​ព្រឹកស្អែក​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញផ្ទេរ​ការគ្រប់គ្រង​សាលា​នៃ​អង្គការ​គ្រួសារ​ថ្មី​ទៅ​ឲ្យ​ក្រសួង​អប់រំ យុវជន​និង​កីឡា

624
ចែករម្លែក

​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី ០១ ខែ កក្កដា ឆ្នាំ​២០១៩ ស្អែក​នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​និង​សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​នឹង​អញ្ជើញ​សំណេះសំណាល​ជាមួយ​ថ្នាក់​គ្រប់គ្រង​លោកគ្រូ​អ្នកគ្រូ​និង​សិស្សានុសិស្ស​សាលា​កុមារ​ពិការភ្នែក​និង​គ​ថ្លង់​នៃ អង្គការ​គ្រួសារ​ថ្មី​និង​ផ្ទេរ​ការគ្រប់គ្រង​សាលា​ឱ្យ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួង​អប់រំ យុវជន​និង​កីឡា​វិញ​។​

​សាលា​កុមារ​ពិការភ្នែក​និង​គ​ថ្លង់​នៃ​អង្គការ​គ្រួសារ​ថ្មី​ត្រូវបាន​បង្កើតឡើង​ដំបូង​នៅ​ឆ្នាំ ១៩៩១ ដោយមាន​ឈ្មោះថា​«​មជ្ឈមណ្ឌល​ជាតិ​អប់រំ​ជនពិការភ្នែកនិង​គថ្លង់​»​។ នៅ​ឆ្នាំ ១៩៩៣ អង្គការ​គ្រួសារ​ថ្មី​បាន​ផ្តួចផ្តើម​ឱ្យមាន​ដំណើរ​ការអប់រំ​សម្រាប់​កុមារ​ពិការភ្នែក​ដំបូង​គេ​ក្នុងប្រទេស​កម្ពុជា​ដែលមាន​លោកស្រី នាង ផល្លា ជា​គណៈ​គ្រប់គ្រង​នៅ​សាលារៀន​កុមា​រគ ថ្លង់ ច្បារអំពៅ​។​លុះ​ក្រោយមក​ដោយសារ​ចំនួន​សិស្ស​ពិការ​មាន​ចំនួន​ច្រើន​នៅតាម​ខេត្ត​និង មាន​តម្រូវការ​ចាំបាច់​សម្រាប់​អប់រំ​កុមារ​ពិការភ្នែក​និង​កុមារ​គ​ថ្លង់​នោះអង្គការ​គ្រួសារ​ថ្មី​បាន​បើក​សាលារៀន​ជា​បន្តបន្ទាប់​ដូចជា​សាលា​សម្រាប់​កុមារពិការភ្នែក​និង​គ​ថ្លង់​ខេត្តបាត់ដំបង​នៅ​ឆ្នាំ​១៩៩៦, សាលារៀន​កុមារ គ​ថ្លង់ ច្បារអំពៅ​នៅ​ឆ្នាំ​១៩៩៧, សាលា​កុមា​រគ​ថ្លង់​និង​ពិការភ្នែក​ខេត្តសៀមរាប​នៅ ឆ្នាំ​២០០១​និង​សាលា​កុមារ​ពិការភ្នែក​និង គ​ថ្លង់ ខេត្តកំពង់ចាម​នៅ​ឆ្នាំ​២០០២​។​

​បច្ចុប្បន្ន​សាលា​កុមារ​ពិការភ្នែក​និង​គ​ថ្លង់​នៃ​អង្គការ​គ្រួសារ​ថ្មី​បែង​ចែកជា​ពីរ​ផ្នែក​គឺ​វិទ្យា ល័យ​អប់រំ​ពិសេស​និង​វិទ្យាស្ថាន​ជាតិ​អប់រំ​ពិសេស​។​សាលា​ទាំង ៥​ទីតាំង​មាន​គណៈ​គ្រប់គ្រង​លោកគ្រូ​អ្នកគ្រូ​និង​សិស្សានុសិស្ស​សរុប​ប្រមាណ​៨៩០​នាក់​។​ក្នុងនោះ​សិស្ស​មាន​ចំនួន​៧០២​នាក់​ស្រី​២៨៦​នាក់​,​សិស្ស​ពិ ការ​ភ្នែក​១៦២​នាក់ ស្រី ៦១ នាក់​និង​សិស្ស​គ​ថ្លង់​សរុប ៥៤០​នាក់ ស្រី ២២៥​នាក់​។​

​ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​កន្លងមកនេះ​កម្មវិធី​អប់រំ​កុមារ​ពិការភ្នែក​និង​កុមារ​គ​ថ្លង់​បាន​ដំណើរការ​និង​មានការ​អភិវឌ្ឍ​ជានិច្ច​ដោយសារ​ការយក​ចិត្ត​ទុកដាក់​ខ្ពស់​ពី​សំណាក់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា។ជាពិសេស​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​តែ ងតែបាន​ផ្ដល់ជំនួយ​ឧបត្ថម្ភ​ដ៏​ថ្លៃថ្លាជាច្រើន​ដល់​អង្គការ​គ្រួសារ​ថ្មី​សម្រាប់​ដំណើរការ​កម្ មវិធី​ជា​រៀង​រហូតមក​។​ជា​រៀងរាល់ឆ្នាំ​សម្តេច​តេ​ជោ​ហ៊ុនសែន​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​តែងតែបាន​អញ្ជើញ​ដោយផ្ទាល់​ឬ​ចាត់​អ្នកតំណាង​ចុះ​ជួប​សំណេះសំណាល​និង​រៀបចំ​អា ហារ​ជូន​ដល់​កុមារ​ពិការភ្នែក​និង​កុមារ​គ​ថ្លង់​នៅក្នុង​សាលា​ទាំង​៦​ផងដែរ​៕​