​ព្រឹត្តិការណ៍​រត់​ម៉ា​រ៉ា​តុង​អន្តរជាតិ​ចក្រភព​ខ្មែរ​លើក​ទី​៦​ឆ្នាំនេះ​ភ្ញៀវ​ចិន​មាន​កំណើន​ខ្ពស់​ជាងគេ​

326
ចែករម្លែក

ដោយ​មូល​សម្បត្តិ​+​គូលែន​/​ភ្នំពេញ​:​លោក​ថោង​ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ថ្លែង​ឱ្យដឹង​នៅក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​រត់​ម៉ា​រ៉ា​តុង​អន្តរជាតិ​ចក្រភព​ខ្មែរ​លើក​ទី​៦​ឆ្នាំ​២០១៩​នៅ​ប្រាសាទ​អង្គ​វត្ត​ខេត្តសៀមរាប​កាលពី​ព្រឹក​ថ្ងៃទី​អាទិត្យ​៤​ខែសីហា​ឆ្នាំ​២០១៩​នេះ​ថា​ព្រឹត្តិការណ៍​រត់​ម៉ា​រ៉ា​តុង​អន្តរជាតិ​ចក្រភព​ខ្មែរ​លើក​ទី​៦​នេះ​មាន​អត្ត​ព​លិ​ក​ចូលរួម​សរុប​ចំនួន​៣.៥០០​នាក់​មកពី​៥០​ប្រទេស​។​

​ក្នុងនោះ​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​១.៥៨៤​នាក់​អត្រាកំណើន​កើនឡើង​១៥​ភាគរយ​បើ​ធៀប​និង​ឆ្នាំ​២០១៨​កន្លង​ទៅដោយ​ភ្ញៀវ​ចិន​នៅតែ​បន្ត​ឈរ​កំណើន​ខ្ពស់​ជាងគេ​ដដែល​ខណៈ​លេខ​២​ភ្ញៀវ​អន្តរជាតិ​មកពី​ប្រទេស​វៀតណាម និង លេខ​៣​ភ្ញៀវ​មកពី​ជប៉ុន​។

​លោក បញ្ជាក់ទៀតថា ទិវា​ម៉ា​រ៉ា​តុង​អន្តរជាតិ​ចក្រភព​ខ្មែរ​លើក​ទី​៦​ឆ្នាំ​២០១៩​នេះ​មាន​វិញ្ញាសារ​ចំនួន​៤ គឺ​រត់​ម៉ា​រ៉ា​តុង​៤២​គីឡូម៉ែត្រ​រត់​២១​គីឡូម៉ែត្រ​រត់​១០​គីឡូម៉ែត្រ​និង​៣​គីឡូម៉ែត្រ​។​

បើតាម​ការអះអាង​បន្ថែម​ពី​លោក​វ៉ា​ត់​ចំរើន​អគ្គលេខា​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​មានប្រសាសន៍​ថា​ទិវា​ម៉ា​រ៉ា​តុង​អន្តរជាតិ​ចក្រភព​ខ្មែរ​លើក​ទី​៦​ឆ្នាំនេះ​ជា​ដំណើរ​ដើម្បី​ឆ្ពោះទៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។​

​ក្នុងនោះ​ទាក់ទាញ​ភ្ញៀវ​ទេស​រណ៍​មកកាន់​កម្ពុជា​ឱ្យ​កាន់តែច្រើន​ហើយ​គោលបំណង​សំខាន់​មួយទៀត​គឺ​រត់​ដើម្បី​ស្វែងរក​ថវិកា​ជួយ​កិច្ចការ​មនុស្សធម៌​បរិស្ថាន​សុខភាព​។​ជាពិសេស​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍ធម្មជាតិ​វប្បធម៌​និង​តំបន់​បេតិកភណ្ឌ​អរូប​បិ​យ៍​នៃ​មនុស្ស​របស់​កម្ពុជា​ទៅកាន់​ពិភពលោក​៕S/​