​ព្រឹកស្អែក​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ «​អគារ​ឥន្ទ្រ​ទេវី » របស់​រាជបណ្ឌិត្យ សភា​កម្ពុជា​តម្លៃ​ជាង ១,៥ លាន​ដុល្លារ​

245
ចែករម្លែក

ដោយ៖​តារារិទ្ធ(​ភ្នំពេញ​)៖សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃទី ២១ ខែវិច្ឆិកាឆ្នាំ​២០១៩ ស្អែក​នេះ​នឹង​អញ្ជើញ​សម្ពោធ​«​អគារ​ឥន្ទ្រ​ទេវី​» របស់​រាជបណ្ឌិត្យសភា​កម្ពុជា​។​«​អគារ​ឥន្ទ្រ​ទេវី​»​ជា​សមិទ្ធផល​ថ្មី​មួយ​សម្រាប់​រាជបណ្ឌិត្យសភា​កម្ពុជា​ដែលជា​កន្លែង​ប្រមូលផ្តុំ​ដោយ​ធនធាន​បញ្ញា​សម្រាប់បម្រើ​ការងារ​ជា​ឧ​ត្ត​ម​ប្រយោជន៍​ដល់​សង្គមជាតិ​។​

«​អគារ​ឥន្ទ្រ​ទេវី​»​ចាប់ផ្តើម​សាងសង់​នៅ​ថ្ងៃទី​២៦ ​ខែសីហា​ឆ្នាំ​២០១៨។ ​អគារ​នេះ​មាន​កម្ពស់​បី​ជាន់​ស្មើនឹង​១៨​ម៉ែត្រ​ មាន​បណ្ដោយ​ប្រវែង ៤០ ម៉ែត្រ ​ទទឹង ១៧ ម៉ែត្រ​ ​មាន​២៤​បន្ទប់​ ដែល​ក្នុងនោះ​ប្រើ​ជា​បន្ទប់​ការិយាល័យ​១ ,បន្ទប់​ប្រជុំ​ខ្នាតតូច​១,​ បន្ទប់​ការពារ​និក្ខេបបទ​១,​បន្ទប់​សិក្សា​ចំនួន​១៨​បន្ទប់​, Labចំនួន​២និង​សាលសន្និសីទ​(​សាល​សហ​សិក្សា​)១​។បន្ទប់​នីមួយៗ​មាន​បំពាក់​សម្ភារសម្រាប់​សិក្សា​រៀនសូត្រ​ មាន​ជាអាទិ៍​តុ​សិស្ស តុ​គ្រូ LCDកង្ហារ ម៉ាស៊ីនត្រជាក់និង​អំពូល​ម៉ែត្រ​ជាដើម ​ដោយ​ចំណាយ​ថវិកា​អស់​ចំនួន១.៥៤៦.៩៤៤ ដុល្លារ ​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ។​

​ការសាងសង់ «​អគារ​ឥន្ទ្រ​ទេវី​» មាន​គោលបំណង​សំខាន់ៗ​ចំនួន​៣ ​រួមមាន​៖​ធ្វើជា​កន្លែង​បណ្តុះបណ្តាល​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​(​អនុបណ្ឌិត​)​លើគ្រប់មុខ​ជំនាញ​,​ជា​មជ្ឈមណ្ឌល​បកប្រែ​ភាសា​បរទេស​និង​ជា​កន្លែង​ស្រាវជ្រាវ​ប្រមូលផ្តុំ​បញ្ញវន្ត​ តាមរយៈ​ការរៀបចំ​សិក្ខាសាលា​សន្និសីទ​និង​កម្មវិធី​តុមូល​ផ្សេងៗ​សម្រាប់​បញ្ញវន្ត​ធ្វើការ​វិភាគ​អំពី​បញ្ហា​សង្គម​ នយោបាយ​ សេដ្ឋកិច្ច​ បច្ចេកវិជ្ជា​ទំនើបៗ​របស់​ពិភពលោក​ថ្មីៗ​នេះ​ផងដែរ​។​ជារួម​អគារ​នេះ​នឹង​ជាទី​បម្រើ​ដល់បញ្ញវន្ត​ទាំង​ខាង​ផ្នែក​វិទ្យាសាស្ត្រ​ពិត​និង​វិទ្យាសាស្ត្រ​សង្គម ​ដើម្បីឱ្យ​បញ្ញវន្ត​ទាំងឡាយ​បានបង្ហាញ​ស្នាដៃ​របស់ខ្លួន​សម្រាប់​ការរួមចំណែក​ក្នុងការ​អភិវឌ្ឍ​សង្គមជាតិ ៕​/Ha