​ព្រឹកស្អែក​សម្តេច​តេ​ជោ​ហ៊ុនសែន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ​ខួប​២៥​ឆ្នាំ​នៃ​ការបង្កើត ICC-Angkor

1583
ចែករម្លែក

​សៀមរាប​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​៤​ខែធ្នូ​ឆ្នាំ​២០១៨​នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិ ធី​អបអរសាទរ​ខួប​២៥​ឆ្នាំ​នៃ​ការបង្កើត​គណៈកម្មាធិកា​រ​អន្តរជាតិ​សម្របសម្រួល​កិច្ច​គាំ ពារ​និង​អភិវឌ្ឍន៍​តំបន់​អង្គរ​ហៅ​កាត់​ថា អាយ ស៊ី ស៊ី អង្គរ (ICC-Angkor)​។ ពិធី​អបអរសាទ​ខួប ២៥ ឆ្នាំ ស៊ី ស៊ី អង្គរ (ICC-Angkor) ធ្វើឡើង​នៅ​សណ្ឋាគារ​សុខាអូតែល ។

​ពិធី​អបអរសាទរ​នេះ​ក៏​នឹងមាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា និង ប្រធាន​អង្គការ​យូណេស្កូ លោកស្រី Audrey Azoulay ផងដែរ ។​

​ការរៀបចំ​ពិធី​អបអរសាទរ​ខួប​២៥ ឆ្នាំ​នៃ​ការបង្កើត ICC-Angkor នេះ​មាន​គោលបំណង​សំខាន់ៗ​មួយចំនួន​រួមមាន​៖ ដើម្បី​អបអរសាទរភាពជោគជ័យ​ដែល​កើតចេញ​មកពី​យន្តការអាយ ស៊ី ស៊ី អង្គរ ដែល​បច្ចុប្បន្ន​ក្លាយជា​គំរូ​នៃ​កិច្ចការ​អភិរក្សនិងអភិវឌ្ឍន៍​សម្រាប់​បណ្តា ប្រទេស​នានា​លើ​សាកលលោក។បង្ហាញ​មោទនភាព​ជាតិ​របស់​ព្រះរា ជាណាចក្រ​កម្ពុជា​ដែលជា​មហាអំណាច​វប្បធម៌និង​មាន​ប្រវត្តិសាស្ត្រ​យូរលង់​មកហើយ​ព្រមទាំង​លើក​គុណ​តម្លៃ​សម្ប ត្តិ​បេតិកភណ្ឌ​។ សម្តែង​កតញ្ញូតាធម៌​និង​គុណូបការៈ​ចំពោះ​វីរជន ឥស្សរជន និង បុព្វបុរស​គ្រប់​ជំនាន់​ដែល​បាន​លះបង់​កាយ​ចិត្ត​ស្មារតី​ក្នុង​ការកសាង ថែរក្សា ការពារនិង​អភិរក្ស​មរតក​វប្បធម៌ ។ បណ្តុះ​ស្មារតី​យុវជន និង​ប្រជាពលរដ្ឋ​ខ្មែរ​ឱ្យ​ចេះ​ស្រលាញ់​ចូលរួម​ថែរក្សា​ការពារ​និង​លើកតម្កើង​បេតិកភណ្ឌ វប្បធម៌​ទំនៀមទម្លាប់​ប្រពៃណី​ផូរផង់​របស់​កម្ពុជា​។​ ​បង្ហាញ​សមិទ្ធផល​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​ក្នុង​វិស័យ​បេតិកភណ្ឌ​ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ផ្សព្វផ្សាយ​ពី​សក្តានុពល​វប្បធម៌​និង​ទេសចរណ៍​ទៅកាន់​ឆាក​អន្តរជាតិ​។​

​ព្រឹ​ត្ត​ការណ៍​ត្រូវបាន​រំពឹងថា​នឹង​ក្លាយទៅជា​ការរួបរួម​ក​ម្លាំ​ង​ជាតិ​តែមួយ​ដើម្បី​ការពារ​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​,​បង្ហា ញ​មោទនភាព​ជាតិខ្មែរ​ទៅកាន់​ឆាក​អន្តរជាតិ​ជាពិសេស​ការផ្សព្វផ្សាយ​ពី​មរតក​បេតិកភណ្ឌ​,ជំរុញ​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅក្នុង​សកម្មភាព​លើ​កក​ម្ពស់​វិស័យ​បេតិកភណ្ឌ​,​ជំ​រុញឱ្យ​កាន់តែ​ស្រលាញ់​ថែរក្សា​និង​អភិរក្សបេ តិកភណ្ឌ​វប្បធម៌​ទំនៀមទម្លាប់​និង​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែច្រើន​មកកាន់​តំបន់​រមណីយដ្ឋាន​និង​ប្រទេស​កម្ពុជា​។​

​សមិទ្ធផល​សំខាន់ៗ​ដែល​ICC-Angkor​សម្រេចបាន​ក្នុង​ការងារ​អភិរក្ស​និង​អភិវឌ្ឍន៍​អង្គរ​នោះ​មានដូចជា​៖​កិច្ចការ​ជួសជុល​ប្រាសាទ​និងអភិរក្ស​បេតិកភណ្ឌ​,​គម្រោង​បណ្តុះបណ្តាល​ថែទាំ​ប្រាសាទស្រាវជ្រាវ​អភិវឌ្ឍ​និង​ការចូលរួម​របស់​ប្រជាពលរដ្ឋ​,​លើក​តម្លៃ​រមណីយដ្ឋានអង្គរ​តាមរយៈ​ក្រម​ប្រតិបត្តិ​អង្គរ​,​ការពង្រីក​ប្រព័ន្ធ​ទូរគមនាគមន៍​,​បណ្តុះប ណ្តាល​ភ្នាក់ងារទេសចរណ៍​ប្រចាំការ​តាម​ប្រាសាទ​,​សាងសង់សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរនិង​សារមន្ទីរ​កុលាល ភាជន៍​អង្គរ​នៅ​ភូមិ​តានី​ក្រោម​ជំនួយ​របស់​ជប៉ុន​,​សាងសង់​សារមន្ទីរ​វាយ​ន​ភណ្ឌប្រពៃណី​អាស៊ីអាគ្នេយ៍​ក្រោម​កិច្ចសហការ​ទន្លេមេគង្គ​-​គង្គា​(MEKONG-GANGA COOPERATION MGC)​និង​ហិរញ្ញប្បទាន​ឥត​សំណ ង​ពី​ប្រទេស​ឥណ្ឌា​,​បន្ត​សិក្សា​និង​រៀបចំ​ផែនការ​គ្រប់គ្រង​ទេសចរណ៍​នៅ​អង្គរ​(TMP)​ដោយ​សហការ​ជាមួយ​ប្រទេស​អូស្ត្រាលី​,​ការ ងារ​ជួសជុល​និង​ស្ថាបនា​ផ្លូវ​ក្រោម​ជំនួយ​អន្តរជាតិ​និង​មាន​បដិភាគ​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា​,​ការងារ​ត​បណ្តាញ​អគ្គិសនី​និង​ការថែទាំ​ស្ទឹង​សៀមរាប​និង​ស្តារ​ប្រព័ន្ធធារាសាស្ត្រ​បង្ការ​ទឹកជំនន់​ជាដើម,​កម្មវិធី​កាត់បន្ថយ​ភាពក្រីក្រ​នៅក្នុង​ខេត្តសៀមរាប គំរោង​មាន​ឈ្មោះថា​«​ខ្សែក្រវ៉ាត់ បៃតង​» ,​គម្រោង​អភិវឌ្ឍន៍​ភូមិ​ធម្មជាតិ​រុន​តា​ឯក​,​កម្ម វិធី​អប់រំ​បេតិកភណ្ឌ​។​

​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​(ICC)​អង្គរ​បាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៩៣ ក្រោយ​ស​និ្ន​សីទ​អន្តរជាតិ​លើក​ទី​១​ស្តីពី​អង្គរ​នៅ​ទីក្រុង​តូ​ក្យូ​ប្រ​ទេ ស​ជប៉ុន​តាម​សំណូមពរ​របស់​គណៈកម្មាធិកា​រ​បេតិកភណ្ឌ​ពិភពលោក ពេល​ទទួល​ចុះ​អង្គរ​ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ។ សមា ជិ​ក​នៃ​អាយ​ស៊ី​ស៊ី​(ICC)​អង្គរ​មាន​ចំនួន​៣៧​ប្រទេស​មកពី​ទ្វីប​៥​និង​មាន​អង្គការ​អន្តរជាតិ​ចំនួន​១៣​ទៀត​ចូលរួម​ជា​សមាជិក​ដែរ​។ បណ្តា ប្រទេស​ទាំងនោះ​មាន​៖​ប្រទេស​បារាំង អាល្លឺម៉ង់ អូស្ត្រាលី បែ​ល​ហ្សិ​ក ប្រ៊ុយណេ កម្ពុជា កាណាដា ដា​ណឺ​ម៉ាក អេ​ហ្ស៊ី​ប អេ​ស្ប៉ា​ញ អា​មេ រិ​ក រ៉ូ​ស្ស៊ី ក្រិច ហុង​គ្រី ឥណ្ឌា ឥណ្ឌូណេស៊ី អ៊ីតាលី ជប៉ុន ឡាវ លុច​ហ្សំ​បួរ ម៉ាឡេស៊ី ម៉ិច​ស៊ិ​ច ន័​រ​វែ​ស នូ​វែ​ល​ហ្សេ​ឡង់ ហូ​ឡង់ ហ្វីលីពីន ប៉ូឡូញ ចក្ រភព​អង់គ្លេស​និង​អៀរ​ឡង់​ខាងជើង សាធារណរដ្ឋ​កូរ៉េ ចិន សិង្ហ​បុរី ស្រីលង្កា ស៊ុយអែត ស្វី​ស ថៃ ទុយ​ណេ​ស៊ី​និង​វៀតណាម ។​ចំណែក​អង្គការ​អន្តរជាតិ​មានដូចជាៈ​សហភាព​អឺរ៉ុប ធនាគារអភិវឌ្ឍន៍អាស៊ី អង្គការ​ស្បៀងអាហារ​និង​កសិកម្ម អង្គការ​មូលនិធិ​រូបិយ វត្ថុ​អន្តរ ជាតិ អង្គការ​អ៊ី​ក្រូម អង្គការ​អ៊ី​កូ​ម អង្គការ​អ៊ី​កូ​ម៉ូ​ស អង្គការ​ទេស ចរណ៍​អន្តរជាតិ អង្គការ​SEAMEO/SPAFA អង្គការ​យូណេស្កូ អង្គ ការ​យូ​អិន​ឌី​ភី អង្គការ​យូ​អិន​វី និង​មូលនិធិ​ប្រាង្គ​ប្រាសាទ​ពិភពលោក (WMF) ។​

អាយ​ស៊ី​ស៊ី  អង្គរ គឺជា​យន្តការ​អន្តរជាតិ​សម្របសម្រួល​ជំនួយ​ដែល​ផ្តល់ជូន​ដោយ​បណ្តា​ប្រទេសនិង​អង្គការ​ផ្សេង ៗ​សម្រាប់​ការ​អភិរក្សនិង​អភិវឌ្ឍ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ​។ អាយ​ស៊ី​ស៊ី​អង្គរ​ជា​វេទិកា​មួយ​ដែល​ស្ថាបត្យករ វិស្វករ បុរាណ​វិទូ អ្នកស្រាវជ្រាវ​និង​អ្នក បច្ចេកទេស​ជំនាញ​ផ្សេងៗ​គ្នា​អាច​ផ្លាស់ប្តូរ​បទពិសោធន៍ និង​ទស្សនៈ​របស់​ពួកគេ​សម្រាប់​ការអភិរក្ស​និង​ការអភិវឌ្ឍ​នៃ​ឧទ្យាន​អង្គរ​។​

​ភារកិច្ច​សំខាន់​របស់​អាយ​ស៊ី​ស៊ី​អង្គរ​គឺ​ស្រោចស្រង់​អភិរក្ស​និង​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​តំបន់​រមណីយដ្ឋាន​សៀមរាប​-​អង្គរ ។ ICC អង្គរ​បានបញ្ចប់​ដំណាក់កាល​ស្រោចស្រង់​អង្គ​រហើយ​ក្នុង​រយៈពេល​១០​ឆ្នាំ​(១៩៩៣-២០០៤) ។ ដំណាក់កាល​នេះ​គឺ​ការអភិរក្ស​និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​(២០០៤-​បច្ចុប្បន្ន​)​។ អាយ​ស៊ី​ស៊ី​អង្គរ​រៀបចំ​កិច្ចប្រជុំ​របស់ខ្លួន​ពីរដង​ក្នុង​១​ឆ្នាំ​ម្តង​ជាមួយ​សមាជិក​គឺ​កិច្ចប្រជុំ ពេញអង្គ​និង​ម្តងទៀត​គឺ​កិច្ចប្រជុំ​បច្ចេកទេស​។ កិច្ចប្រជុំពេញអង្គ​ផ្តោតទៅលើ​គោលនយោបាយ​គ្រប់គ្រង​អំពាវនាវ​សុំ​ជំនួយ​ថវិកា សុពលភាព​នៃ​គម្រោង​ថ្មី​និង​ការប្រកាស​ពី​គម្រោង​ថ្មី​នៅ​អង្គរ ។ ជាធម្មតា​សម័យប្រជុំ​ពេញអង្គ​នេះ​តែង​រៀបចំ​នៅ​ចុងឆ្នាំ​។ ចំណែកឯ​សម័យប្រជុំ បច្ចេកទេស​តែង​ធ្វើឡើង​នៅ​ពាក់កណ្តាល​ឆ្នាំ ហើយ​អនុញ្ញាត​ឲ្យ​អ្នកជំនាញ​បច្ចេកទេស​ផ្លាស់ប្តូរ​បទពិសោធន៍រ​បស់​ពួកគេ ពិភាក្សា​អំពី​បញ្ហា​បច្ចេកទេស​និង​ជួនកាល​ស្នើ​ដំណោះស្រាយ​សម្រាប់​បញ្ហា​ជាក់លាក់​។ រាល់​សម័យប្រជុំ​ទាំងអស់​របស់​អាយ​ស៊ី​ស៊ី​អង្គរ ឯកអគ្គរដ្ឋទូត នៃ​ប្រទេស​បារាំង​និង​ជប៉ុន​នៅ​កម្ពុជា​ធ្វើជា​សហប្រធាន​នៃ​កិច្ចប្រជុំ​នេះ​និង​ផ្តល់ជំនួយ​ហិរញ្ញវត្ថុ​ដែល​ចាំបាច់​ផ្សេងៗ​អង្គការ​យូណេស្កូ​ទ​ទួ ល​ធ្វើជា​លេខាធិការដ្ឋាន​និង​ផ្តល់​ចំណាយ​ពាក់ព័ន្ធ​នឹង​បេសកកម្ម​របស់​ក្រុម​អ្នកជំនាញ​ជាន់ខ្ពស់​ផ្នែក​វប្បធម៌ បុរាណវិទ្យា​និង​ការ​អ​ភ​វ​ឌ្ឍ ប្រកបដោយ​ចីរភាព​។​ចំណែក​អាជ្ញាធរ​ជាតិ​អប្សរា​បានរួម​ចំណែក​តាំងពី​ឆ្នាំ​២០០៦​ផ្តល់​ជា​ជំនួយ​ហិរញ្ញវត្ថុ​ក្នុង​ដំណើរការ​របស់​គណៈ​ក​ម្មា ធិ​ការ​ការចំណាយ​លើ​បេសកកម្ម​ក្រុម​អ្នកជំនាញ​ជាន់ខ្ពស់​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការរៀបចំ​កិច្ចប្រជុំ ។ អាយ​ស៊ី​ស៊ី អង្គរ មាន​បទបញ្ជាផ្ទៃក្នុង​និង​ទទួល​របាយការណ៍​អំពី​គម្រោង​វិទ្យាសាស្ត្រ​ឬ​គម្រោង​អភិវឌ្ឍ​ដែល​ត្រូវអនុវត្ត​នៅក្នុង​តំបន់​អង្គរ ។ អាយ​ស៊ី​ស៊ី អង្គរ ផ្ទៀងផ្ទាត់ មើល​ឲ្យ​មាន​ភាពស៊ីចង្វាក់​គ្នា​រវាង​គម្រោង​ទាំង​អស់ហើយ​ប្រសិនបើ​ចាំបាច់ អាយ​ស៊ី​ស៊ី អង្គរ កំណត់​បទដ្ឋាន​បច្ចេក​ទេស​និង​ហិរញ្ញវត្ថុ ដែល​តម្រូវ​ឲ្យ​មាន ។ តាំងពី​ឆ្នាំ​ដំបូង​គណៈកម្មាធិការ អាយ​ស៊ី​ស៊ី អង្គរ ឈានមុខ​គេ​ក្នុង​ដំណើរ​ការជជែក​ពិភាក្សាគ្នា​បើកចំហ​យ៉ាងខ្លាំង ក្នុងចំណោម​ក្រុម​បុរាណវិទ្យា​និង​ស្ថាបត្យកម្ម​នៃ​បណ្តា​ប្រទេស​ផ្សេងគ្នា​។​

​ដោយសារ​គណៈកម្មាធិកា​រអា​យ​ស៊ី​ស៊ី អង្គរ បាន​បំពេញការងារ​យ៉ាង​ល្អ​និង​ប្រសិទ្ធភាព​នៅ​អង្គរ​ទើប​សហគមន៍​អន្តរជាតិ​បាន​មូលមតិ​គ្នា​យក​សកម្មភាព​អាយ​ស៊ី​ស៊ី អង្គរ នៅ​អង្គរ​ជា​គំរូ​ហើយ​យកទៅអនុវត្ត​នៅ​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​។​ហេតុដូច្នេះ​ហើយ​អាយ​ស៊ី​ស៊ី អង្គរ នៅ​កម្ពុជា​បាន​ភ្ជាប់ពាក្យ​អង្គរ​គឺ ICC-​អង្គរ ដើម្បី​កុំ​ឲ្យ​ច្រឡំ​នឹង ICC ដែល​កំពុងដំណើរការ​នៅតាម​ប្រទេស​ដទៃទៀត​៕