អះអាងថា ក្រោយពី​លោក​ទទួលជោគជ័យ​ក្នុង​គម្រោង​ពុះ​លក់​ចម្ការ​ធុ​រ៉េ​ន ចម្ការ​ប័​រ និង​ចម្ការ​ដូងក្រអូប នៅ​ខេត្តពោធិសាត់​មណ្ឌល​គី​រី​និង​កំពត​។​ពេលនេះ​ក្រុមហ៊ុន​របស់លោក​សម្រេច​បើក​លក់​ចម្ការ​ដូងក្រអូប​នៅ​ខេត្តសៀមរាប ក្នុង​គម្រោង​ទី​៨​ទៀតហើយ ដោយ​ធ្វើ​ពិធី​សម្ពោធ​នៅ​ក្រុង​ប៉ោយប៉ែត ក្រោម​វត្តមាន​អភិបាលក្រុង និង​តារា​ល្បីៗ​រួមមាន​លោក ព្រាប សុវត្ថិ នាយ​ពែ​កមី និង​ក្រុម​កំប្លែង​ល្បីៗ​។

​លោក​ថា គម្រោង​នេះ ត្រូវបាន​ប្រកា​សលក់ បន្ទាប់ពី​ក្រុមហ៊ុន​ប្រមូល​ទិញ​ដីចម្ការ​ពី​ពលរដ្ឋ​នៅ​ឃុំ​ស្លែង ស្រុក​ស្រីស្នំ ខេត្តសៀមរាប បាន​ជាង ១​ពាន់​ហិកតា​។ សម្រេច​ដាំ​ជា​ចម្ការ​ដូងក្រអូប ស្របតាម​សណ្ឋាន​ដី ដើម្បី​ពុះ​ជា​ឡូ​តិ៍លក់​វិញ ដោយ​ក្នុង​មួយ​ឡូ​តិ៍​មាន​ទំហំ ៥០​ម៉ែត្រ គុណ​នឹង ២០០​ម៉ែត្រ ស្មើនឹង​មួយ​ហិកតា​ដោយ​លក់​ក្នុងតម្លៃ​ដី​១៤.០០០ និង​តម្រូវឱ្យ​បង់​រំ​លោះ ដោយ​គ្មាន​តម្កល់​ប្រាក់​កក់ ឬ ឯកសារ​។ អ្វីដែល​សំខាន់​គឺ​ក្រុមហ៊ុន​ធានា ផ្ដល់​ប្លង់រឹង​ពេល​បង់​រំ​លោះ​ចប់ និង​ធានា​មើលថែ​ផលដំណាំ​អោយ​ពេញ​រយៈពេល​៤​ឆ្នាំ ដោយ​ក្រោយ​៤​ឆ្នាំ​គឺ​មើលថែ​ខ្លួនឯង ឬ ម៉ៅ​ផ្លែ​ឱ្យ​ក្រុមហ៊ុន​មើលថែ​៕S/