​ព្រឹកស្អែក​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​អញ្ជើញ​សម្ពោធ​សារមន្ទីរ​បង្ហាញ​ពី​សេដ្ឋកិច្ច​និង​រូបិយវត្ថុ​«​ព្រះ​ស្រី​ឦសាន​វរ្ម័ន​»

683
ចែករម្លែក
  • 12
    Shares

​ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​នៅ​ព្រឹក​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០១៩​ស្អែក​នេះ​សម្តេច​អគ្គមហាសេនា​បប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​សារមន្ទីរ​សេដ្ឋកិច្ច​និង​រូបិយវត្ថុ «​ព្រះ​ស្រី​ឦសាន​វរ្ម័ន​» ដែលជា​សារមន្ទីរ​បង្ហាញ អំពី​សាវតា​សេដ្ឋកិច្ច​និង​រូបិយវត្ថុ​របស់​ខ្មែរ​តាំងពី​សម័យកាល​ហ្វូណន​។​

​សារមន្ទីរ​សេដ្ឋកិច្ច​និង​រូបិយវត្ថុ «​ព្រះ​ស្រី​ឦសាន​វរ្ម័ន​»​បានដាក់​បង្ហាញ​ឱ្យ​ពលរដ្ឋ​ខ្មែរ​បាន​ស្គាល់​ពី​សាវតា​នៃ​ការធ្វើ​សេដ្ឋកិច្ច និង​រូបិយវត្ថុ ដ៏​យូរលង់​របស់ខ្លួន ។ អគារ​សារៈមន្ទីរ​នេះ​មាន​ទីតាំង​ស្ថិត​នៅមុខ​សួនច្បារ​ផ្សារ​ចាស់ ។

​គម្រោង​សាងសង់​អគារ​សារមន្ទីរ​ដែល​ត្រូវបាន​ប្រសិទ្ធ​ជា​គម្រោង «​ដ៏​មាន​មហិច្ឆតា​» នេះ​ត្រូវបាន​ចាប់​ផ្តើមឡើង​នៅ​ឆ្នាំ២០១២បន្ទាប់ពី​ទទួលបាន​អនុសាសន៍​ពីស​ម្តេច​តេ​ជោហ៊ុន សែន​។​សារមន្ទីរ​ស្តីអំពី​ប្រវត្តិសាស្ត្រ​សេដ្ឋកិច្ចនិង​រូបិយវត្ថុ​របស់​កម្ពុជា​នេះ​ត្រូវបាន​រចនាឡើ ងដោយយោង​ទៅតាម​រូបិយវត្ថុ​ដែល​បាន​បោះផ្សាយ​និង​ត្រូវបាន​ប្រើប្រាស់​នាពេល​កន្លង មក​។​ដោយសារតែ​ប្រវត្តិសាស្ត្រ​របស់​កម្ពុ​ជាមាន​ការប្រែប្រួល​ច្រើន និង​មាន​ភាពស្មុគស្មាញ ព្រមទាំង​មិនសូវ​មានការ​ចងក្រង​ឯកសារ​ផង​នោះបាន​បង្ក​ជាការ​លំបាក​ក្នុងការ​ចងក្រង ប្រមូលផ្តុំ​និង​សាងសង់​នូវ​សារមន្ទីរ​មួយ​នេះ​ផងដែរ​។​

​សារមន្ទីរ​នេះ​មានការ​ពាក់ព័ន្ធ​នឹង​ចំណុច​សំខាន់ៗ​ចំនួន​៣​រួមមាន​៖ ទីមួយ​ការ​ស្តារឡើងវិញ​នូវ​រឿង​ពិត​ដ៏​សំខាន់​មួយ​ដែលជា​ញឹកញាប់ មិនមាន​ការយកចិត្ត​ទុកដាក់​គឺ​រូបិយវត្ថុ​និង​ចំណេះដឹង​ផ្នែក​សេដ្ឋកិច្ច​ក្នុង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​, ទី​ពីរ គឺ​ការប្រមូលផ្តុំ​ឯកសារ រូបភាព និង​កាក ដើម្បី​ទុកជា​ភស្តុតាង និង​ទី​បី​គឺ​ការផ្តល់ជូន​នូវ​ទីកន្លែង​នៃ​ចំណេះដឹង​ទំនើប​ថ្មី​មួយ​និង​ប្រកបដោយ​អន្តរ​កម្ម​ដល់​ប្រជាពលរដ្ឋ កម្ពុជា​ជាពិសេស​សម្រាប់​សិស្ស និង​និស្សិត​។​

​សូមបញ្ជាក់ថា​សារមន្ទីរ​សេដ្ឋកិច្ច​និង​រូបិយវត្ថុ «​ព្រះ​ស្រី​ឦសាន​វរ្ម័ន​»​មាន​១២ ម៉ូឌុល ដែល​ពិពណ៌នា​អំពី​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ដោយ រំលេច​នូវ​ប្រព័ន្ធ​សេដ្ឋកិច្ច​និង​រូបិយវត្ថុ​ក្នុង សម័យ​ហ្វូណន​រហូតដល់​បច្ចុប្បន្ន ។ ផ្នែក​ខាង​ក្នុងនៃ​សារមន្ទីរ​មាន​ភាពទំនើប​និង​ត្រូវបាន​បំពា ក់ដោយ​ភាពយន្ត​ឯកសារ​ល្បែង​កម្សាន្ត​និង​ផ្ទាំង​ប៉ះ (Touch Screens) ដែល​ផ្តល់​ភាពសប្បាយ​រីករាយ​និង​ចំណេះដឹង​ដល់​សា​ធា រណ​ជន​។​

​សារមន្ទីរ​នេះ​ក៏មាន​បណ្ណាល័យ ហាង​លក់​វត្ថុ​អនុស្សាវរីយ៍ ហាង​កាហ្វេ និង សួនច្បារ​ដ៏​ស្រស់ស្អាត​។ បន្ទាប់ពី​បើកសម្ពោធ​ហើយ​សា​ធា រណ​ជន​នឹង​អនុញ្ញាត​ឱ្យចូល​ទស្សនា​នៅក្នុង​សារមន្ទីរ​ដែល​បង្ហាញ​ពី​ប្រវត្តិ​នៃ​ការធ្វើ​សេដ្ឋកិច្ច​និង​រូបិយវត្ថុ​របស់​កម្ពុជា​តាំងពី​សម័យ​ហ្វូ ណន​មួយ​នេះ​។ ភាពសម្បូរ​បែប​នៃ​ការ​ពិពណ៌នា​តាមរយៈ​ការតាំងពិព័រណ៍​វីដេអូ និង​គំនូរជីវចល​នៅ​សារមន្ទីរ​សេដ្ឋកិច្ច និង​រូបិយវត្ថុ «​ព្រះ​ស្រី​ឦសាន​វរ្ម័ន​» ដែល​រួមមាន​វីដេអូ​ចំនួន ៥០ ល្បែង​កម្សាន្ត​និង​អេក្រង់​ប៉ះ (Touch Screens) ទូ​តាំងពិព័រណ៍​ផ្ទាំង​អក្សរ​ក៏ដូចជា ការរៀបចំ​សាច់រឿង​តាមបែប​សម័យ​ទំនើប​ដែល​រចនា​និង ផលិត​ដោយ​ក្រុមហ៊ុន​នៅ​កម្ពុជា​នឹង​ផ្តល់​ភាព​ពេញចិត្ត​ដល់​សាធារណជន កម្ពុជា​និង​បរទេស​ផងដែរ​៕​