​ព្រឹក​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការនៅ​ប្រទេសចិន

588
ចែករម្លែក

​ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖ នៅ​ព្រឹក​អាទិត្យ ទី​២០ ខែមករា នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិ បាល​កម្ពុជា​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​សាធារណរដ្ឋ​ប្រជាមានិត​ចិនតប​តា ម​ការអញ្ជើញ​របស់លោក​នាយករដ្ឋមន្ត្រី​ចិន លី ឃឺ​ជាំ​ង នៃសាធារណរដ្ឋប្រជាមានិតចិន ។​

​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​ប្រទេស​ចិន​មាន​រយៈពេល​ចំនួន​៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី ២០ ដល់​ថ្ងៃទី ២៣ ខែមករា​ត្រឡប់​មកដល់​មាតុភូមិ​វិញ​។​

​លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ព្រ លានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​មុន​ពេញ​អញ្ជើញ​អមដំណើរ សម្តេច​តេ​ជោ​ទៅកាន់​ទីក្រុង​ប៉េកាំង​ថា​៖​ក្នុងកំលុងពេល​ទស្សន​កិច្ច​នេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រីនឹង​ជួប​សម្តែងការគួរសម​ជាមួយ​លោក ស៊ី ជីន ភីង (Xi Jinping) ប្រធានាធិបតី​ចិន លោក លី​ចាន់​ស៊ូ (LiZhanshu)ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ចិន លោក វ៉ាង យ៉ាង (Wang Yang) ប្រធានសភា​ប្រឹក្សា​នយោបាយ​ចិន និង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ និង​លោក លី ខឺ​ឈាង (Li Keqiang)​នាយករដ្ឋមន្ត្រី​ចិន​ផងដែរ​។​

ការជួបពិភាក្សា​នឹង​ផ្តោតទៅលើ​ការពង្រឹង​និង​ពង្រីក​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា​និង​ចិន ដើម្បី​ផលប្រយោជន៍​នៃ​ប្រជាជាតិ​ទាំងពីរ​។​

​ក្រៅពី​ជំនួប​ខាងលើ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹង​ទទួល​ការ​ចូលជួប​សម្តែង​ការគួរ សម​ដាច់ដោយឡែក​ពីគ្នា​ដោយ​លោក​រដ្ឋមន្ត្រី សុង តាវ ប្រធានមន្ទីរ​ទំនាក់ទំនង​អន្តរ ជាតិ​របស់​គណៈកម្មាធិកា​រម​ជ្ឈឹ​ម​បក្សកុម្មុយនិស្ត​ចិននិង​លោកស្រី គូ សៀវ​លៀន ប្រធាន​សមាគម​មិត្តភាព​ចិន​-​កម្ពុជា និង​ថ្នាក់ ដឹកនាំ​ធុរៈកិច្ច​ចំនួន​៤​រូប​ទៀត​ពី ធនាគារ​ចិន សាជីវកម្ម​ស្ពាន​ថ្នល់​ចិន ក្រុមហ៊ុន​វិស្វកម្ម និង​ដែកថែប​ចិន និង​ក្រុមហ៊ុន​ហួ​ណេង​គ្រុប​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏​នឹង​អញ្ជើញ​ទៅ​ទស្សនាការ​តាំងពិព័រណ៍​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០ នៃ «​កំណែទម្រង់ និង​ការបើក​ទូលាយ​» ប្រទេស ចិន​អញ្ជើញ​ចូលរួម​ជា​អធិ បតី​ក្នុង​ពិធី​បើក​វេទិកា​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម កម្ពុជា​-​ចិន ឆ្នាំ​២០១៩ និង​ជួប​សំណេះ សំណាល ជាមួយ​និស្សិត​កម្ពុជា ដែល​កំពុង​សិក្សា​នៅ​ប្រទេស​ចិន​ផងដែរ ។​

​មន្ត្រីជាន់ខ្ពស់​កម្ពុជា ដែល​នឹង​អញ្ជើញ​អមដំណើរ​សម្តេច​តេ​ជោ​រួមមាន​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង​, លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​, លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​, លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ព្រមទាំង ឥស្សរជន​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​ធុរកិច្ច​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា​ផងដែរ ៕BR