​ព្រឹក​ថ្ងៃទី​៥​ខែមករា​នេះ​គឺជា​ការហាត់​សម​លើកចុងក្រោយ​សម្រាប់​មី​ទ្ទី​ញ​អបអរ​ខួប​៤០​ឆ្នាំ​នៃ​ថ្ងៃជ័យ​ជំនះ​៧​មករា​

439
ចែករម្លែក

​ដោយៈតារារិទ្ធ/ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី ៥ ខែ មករា នេះ សិស្ស និស្សិត មន្ត្រីរាជការ​សិល្បករ​និង​មហាជន​រាប់ម៉ឺន​នាក់​បាន​ជួបជុំគ្នា​ដើម្បី​ហាត់​សមជា​ថ្មី​ទៀតហើយក៏​ជាការ​សាកល្បង​លើកចុងក្រោយ​នៅលើ​ទីតាំង​ប្រារព្ធ​ពិធី​ទីលាន​បាល់ទាត់​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ក្នុង​រាជធានី​ភ្នំពេញ ។ ការហាត់​សម លើកចុងក្រោយ​នេះ​ដើម្បី​ត្រៀម​ចូលរួម​អបអរសាទរ​មហា​មី​ទ្ទី​ញ​រំលឹក​ខួប​លើក​ទី​៤០​ឆ្នាំ​នៃ​ទិវា​ជ័យជំនះ​៧​មករា ឆ្នាំ​២០១៩​។​

​ទិវា​ជ័យជម្នះ ៧ មករា ឆ្នាំ​២០១៩ នាពេលខាងមុខ​នេះ​គឺ​ត្រូវបាន​រៀបចំ​ក្នុង​ទ្រង់ទ្រាយ​ធំ​ជាង​ឆ្នាំមុនៗ​ដោយមាន​មហាជន​ចូលរួម​ជាង​៥​ម៉ឺន​នាក់ និង​មាន​ក្បួន​ព្យ​ហយា​ត្រា​ដង្ហែ​តាមរយៈ​រថយន្តតំណាង​មកពី​បណ្តា​ខេត្តរាជធានី​នៅ​ទូទាំងប្រទេសនិង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ថែម ទៀតផង​។​ក្រៅពី​មហាជន​ចូលរួម​យ៉ាងច្រើន​នៅ​ថ្ងៃ​ប្រារព្ធ​ទិវា​ជ័យ​ជ​នះ​ថ្ងៃ​៧​មករា​ឆ្នាំ​២០១៩ក៏​នឹងមាន​ការសម្តែង​សិ​ល្បះ​ទ្រង់ទ្រាយ​ធំដែលមានសិល្បៈករសិល្បៈ ការិនី​រហូតដល់​ជិត ៦០០ នាក់​។​

​ព្រឹត្តិការណ៍​មហា​មី​ទិ្ទ​ញ​នៃ​ជ័យជំនះ​៧​មករា​ដែលមាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នៅ​ថ្ងៃទី​៧​មករា ២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ខាងមុខនេះ នឹង​ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គ​មហា​សេប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​និង​ជា​ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា​,​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង ​សំរិន ប្រធានកិត្តិ យស​និង​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ អនុប្រធាន​គណបក្ស​រួមទាំង​ថ្នាក់ដឹកនាំ កំពូ លៗ​គណបក្ស​ប្រជាជន​កម្ពុជា​ជាច្រើនរូប​ផ្សេងទៀត​។​

​យោងតាម​កម្មវិធី​ដែល​បានគ្រោង​ទុក​ក្នុង​ថ្ងៃទី​៧​មករា​២០១៩ បុណ្យខួប​អនុស្សា​វរិ​យ៍​លើក​ទី​៤០នៃ​ទិវា​ជ័យជំនះ៧មករា​នៅ​ពហុកីឡាដ្ឋាន​ជាតិ និង​ចាប់ផ្តើម​នៅ​ម៉ោង៦ព្រឹក។ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​អញ្ជើញ​ដល់​នៅម៉ោង​៧​ព្រឹក​ជាមួយ​វត្តមាន​អញ្ជើញ​ដល់​របស់​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា​និង​ជា​ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​,​សម្តេច​វិបុលសេនា​ភក្តី សាយឈុំ ប្រធានព្រឹទ្ធសភា​និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។​នៅ​ម៉ោង ៧:១៥ នាទី​សម្តេច​ទាំងពីរ​អញ្ជើញ​ឡើងលើ​រថ យន្ត​បើក​ដំបូល​ធ្វើដំណើរ​ជុំវិញ​ទីលាន​បាល់ទាត់​ដើ ម្បី​សួរសុខទុក្ខ​សមាជិក សមា​ជីកា​នៃ​អង្គ​មី​ទ្ទី​ញ​បន្ទាប់មក​ឡើងទៅ​លើ​វេទិកា​កិត្តិយស ។ នៅក្នុងពេល​នៃ​ក្បួន​រថយន្ត​សម្តេច​ទាំងពីរ​ធ្វើដំណើរ​ជុំវិញ​ទីលាន​បាល់ទាត់​នោះ​ផ្ទាំង​ប៉ាណូ​មហាជន​ចូលរួម​និង​លេចចេញ​នូវ​ពាក្យស្លោក“​អបអរ សាទរ​ខួប​លើក​ទី​៤០ ​នៃ​ទិវា​ជ័យ ជំនះ​៧ មករា​” ។​

​នៅ​ម៉ោង​៧:៣០​នាទី​ពិធី​មី​ទ្ទី​ញ​ចាប់ផ្តើម​ដោយ​ព្រះសង្ឃ​៤០​អង្គ​ស្វាធ្យាយ​ជយ​តោ​ប្រសិទ្ធ​ពរជ័យ​ដល់​គណៈអធិបតី​។ ជាមួយ​ផ្ទាំង​ប៉ាណូ​លេច ឡើង​នូវ​ពាក្យស្លោក​“​ជយោ​! ព្រះរាជា ណាចក្រ​កម្ពុជា​”​។​ពិធី​គោរព​ភ្លេងជាតិ​និង​គោរព​វិញ្ញាណក្ខន្ធ​។​ពិធី​សំដែង​សិល្បៈ​របាំ​ផ្ការំដួល​នៃ​យុទ្ធសាស្ត្រ ចតុកោណ​(​សំដែង​ដោយ​ក្រុម​សិល្បៈ​ក្រសួង​វប្ប​ធ៌​ម និង វិចិត្រសិល្បៈ​) ។ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ថ្លែង​សុន្ទរកថា​ទៅកាន់​អង្គ​មី​ទ្ទី​ញ ។ ផ្ទាំង​ប៉ាណូ​បើក​បង្ហាញ​ពាក្យស្លោក “​ជាតិ សាសនា ព្រះមហាក្សត្រ​”​។​មតិ​ចាប់អារម្មណ៍​របស់​សម​ជិ​ក អង្គ​មី​ទ្ទីង ។ ផ្ទាំង​ប៉ាណូ​បើក​បង្ហាញ​ពាក្យស្លោក “ ជយោ​! គណបក្ស​ប្រជាជន​កម្ពុជា​”​។ ពី​ធី​បើក​ផ្ទាំង​ប៉ាណូ​ពាក្យស្លោក “​អបអរសាទរ​ខួប​លើក​ទី ៤០ នៃ​ទិវា​ជ័យជំនះ ៧ មករា​” ។ បន្ទាប់មក​ពិធី​ដង្ហែ​ក្បួន​ព្យុះ​ហយា​ត្រា​មហាជន​រាជធានី​ខេត្ត​ទាំង​២៥​រួមទាំង​ក្បួន​ដង្ហែ​របស់​សហភាព​សហ​ព័ន្ធ យុវជន​កម្ពុជា​។​ជាមួយ​ការបើក​ផ្ទាំង​ប៉ាណូ​ពាក្យស្លោក “​ជយោ​!​សន្តិភាព ប្រជាធិបតេយ្យ​និង​អភិវឌ្ឍន៍ ” និង​ផ្ទាំង​ប៉ាណូ “​ជយោ​! គណបក្ស​ប្រជា ជនកម្ពុជា​”​។​ចុងបញ្ចប់​គឺ​ពី​ធី​លែង​ព្រាប​បង្ហោះ​ប៉េងប៉ោង និង ការស្រែក​ជ័យ​ឃោស​ន៍​។

​រាជរដ្ឋាភិបាល​បាន​ប្រារព្ធ​មី​ទ្ទិញ​ជ័យជំនះ​ថ្ងៃ ៧​មករា ជា​រៀងរាល់ឆ្នាំ​ដើម្បី​រម្លឹក​ឡើង​ក្នុង​ស្មារតី​ចងចាំ​ជានិច្ច​នូវ​គុណូបការៈ​ដ៏​ឧត្តុង្គឧត្តម​របស់​វីរ កម្មាភិបាល យុទ្ធជន យុទ្ធ​នារី នៃ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​និង​វីរ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ដែល​បាន​បូជា​សា ច់​ស្រស់​ឈាម​ស្រស់ ក្នុងការ​ប្រយុទ្ធ​ដើម្បី​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត និង​ការ ពារ​ការ​រស់​ឡើងវិញ​របស់​ជាតិ​និង​ប្រជាជន​កម្ពុជា ។ ទិវា​នេះ​ធ្វើឡើង​ក៏ ដើម្បី​សូម​លំឱនកាយ​សង្រួមចិត្ត​គោរព​វិញ្ញាណ​ក្ខ័​ន្ធ​ជនរួមជាតិ​ជាង​៣​លាន​នាក់​ដែល​បាន​បាត់បង់​ជីវិត​ទៅ​យ៉ាង​អាណោច​អ​ធ័​ម​និង​អយុត្តិធម៌ បំផុត​នៅក្រោម​របប​ប្រល័យពូជសាសន៍​៕BR