​ព្រឹក​នេះ​សម្តេច​តេ​ជោ​​កំពុង​ទទួល​ជួប​ក្រុម​អ្នកសង្កេតការណ៍​អន្តរជាតិ​ចំនួន ៥ ក្រុម​ផ្សេ​ង​គ្នា​

702
ចែករម្លែក

ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅព្រឹកថ្ងៃទី ២៨ ខែ​ កក្កដា ២០១៨ នេះបានទទួលជួបក្រុមអ្នកសង្កេតការណ៍អន្តរជាតិចំនួន ២០០ នាក់មក ពីប្រទេសចិន ,ប្រទេស ឥណ្ឌូនេស៊ី,អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ( CDI),អង្គការសន្និសីទអន្តរជាតិនៃគណបក្សនយោបាយ នៅអាស៊ី (ICAPP) និង អង្គការអ្នកប្រជាធិប​តេយ្យ​និយមកណ្តាលអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិ( CAPDI) និង សហព័ន្ធរុស្ស៊ីចូលជួបសំដែងការគួរ សម នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្រ្តី ។

នៅក្នុងជំនួបដាច់ៗដោយឡែកពីគ្នា សម្តេចតេជោ ហ៊ុន សែន បានជួបជាមួយប្រតិភូអ្នកសង្កេតការណ៍នៃសាធារណរដ្ឋប្រជាមានិតចិន ។គណៈប្រតិភូអ្នកសង្កេតការណ៍បោះ ឆ្នោតឥណ្ឌូនេស៊ី ។ គណៈប្រតិភូអ្នកសង្កេតការណ៍អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ( CDI) លោក Andres Pastrana ប្រធាន CDI និងជាអតីតប្រធានា ធិបតីនៃសាធារណរដ្ឋកូឡុំប៊ី។គណៈប្រតិភូអ្នកសង្កេតការណ៍សន្និសីទអន្តរ ជាតិ នៃគណបក្សនយោបាយនៅ អាស៊ី (ICAPP) និង អង្គការអ្នកប្រជាធិបតេយ្យនិយម​កណ្តាល​អាស៊ីប៉ាស៊ីហ្វិកអន្តរជាតិ (CAPDI) ដឹកនាំ ដោយលោក Jose de Venecia ប្រធាន ICAPP និង ជាអតីតប្រធានាសភាសាធារណរដ្ឋហ្វីលីពីន និងចុង​ក្រោយគឺ​គណៈប្រតិភូ​អ្នកសង្កេត ការណ៍សហព័ន្ធរុស្ស៊ីចូលជួបសំដែងការគួរសមនិងពិភាក្សាការងារ ។

នៅព្រឹកថ្ងៃដដែលនោះសម្តេចតេជោក៏បានជួបជារួមជាមួយក្រុមអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិទាំងប្រាំក្រុមផងដែរ៕