​ព្រឹកស្អែក​សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​ខេត្តបាត់ដំបង​ប្រមាណ​២,៣០០​នាក់​

117
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​បាត់ដំបង​)៖​ក្នុង​ដំណើរ​អញ្ជើញ​ជា​អធិបតី​បើក​ពិធីបុណ្យ​ទន្លេ​លើក​ទី ៦ នៅលើ​ទឹកដី​ខេត្តបាត់ដំបង​នៅ​ព្រឹក​ថ្ងៃទី ១៤ ខែ មីនាឆ្នាំ​២០២០​ស្អែក នេះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នឹង​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​សមាជិក​ក្រុមប្រឹក្សា​ក្រុង​-​ស្រុកទាំង ១៤ សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ទាំង ១០២ ព្រមទាំង​នាយក​សាលាបឋមសិក្សា​នៅ​ទូទាំង​ខេត្ត​រួមជាមួយ​សមាជិក​សមាជិកា​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​ខេត្ត បាត់ដំបង​សរុប​ប្រមាណ​ជា ២,៣០០​នាក់ ។

សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសជួបសំណេះសំណាលជាមួយមន្រ្តីរាជការក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី ២០ កក្កដា ២០១៦ ៕ (រូបថតឯកសារ)

​គួររំលឹកថា​កា​លពីថ្ងៃ​ទី ២០ ខែ កក្កដាឆ្នាំ ២០១៦ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បានកំណត់​យក​ខេត្តបាត់ដំបង​ធ្វើជា​ខេត្ត​ទី​ ១ នៃ​យុទ្ធនាការ ចុះ​ត្រួត​ពិ​និ​ត្ត​មើល​វឌ្ឍនៈភាព​នៃ​បណ្តា​ខេត្ត​ទូទាំងប្រទេស​និង​ពិនិត្យមើល​ចំណុច​អសកម្ម​ដែល​នៅ​សេសសល់​ដើម្បី​ធ្វើការ​ដោះស្រាយ ។​​ដោយ​សម្តេច​បាន​ជួបសំណេះសំណាល​ជាមួយ​មន្ត្រីរាជ ការ​នៅ​ទូទាំង​ខេត្តបាត់ដំបង ។

​ខេត្តបាត់ដំបង​ជា​អតីត​ទី​សមរភូមិ​ក្តៅ​ដែល​យើង​មិន​នឹកស្មានថា​បានក្លាយ​ជា​ខេត្ត​ដែលមាន​សុខសន្តិភាព​និង​អភិវឌ្ឍ​ន៌​រីកចម្រើន​មកទល់​សព្វថ្ងៃ​។​ដោយសារ​ស្មារតីនៃ​នយោបាយ​ឈ្នះ​-​ឈ្នះបានបញ្ចប់​សង្គ្រាម​ហើយ​បាន​នាំមក​នូវ​សន្តិភាព​ពេញលេញ​និង​ឯកភាព​ជាតិ​ដោយបាន​ប្រែក្លាយ​ទី​សមរភូមិ​មរណៈ​មកជា​ទីផ្សារ​និង​សហគម​អភិវឌ្ឍ​ន៌​។

​សូមបញ្ជាក់ថា​នៅ​ថ្ងៃស្អែក​នេះ​ក្រៅពី​ការជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​នៅពេល​ព្រឹក​ហើយ​នោះ​នៅពេល​រសៀល​សម្តេច​តេ​ជោ​ហ៊ុន សែន​នឹង​អញ្ជើញ​ជា អធិបតី​បើក​ពិធីបុណ្យ​ទន្លេ​លើក​ទី ៦ ក្រោម​ប្រធានបទ «​ទន្លេ​នៃ​សន្តិភាព ទន្លេ​នៃ​វិបុលភាព​» ៕