​ព្រឹកស្អែក​សម្តេច​តេ​ជោ​ហ៊ុនសែន​បន្ត​ជួប​សំណេះសំណាល​ជាមួយ​កម្មករនិយោជិត​ជាង​២​ម៉ឺន​នាក់​នៅ​ខេត្តកំពង់ស្ពឺ​

676
ចែករម្លែក

ដោយ​:​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​១២​ខែធ្នូ​ស្អែក​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នឹង​បន្ត​ជួប​សំណេះសំណាល​ជាមួយ​កម្ម ករ​និយោជិត​ជាង​២​ម៉ឺន​នាក់​មកពី​រោងចក្រ​សហគ្រាស​ចំនួន​២៣​នៅក្នុង​ស្រុក​សំរោង​ទង​ខេត្តកំពង់ស្ពឺ​។ ពិធី​សំណេះសំណាល​នេះ​ធ្វើឡើង​នៅ ភូមិ​រំដួល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។​

​ជំនួប​សំណេះសំណាល​នៅ​ថ្ងៃស្អែក​គឺជា​ការជួប​សំណេះសំណាល​លើក​ទី​៥​សម្រាប់​កម្មករ និយោជិត​នៅក្នុង​ខេត្តកំពង់ស្ពឺ​។​រោងចក្រ​សហ​គ្រា សទាំង​២៣​នេះ​មាន​អ្នកវិនិយោគ​មកពី​ប្រទេស​ចិន​ចំនួន​១៨,​កូរ៉េ​ចំនួន​៤​និង​សិង្ហ​បុរី​ចំនួន​១ ។ ក្នុងនោះ​មាន​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ចំនួន​៧, ផលិត​ស្បែកជើង​ចំនួន​៥,​ផលិត​កាបូប​ចំនួន​៥,​ផលិត​សម្ភារៈ​ធ្វើដំណើរ​ចំនួន​៣,​ផលិត​ខ្សែរូត​ចំនួន​១,​ផលិត​ប្រដាប់​សម្រាប់​ព្យួរ​សម្លៀក បំពាក់​ចំនួន​១​និង​ផលិត​តង់​ចំនួន​១​។​

​សព្វថ្ងៃនេះ​ខេត្តកំពង់ស្ពឺ​មាន​រោងចក្រ​សហគ្រាស​ចំនួន ២២៨ មាន​កម្មករ និយោជិត ១០២.៧៣៦​នាក់ ដែលមាន​ប្រាក់​ឈ្នួល​សរុប​ប្រមាណ ២៤៧​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។​ក្នុងនោះ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ផលិត​ស្បែកជើង​និង​សម្ភារ​ធ្វើដំណើរ​មាន​ចំនួន​១០៩​មានកម្ម​ករ​និ​យោ ជិត​ចំនួន ៩៦.៥៤៧​នាក់​ដែលមាន​ប្រាក់​ឈ្នួល​សរុប​ជាង​២៣២​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។​ ​

​គិត​ចាប់តាំងពី​ថ្ងៃទី​២០​ខែសីហា​ឆ្នាំ​២០១៧​ដែលជា​ថ្ងៃ​ដំបូង​នៃ​ការអញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​រហូតមកដល់​ថ្ងៃទី​១២ ខែធ្នូ​ឆ្នាំ​២០១៨​នេះ​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​ជួប​សំណេះសំណាល​ជា​លើក​ទី​៦០​ហើយ​ដែលមាន​កម្មករនិយោជិត​ចូលរួម​សរុប​៨៥៩.៥៦៧ នាក់ ៕

សម្តេចជួបសំណេះសំណាលជាមួយកម្មក កម្មការិនី នៅខេត្តកំពង់ស្ពឺកាលពីពេលកន្លងទៅ ៕

​ ​