​ព្រឹកស្អែក​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជួប​កម្មករ និយោជិត​ជាង ១ ម៉ឺន​នាក់​នៅ​ខេត្តពោធិ៍សាត់​

275
ចែករម្លែក
  • 14
    Shares

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​ព្រឹក​ថ្ងៃទី​២០​ខែមីនា​ឆ្នាំ​២០១៩​ស្អែក​នេះសម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នឹង​អញ្ជើញ​ជួប​សំណេះ សំ​ណា​ល​ជាមួយ​កម្មករ កម្មការិនី សរុប​ប្រមាណ ១០,៦៨៩​នាក់ មកពី​រោងចក្រ សហគ្រាស​ចំនួន ៦​នៅក្នុង​ខេត្តពោធិ៍សាត់​។ ជំនួប​សំណេះ សំ​ណា​ល​ស្អែក​នេះ​នឹង​ធ្វើឡើង​នៅ​ភូមិ​វាលវង់ ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​

​រោងចក្រ សហគ្រាស​ទាំង ៦ នេះ មកពី​ស្រុក​ក្រគរ​ចំនួន​៣ ស្រុក​បាកាន់​ចំនួន ១ និង ក្រុង​ពោធិ៍សាត់​ចំនួន ១ ។ រោងចក្រ សហគ្រាស​ទាំង​៦ នេះ​វិនិយោគ​ដោយ​អ្នកវិនិយោគ​មកពី​ប្រទេស​ចិន​ចំនួន ៤ និង​ខ្មែរ​ចំនួន​ពីរ​។ រោងចក្រ សហគ្រាស​ទាំង​៦ រួមមាន​៖ រោងចក្រ​កាត់ដេរ​សម្លៀក បំពាក់​ចំនួន ២, ផ្គត់ផ្គង់​អគ្គិសនី​ចំនួន ២, ផលិត​ត្រង់​ស្វូ​អគ្គិសនី​ចំនួន ១ និង ចិញ្ចឹមសត្វ​ចំនួន​១ ។ ផលិតផល​ដែល​ផលិត​ចេញពី​រោងចក្រ សហគ្រាស​ទាំងនេះ​ត្រូវបាន​នាំទៅ​កាន់​ទីផ្សារ​ក្នុងស្រុក និង អន្តរជាតិ​។​

​តាមរយៈ​គោលនយោបាយ​ពង្រាយ​រោងចក្រ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើ​ឲ្យ​វត្តមាន​រោងចក្រ​សហគ្រាស​ជាច្រើន រំលេច​វត្ត​មាននៅ លើ​ទឹកដី​ខេត្តពោធិ៍សាត់ ។ បច្ចុប្បន្ន​ខេត្តពោធិ៍សាត់​បានក្លាយ​ជា​ខេត្ត​មានការ​ទាក់ទាញ​អ្នកវិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម កសិឧស្សាហកម្ម វា​រី​អគ្គិសនី ។​ល​។ និង​មាន​សហគ្រាស គ្រឹះស្ថាន​ការងារ​ចំនួន​១០៧​មាន​កម្មករ និយោជិត​ចំនួន ១១,៤០៧​នាក់​ដោយ​ទទួលបាន​ប្រាក់​ឈ្នួលសរុប ៣៩ លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។​

​សូមបញ្ជាក់ថា​សម្តេច​តេ​ជោ ហ៊ុន សែន បានដាក់​ចេញ​នូវ​បេសកកម្ម​ជួប​សំណេះសំណាល​ជាមួយ​ប្រធាន​រដ្ឋបាល ប្រធាន​ក្រុម ប្រធាន​ផ្នែក កម្មករ និយោជិត នៅតាម​រោងចក្រ សហគ្រាស​ចាប់តាំងពី​ថ្ងៃ ទី​២០ ខែសីហា ឆ្នាំ​២០១៧ ។មកដល់​ថ្ងៃទី២០ខែ មីនា ឆ្នាំ​២០១៩​សម្តេច តេ​ជោ​ជួប​ប្រធាន​រដ្ឋបាល ប្រធាន​ផ្នែក ប្រធាន​ក្រុមនិង​កម្មករ និយោជិត​ទាំង​ក្នុង​និង​ក្រៅ​ប្រព័ន្ធ​ចំនួន ៦៦ លើក ដែលមាន​អ្នកចូលរួម​សរុប ៩៤២,២៦៧​នាក់​។​

​តាមរយៈ​បេសកម្ម​ចុះ​ជួប​កម្មករនិយោជិត​ជា​បន្តបន្ទាប់​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន បានរួម​ចំណែក​ដោះស្រាយ​បញ្ហា​ប្រឈម​ជាច្រើន​របស់ កម្មករ និយោជិតនិង​បាន​ដាក់ចេញ​នូវ​នយោបាយ​ជាច្រើន​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​កម្មករ និយោជិតនិងលើកកម្ពស់​ជីវភាពរ​បស់​ពួកគេ​។​ ​ដើម្បី​ធានា​ដល់​ការរក្សាបាន​នូវ​អត្ថប្រយោជន៍​ផ្សេង​ដែល​សម្តេច​តេ​ជោ​បាន​ដាក់ចេញ​នោះ​បច្ចុប្បន្ន​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កំពុង​បន្ត​តាម ដាន​យកចិត្តទុកដាក់​ទៅលើ​ការងារ​សំខាន់ៗ​ចំនួន ១០ ដែលជា​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ៕BR