​ព្រឹក​នេះ​សម្តេចនាយក​រដ្ឋមន្ត្រី​បាន​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​លើក​ទី​៣៥ ​នៃ​មេដឹកនាំ​អាស៊ាន​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​ទីក្រុង​បាងកក​

274
ចែករម្លែក

ដោយ៖តារារិទ្ធ(ភ្នំពេញ)​៖​នៅ​ព្រឹក​ថ្ងៃទី២ ខែ វិច្ឆិកា​នេះ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់រាជរដ្ឋាភិបាល​កម្ពុជា​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣៥ និងកិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ ដែល​នឹង​ប្រព្រឹត្តទៅ​ក្រោម​មូលបទ​«​ជំរុញ​ភាពជា​ដៃគូ សម្រាប់​ចីរភាព​» នៅ​ទីក្រុង​បាងកក​ ពីថ្ងៃ​ទី​០២ ដល់​ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ​២០១៩​។

​បើ​យោងតាម​លោក ស្រ៊ី ថាមរុង្គ រដ្ឋ​មន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី​២ ខែ វិច្ឆិកា​នេះ​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ថា​៖​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូលអាស៊ាន​លើក​ទី​៣៥​និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ដែល​នឹង​ប្រព្រឹត្តទៅ​ក្រោម​មូលបទ​«​ជំរុញ​ភាពជា​ដៃគូ​សម្រាប់​ចីរភាព​» នៅ​ទីក្រុង​បាងកក​ ពីថ្ងៃ​ទី​០២ ដល់​ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​

​​តាម​ការអញ្ជើញ​របស់លោក ប្រា​យុ​ទ្ឋ ច័ន្ទ​អូ​ចា​(Prayut Chan–o-cha) នាយករដ្ឋមន្ត្រី​ថៃ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ទៅ​ចូលរួមកិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៥ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ដែល​នឹង​ប្រព្រឹត្តទៅ​ក្រោម​មូលបទ «​ជំរុញ​ភាពជា​ដៃគូ​សម្រាប់​ចីរភាព​» នៅ​ទីក្រុង​បាងកក ពីថ្ងៃ​ទី​០២ ដល់​ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​សំខាន់ៗ​ដូចតទៅ​៖​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៥, ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន​លើក ទី​២២,​ កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ឥណ្ឌា​លើក​ទី​១៦,​ កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អង្គការសហប្រជាជាតិ​លើក​ទី​១០,​ កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​បី​លើក​ទី​២២,​ កិច្ច ប្រជុំ​កំពូល​អាស៊ាន​-​សហរដ្ឋអាម៉េរិក​លើក​ទី​៧,​ កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​លើក​ទី​១៤,​ កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ជប៉ុនលើក​ទី​២២​និង​កិច្ចប្រជុំ​កំពូល​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់​លើក​ទី​៣​។​

​អញ្ជើញ​អមដំណើរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​រួមមាន​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រ​ដ្ឋ​មន្ត្រី​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​, លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​,​ លោក​បណ្ឌិត ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រី​អប់រំយុវជន​និង​កីឡា​ ព្រមទាំង​ឥស្សរជន​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល និង​ថ្នាក់​ដឹកនាំ​ធុរកិច្ច​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា​ផងដែរ​។​

​ស្របពេល​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​ ៣៥ ​នេះ​ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏​នឹង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​និង​កម្មវិធី​មួយចំនួន​ផ្សេងទៀត ​ដូចជា​៖​ជំនួប​រវាង​ប្រមុខរដ្ឋ​/​រដ្ឋាភិបាល​អាស៊ាន​បូក​បី​និង​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​អាស៊ី​បូព៌ា​,​ អាហារ​ថ្ងៃត្រង់​ពិសេស​ស្តីពី​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​និង​កិច្ចប្រជុំ​កំពូល​មេគង្គ-​ជប៉ុន​លើក​ទី​១១ (​អាហារ​ការងារ​ពេល​ល្ងាច​)​។​

​ក្នុងអំឡុងពេល​ស្នាក់នៅ​ទីក្រុង​បាងកក​ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​គ្រោង​នឹងមាន​ជំនួប​ទ្វេភាគី​ជាមួយ​ថ្នាក់ដឹកនាំ​និង​ឥស្សរជន​មកពី​ប្រទេស​ជា​សមាជិក អាស៊ាន​និង​ប្រទេស​ដៃគូ​សន្ទនា​អាស៊ាន​ផងដែរ ។ សម្តេច​តេ​ជោ​នឹង​អញ្ជើញ​ចូលរួម​កម្មវិធី​អាហារ​ការងារ​ពេលព្រឹក​ជាមួយ​លោក ង្វៀន សួន​ហ៊ុ​ក នាយក​រដ្ឋ មន្ត្រី វៀតណាម និង​លោក ថង​លូន ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ត្រី​ឡាវ​ផងដែរ​។​

​តាម​កម្មវិធី​គ្រោងទុក​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​អ​ញ្ជើ​ញ​ត្រឡប់មកវិញ​នៅ​ព្រឹក​ថ្ងៃទី ៥ ខែវិច្ឆិកា ២០១៩ ៕/Ha