​ព្រឹក​នេះ​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​ទូទៅ​លើក​ទី៧៣នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​នៅ​ទីក្រុងញូវយ៉ក​

673
ចែករម្លែក

(​ភ្នំពេញ​)៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​ទូទៅ​លើក​ទី ​៧៣ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ផ្សេងទៀត​រយៈពេល​៣​យប់ ​៤ ថ្ងៃ​ចាប់ពី​ថ្ងៃទី​(២៧-៣០ កញ្ញា​)​នៅ​ទីក្រុង ញូ​វ យ៉​ក​សហរដ្ឋអាមេរិក ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​អញ្ជើញ​ចាក​ចេញពី​កម្ពុជា​នៅ​ម៉ោង ៧៖៣០​នាទី​ព្រឹក​ថ្ងៃទី ២៧​កញ្ញា​នេះ ហើយ​គ្រោង​នឹង​និវត្តន៍​មក ដល់​មាតុភូមិ​វិញ​នៅ​ព្រឹក​ថ្ងៃទី ៣០ ខែ កញ្ញា ។​

​បើ​យោងតាម​លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី មហាសន្និបាត​របស់​អង្គការសហប្រជាជាតិ​លើក​ទី ៣៧ ប្រព្រឹត្តទៅ ក្រោម​ប្រធានបទ​«​ធ្វើ​ឲ្យ​អង្គការសហប្រជាជាតិ​មាន​សារសំខាន់ ពាក់ព័ន្ធ​ជាមួយ​ប្រជា ជន​ទាំងអស់​៖​ភាពជា​អ្នកដឹកនាំ​សកល​និង​ការ ទទួលខុសត្រូវ​រួម​សម្រាប់​សង្គម​ប្រកបដោយ​សន្តិភាព សមធម៌ និង​និរន្តរភាព »​។​

​យោងតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា​បាន​បញ្ជាក់ថា  ​ប្រតិភូ​ជាន់ខ្ពស់​ដែល​អញ្ជើញ​អមដំណើរ​សម្តេច​តេ​ជោ​ហ៊ុន សែន​រួមមាន​៖​ឧបនាយករដ្ឋមន្ត្រី​ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​,​លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង កិច្ចការនារី ព្រមទាំង​ឥស្សរៈជន​សំខាន់ៗ​មួយចំនួនទៀត​។​

​ក្រសួងការបរទេស​បាន​បញ្ជាក់ថា នៅ​ទីក្រុង​ញូវយ៉ក​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន​នឹងធ្វើ​សេចក្តីថ្លែងការណ៍​មួយ​ផ្តោតលើ​ការ វិ​វត្ត​នាពេល​ថ្មីៗ​និង​សមិទ្ធិផល​សំខាន់ៗ ដែល​រាជរដ្ឋាភិបាល​សម្រេចបាន​និង​បញ្ហា​តំបន់ និង អន្តរជាតិ​ដែលជា​ការព្រួយបារម្ភ​រួម​។​

​ក្នុងឱកាស​នៃ​ការអញ្ជើញ​ចូលរួម​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹង​ជួបពិភាក្សា​ទ្វេភាគី​ដាច់ ដោយឡែក​ពីគ្នា​ជាមួយលោក អង់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស (António Guterres) អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​, លោក បូ​យ​កូ បូរី​ស្សូវ (Boyko Borissov) នាយករដ្ឋមន្ត្រី​ប៊ុលហ្គារី , លោក ខាដ​ហ្កា ប្រ៉ា​សាទ ស្សា​ម៉ា អូ​លី (Khadga Prasad Sharma Oli)នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ និង ជួបពិភាក្សា​ដោយ​មិត្តភាព​ជា មួយ​ប្រមុខរដ្ឋ​និង​រដ្ឋាភិបាល​នៃ​ប្រទេស​មួយចំនួនទៀត​។​

​ក្នុងអំឡុងពេល​ស្នាក់នៅ​ទីក្រុង​ញូវយ៉ក​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏​នឹង​ជួប​ជាមួយ​សហគមន៍​ខ្មែរ​ដែល​រស់នៅ​សហរដ្ឋអាមេរិក និង កាណាដា​ផងដែរ ។

​មហាសន្និបាត​អង្គការសហប្រជាជាតិ​ឆ្នាំនេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​កម្ពុជា​ពីព្រោះ​កម្ពុជា​ជា​អនុប្រធាន​នៃ​មហាសន្និបាត​នេះ​។​

​មុនពេល​ចេញដំណើរ​ពី​កម្ពុជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​បង្ហោះ​នូវ​សារ​នយោបាយ​មួយ​តាមរយៈ​ផេ​ក​ហ្វេ​ស​បុក​របស់​សម្តេច​ថា​៖ «​ខ្មែរ​ស្ទើរ​គ្រប់គ្នា​ស្គាល់​បទ​ដ៏​ពេញនិយម​មួយ​ដែលមាន​ចំណងជើង​ថា​លា​ទៅ​បម្រើ​ជាតិ ។​តែ​សម័យ​នោះ​គឺ​ទៅ​ច្បាំង​ដោយ​ប្រដាប់ អាវុធ​សុទ្ធសាធ យក​ជីវិត​ជាដើម​ទុន មក​រំដោះជាតិ យក​ដើមទ្រូង​មក​ពាំង​គ្រាប់​ដើម្បី​ការពារជាតិ​។​ខ្ញុំ​ធ្លាប់​ស្គាល់​រស់ជាតិ​នេះ​ច្បាស់​ជាង គេ អញ្ចឹង​ហើយ​ខ្ញុំ​មិន​ចង់ឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​ត្រូវ​ទទួល​ភ្លក់​រសជាតិ​នេះ​ទៀតឡើយ​។​

​ថ្ងៃនេះ​ខ្ញុំ​សូម​លា​ទៅ​បម្រើ​ជាតិ​ជាថ្មី​ម្តងទៀត​ដោយ​ប្រើ​នយោបាយ​ការទូត​នៅលើ​ឆាក​អន្តរជាតិ​។​កម្ពុជា​មិនអាច​ឱ្យគេ​បង្ខូច ជាន់ឈ្លី​ទោះបី​ក្នុង​រូបភាព​ណាមួយ​ក៏ដោយ ។ ខ្ញុំ​ចេញទៅ​លើក​នេះ​ក៍​នឹងចូលរួម​ផងដែរ​នូវ​ការងារ​ជា​កិច្ចការ​តំបន់ និង អន្តរជាតិ​ដែល កំពុង​វិវត្តន៍​យ៉ាង​តានតឹង និង​ស្មុគស្មាញ​។ ចំពោះ​ជនរួមជាតិ​ដែល​គាំទ្រ​ខ្ញុំ​និង​គាំទ្រ​កម្ពុជា​នៅក្រៅ​ប្រទេស​ខ្ញុំ​នឹង​ទៅ​ជួប​បងប្អូន​ក្នុងពេល ដ៏​ខ្លី​ខាងមុខ​។ យើង​នឹង​អាច​សន្ទនា​ផ្លាស់ប្ដូរ​សេចក្តី​នឹករ​ឮ​ក​ជាមួយគ្នា​ខ្ញុំ​នឹង​អាច​រាយការណ៍​ជូន​ពី​សភាពការណ៍​ទូទៅ​ការវិវឌ្ឍ និង​ការ អភិវឌ្ឍន៍​នានា​លើ​មាតុភូមិ​កម្ពុជា​នាពេល​បច្ចុប្បន្ន​។​

​ចំពោះ​ជនរួមជាតិ​នៅក្រៅ​ប្រទេស​ដែល​មិន​ចូលចិត្ត​ខ្ញុំ​ក៏​សូម​ចែកឱ្យដាច់​នូវ​អ្វី​ជា​ផលប្រយោជន៍​មុខមាត់ ហ៊ុន សែន ពីអ្វី​ជា​មុខមាត់​និង ផលប្រយោជន៍​ជាតិខ្មែរ​ទាំងមូល ដោយ​សម្បជញ្ញៈ វិចារណញាណ និង​មនសិការ​ផ្ទាល់​រៀងៗ​ខ្លួន​ទៅ​ចុះ​។​

​ខ្ញុំ​ត្រូវ​ស្ថិតនៅលើ​យន្តហោះ​ជាង​១៧​ម៉ោង​ក្នុង​ដំណើរ​ផ្លូវ​ពី​ភ្នំពេញ​ទៅកាន់​ញូវយ៉ក សង្ឃឹមថានឹង​បាន​សម្រាក​លក់​លើ​យន្តហោះ​បន្ទាប់ ពី​ហត់នឿយ​នៃ​ការងារ​ក្នុងប្រទេស​។​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួបតែ​សេចក្តីសុខ»​៕