​ព្រឹក​នេះ​សមត្ថកិច្ច​បង្ហាញ​ករណី​បង្ក្រាប​គ្រឿងញៀន​៥​គីឡូក្រាម​នាំចូល​ពី​ឡាវ​

571
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​+​សុខុម​/​ស្ទឹងត្រែងៈ​ព្រឹក​ថ្ងៃទី​៣០​ខែតុលា​ឆ្នាំ​២០១៨​នេះ​សមត្ថកិច្ច​បង្ហាញ​ជនសង្ស័យ​ក្នុងករណី​បង្ក្រាប​បទល្មើស​ជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ក្រោយពី​សមត្ថកិច្ច​បង្ក្រាបបាន​។​កម្លាំង​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​រឹបអូស​ថ្នាំញៀន​បាន​ប្រាំ​កញ្ចប់​ធំ​ទម្ងន់​ប្រហែល​ប្រាំ​គីឡូក្រាម​។​

​ប្រតិបត្តិការ​នោះបាន​ធ្វើឡើង​នៅតាម​ដងផ្លូវ​លំ​ចំណុច​វាល​ប៉ា​រ៉ា​ស្ថិតក្នុង​ភូមិ​សំរោង​ឃុំ​ស្រែ​សំបូរ​ស្រុក​សៀម​ប៉ាង​ខេត្តស្ទឹងត្រែង​កាលពី​វេលា​ម៉ោងជាង​៤​ល្ងាច​ថ្ងៃទី​២៩​ខែតុលា​ឆ្នាំ​២០១៨​។​
​សមត្ថកិច្ច​បាន​បង្ហើប​ឱ្យដឹងថា​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ​ជួប​ឌៀ​រអា​យុ​៣០​ឆ្នាំ​រស់នៅ​ភូមិ​សំរោង​ឃុំ​ស្រែ​សំបូរ​ស្រុក​សៀម​ប៉ាង​។​ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​និង​គ្រឿងញៀន​ប្រាំ​ដុំ​សមត្ថកិច្ច​នគរបាល​ម​ន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​៕S/

ព្រឹក​នេះ​សមត្ថកិច្ច​បង្ហាញ​ករណី​បង្ក្រាប​គ្រឿងញៀន​៥​គីឡូក្រាម​នាំចូល​ពី​ឡាវ​