​ព្រឹកស្អែក​សម្តេច​តេ​ជោ ហ៊ុន សែន បន្ត​ជួប​កម្មករ​ជាង ១ ម៉ឺន​នាក់​នៅ​ស្រុក​អង្គស្នួល​

840
ចែករម្លែក
  • 96
    Shares

ដោយៈ​តារា​រិ​ទ្ធៈ​(​ភ្នំពេញ​)៖​នៅ​ព្រឹក​ថ្ងៃ ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៩​ស្អែក​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នឹង​បន្ត​ជួប​សំណេះសំណាល ជាមួយ​កម្មករ កម្មការិនី សរុប​ប្រមាណ ១១.២២៧​នាក់ មកពី​រោងចក្រ​សហគ្រាស​ចំនួន​៣៤ ក្នុង​ខេត្តកណ្តាល​ដែលជា​ជំនួប​លើក​ទី​១០ សម្រាប់​ខេត្ត កណ្តាល ។ ជំនួប​សំណេះសំណាល​នេះ​នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម Chengdu Bayi (Cambodia) ស្ថិតនៅ​ភូមិ​ព្រៃ​រកា ឃុំ​ឆក់​ឈើ នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល ។​

រូបថតសម្តេចតេជោហ៊ុនសែនចុះពិនុិត្យមើលសុខទុក្ខកម្មករ កម្មការិនី នៅរាជធានីភ្នំពេញកាលពីពេលកន្លងទៅនេះ ។ (រូបថតរិទ្ធ)

បើ​យោងតាម​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អិត សំហេង បាន​ឲ្យ​ដឹងថា កម្មករ កម្មការិនី​ដែល​ត្រូវបាន​អនុញ្ញាត​ជួប​សំណេះ សំ​ណា​ល​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន​ថ្ងៃនេះ​មកពី​រោងចក្រ​សហគ្រាស​ក្នុងស្រុក​អង្គស្នួល​ចំនួន ៣៣ និង ក្រុង​តាខ្មៅ​ចំនួន​១ ។ រោងចក្រ​ទាំង ៣៤ នេះ​វិនិយោគ​ដោយ​អ្នកវិនិយោគ​មកពី​ប្រទេស​ចិន​ចំនួន​២៦, ខ្មែរ​ចំនួន​៥, កូរ៉េ​ចំនួន​១, ជប៉ុន​ចំនួន​១ និង​អាមេរិក​ចំនួន​១​។​

​រោងចក្រ​ទាំងនេះ​មាន​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ចំនួន​៩, ផលិត​ស្បែកជើង​ចំនួន​៣, បោកគក់​ចំនួន​១, បោះពុម្ព​លើ​សម្លៀកបំពាក់​ចំនួន​៣, ផលិត កេស​កា​តុង​ចំនួន​២, ផលិត​ធុង​ទឹក​ចំនួន​១, ផលិត​អំបោះ​និង​កៅស៊ូ​ចំនួន​១, ផលិត​កាបូប​ចំនួន​១,ផលិត​បារី​ចំនួន​១,ផលិត​ខ្សែភ្លើង​ចំនួន​១,​ផលិត​ថ្នាំ លាប​ចំនួន​១,ផលិត​ប្រេងរំអិល​ចំនួន​១, ផលិត​កូន​បាល់​ចំនួន​១, ផលិត​គ្រឿងសង្ហារិម​ចំនួន​១, ដំឡើង​ម៉ូតូ​ចំនួន​១, ផលិត​សម្ភារ​ពេទ្យ​ចំនួន​១,​ដេរ​ប៉ាក់ លើ​សម្លៀកបំពាក់​ចំនួន​១, ផលិត​ផ្លាស់​ស្ទិ​ក​ចំនួន​១, ផលិត​ឆត្រ​ចំនួន​១, ផលិត​ស្លាក​សញ្ញា​សម្លៀកបំពាក់ និង​ស្បែកជើង​ចំនួន​១ និង​ផលិត​គុយទាវ ចំនួន​១​។​បើតាម​លោក​រដ្ឋមន្ត្រីក្រសួង​ការងារ​ផលិតផល​ទាំងអស់​ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ និង ផ្គត់ផ្គង់​ទីផ្សារ​ក្នុងប្រទេស ។

​បច្ចុប្បន្ន​ខេត្តកណ្តាល​មាន​រោងចក្រ សហគ្រាស គ្រឹះស្ថាន​ចំនួន​៤៨២មាន​កម្មករ និយោ ជិត​ចំនួន ១៥៥.៣៦០នាក់ដែលមាន​ប្រាក់​ឈ្នួល​សរុប៥២៦លាន​ដុល្លារ ។ ក្នុងនោះ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​និង​ផលិត​ស្បែក​ជើងមាន​ចំនួន ១៧៤មាន​កម្មករនិយោជិត​ចំនួន ១៣៧.៩១៥​នាក់ ដែលមាន ប្រាក់​ឈ្នួល​សរុប​ជាង ៤៦៧ លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។​

​សូមបញ្ជាក់ថា​ចាប់តាំងពី​ថ្ងៃអាទិត្យ​ទី​២០​ខែសីហា​ឆ្នាំ​២០១៧​ជា​ថ្ងៃ​ដំបូង​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយកម្មករ កម្មការិនីរហូតមកដល់​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ​២០១៩ ជា​ជំនួប​សំណេះ​សំ​ណា​លើក​ទី៦៤ហើយ ។ជំនួប​ទាំង ៦៤ លើក ​នេះ​មាន​ប្រធាន​រដ្ឋបាល ប្រធាន​ផ្នែក ប្រធាន​ក្រុមនិង​កម្មករ កម្មការិនី​ចូលរួម ៩១៧.៧១២ នាក់​។​

​តាមរយៈ​ជំនួប​សំណេះសំណាល​ជា​បន្តបន្ទាប់​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន បានដាក់​ចេញ​នូវ​គោលការណ៍​ជាច្រើន​ធានា​ដល់​ស្ថេរភាព​នៅក្នុង​ការងារ កាត់ដេរ និង ធ្វើ​ឲ្យ​កម្រិតជីវ ភាព​របស់​ក​ម្មករ កម្មការិនី​កាន់តែ​ល្អប្រសើរ​៕ BR