​ព្រឹត្តិការណ៍​កីឡា​អាស៊ាន ចំនួន​២ ទំនងជា​លុបចោល​មួយ​

99
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ព្រឹត្តិការណ៍​កីឡា​សិស្ស និស្សិត​អាស៊ាន ចំនួន ២ នា ឆ្នាំ​២០២០​នេះ ទំនងជា​ត្រូវ​លុបចោល​មួយ ឬ​ចោល​ទាំងស្រុង​តែម្ដង ដោយសារតែ​ជំងឺ​ផ្លូវដង្ហើម កូ​វីដ​-១៩ (Covid-19) ដែល​នៅតែ​មិនទាន់ ស្រាក​ស្រា​ន​នៅឡើយ ។​

​លោក ព្រំ ប៊ុន​យី ទីប្រឹក្សា​ក្រសួង​អប់រំ យុវជន និង កីឡា និង​ជា​នាយ​បេសកកម្ម សម្រាប់​ព្រឹត្តិការណ៍​កីឡា សិស្ស និង​សាកលវិទ្យាល័យ​អាស៊ាន បាន​មានប្រសាសន៍ ឲ្យ​ដឹងថា សម្រាប់​ឆ្នាំ​២០២០ នេះ សម្រាប់​ហ្គេម​សិស្ស គឺមាន​ការប្រកួត​កីឡា បឋមសិក្សា​អាស៊ីអាគ្នេយ៍​លើក​ទី​១១ ដែល​គ្រោង​នឹងធ្វើ​ឡើង នៅ​ប្រទេស​ហ្វីលីពីន ។​

​ព្រឹត្តិការណ៍​នេះ ត្រូវ​បានដាក់​កាលបរិច្ឆេទ ធ្វើ​នៅ​ខែកក្កដា តែ​ពេលនេះ វា​កៀក​នឹង​ខែមេសា ទៅហើយៗ ប្រសិនបើ​ជំងឺ Covid-19 នេះ នៅ​មិនទាន់ ស្រាកស្រាន្ដ​ទេនោះ ព្រឹត្តិការណ៍ ទំនងជា​លុបចោល​។

​លោក​បាន​បន្តថា ប្រទេស​ហ្វីលីពីន ពេលនេះ ក៏​កំពុងតែ​ច្របូកច្របល់ ពី​ជំងឺ​នេះ​ផង និង​ស្ថានភាព​សន្តិសុខ ក៏​មិនសូវ​ជា​ល្អ​ដែរ ។ ហេតុនេះ ព្រឹត្តិការណ៍​នេះ ទំនងជា​លុបចោល​។​

លោក ព្រំ ប៊ុន​យី ទីប្រឹក្សា​ក្រសួង​អប់រំ យុវជន និង កីឡា

​សូមបញ្ជាក់ថា សម្រាប់​ការប្រកួត កីឡា​បឋមសិក្សា​នេះ កម្ពុជា​ធ្លាប់​ចូលរួម​ប្រកួត បាន​ចំនួន ៣ លើក​ដែរ ។​

​សម្រាប់​ការប្រកួត នៅ​ឆ្នាំ​នេះដែរ គឺ​ការប្រកួត​កីឡា សាកលវិទ្យាល័យ អាស៊ីអាគ្នេយ៍ (ASEAN University Games) លើក​ទី​១៩ ដែល​ធ្វើ​នៅ​ប្រទេស​ថៃ ។​

​ដំបូង​ឡើយ ព្រឹត្តិការណ៍​នេះ ត្រូវធ្វើ​នៅ​ប្រទេស​ហ្វីលីពីន តែដោយសារ​តែ មាន​បញ្ហា​ខ្លះៗ​នោះ ទើប​គណៈកម្មការ រៀបចំ​ការប្រកួត​សម្រេចចិត្ត ផ្ទេរ​មក​ប្រកួត នៅ​ប្រទេស​ថៃ​វិញ ។​

​សម្រាប់​ព្រឹត្តិការណ៍ កីឡា​សាកលវិទ្យាល័យ​អាស៊ាន​នេះ នឹងធ្វើ​ឡើង នៅ​ខែវិច្ឆិកា នា​ចុង​ឆ្នាំនេះ​។ រយៈពេល​នៅ​វែងឆ្ងាយ ហេតុនេះ ព្រឹត្តិការណ៍ ប្រហែលជា​មិន​លុបចោល​នោះទេ ។ ពេលនេះ អ្វីដែល​កម្ពុជា ត្រូវធ្វើ​នោះ គឺ​ពិចារណា ឲ្យ​អត្ត​ព​លិ​ក បាន​ហ្វឹកហាត់ តែ​អ្វីៗ ត្រូវ​ស្វែងរក​គំនិត​រួមមួយ ដើម្បី​ផ្ដល់ឱកាស​ឲ្យ​អត្ត​ព​លិ​ក បាន​វិល​មកកាន់​ទីលាន ហ្វឹកហាត់​វិញ​៕v