​ព្រឹត្តិការណ៍​ធំ ២ ក្នុង​ឆ្នាំ​២០១៩ នេះ ធ្វើ​ឲ្យ​កីឡាករ -​កីឡាការិនី ប៉េតង់ ៣០ រូប ខិតខំ​ហ្វឹកហា

487
ចែករម្លែក

​ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖ ព្រឹត្តិការណ៍​ប្រកួត​ធំៗ ចំនួន ២ នា​ឆ្នាំនេះ បានធ្វើ​ឲ្យ​កីឡាករ -​កីឡាការិនី​ប៉េតង់​កម្ពុជា ប្រមាណ​ជិត ៣០ រូប បាន​បង្កើន​ពេលវេលា​ហ្វឹកហាត់ ដើម្បី​ចូលរួម​ប្រជែង​យក​មេដាយ ក្នុង​ព្រឹត្តិការណ៍​ទាំង ២ នេះ ។​

​ឆ្នាំនេះ កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ នៃ​ការប្រកួត​ប៉េតង់ ជ្រើសរើស​ជើងឯក​យុវជន និង យុវនារី​ពិភពលោក ដែល​តាម​ការគ្រោងទុក នឹងធ្វើ​ពីថ្ងៃ​ទី​១៤ ដល់​ថ្ងៃទី​២២ វិច្ឆិកា ខាងមុខនេះ និង​ការប្រកួត​ប៉េតង់​ជ្រើសរើស ជើងឯក​អាស៊ី នៅ​ប្រទេស​វៀតណាម ឆ្នាំ​២០១៩ នេះដែរ ។​

ទិដ្ឋភាព​ហ្វឹកហាត់​

​លោក​អ៊ឹម ផាត គ្រូបង្វឹក​ជម្រើសជាតិ បាន​ប្រាប់​ឲ្យ​ដឹងថា ការប្រកួត​ប៉េតង់ ជ្រើសរើស​ជើងឯក​អាស៊ី នៅ​ប្រទេស​វៀតណាម ឆ្នាំ​២០១៩ មិនបាន​កំណត់​ថ្ងៃ ខែ ច្បាស់លាស់​ទេ​។ ចំណែក​ក្រុម​ប៉េតង់ នៅតែ​ធ្វើការ​ហ្វឹកហាត់ យ៉ាងសកម្ម ជា​រៀងរាល់ថ្ងៃ ដើម្បី​ត្រៀមខ្លួន ព្រោះ​យើង​ជា​ម្ចាស់​មេដាយមាស លើ​វិញ្ញាសា ៣​ទល់​៣ បុរស​២០១៨ នៅ​ប្រទេស​ថៃ​។ សម្រាប់​ក្រុម​ម្ចាស់​មេដាយមាស ត្រូវបាន​អនុញ្ញាត​ឲ្យ ២ ក្រុម ចូលរួម ក្នុងនោះ​មួយក្រុម មាន​កីឡាករ ៤ នាក់ ដូច្នេះ​កម្ពុជា នឹង​បញ្ជូន​កីឡាករ​ទៅ ចំនួន​៨​នាក់​។​

​លោកគ្រូ​បង្វឹក​ជម្រើសជាតិ​រូបនេះ បាន​បន្ថែមទៀតថា កីឡាករ ៨ នាក់ រួមមាន ក្រុម​ម្ចាស់​មេដាយមាស កីឡាករ សុខ ចាន់​មាន កីឡាករ ថោង ឈឿន កីឡាករ ញឹម សុ​ភ័​ណ្ឌ និង​កីឡាករ យ៉ា ច័ន្ទ​តារា​រិ​ទ្ធ ។ ចំណែក​ក្រុមទី​២ កីឡាករ ញ៉ែម បូរ៉ា កីឡាករ សៀង វណ្ណា កីឡាករ តឹ​ប ន​រ៉ា និង​កីឡាករ ស៊ិន វង់​។ រីឯ​កីឡាករ សុខ ចាន់​មាន ធ្វើការ​ប្រកួត ២ វិញ្ញាសា គឺ​វិញ្ញាសា​វាយយក​ពិន្ទុ និង​វិញ្ញាសា ៣​ទល់​៣ បុរស ៕v

ទិដ្ឋភាព​ហ្វឹកហាត់​