​ព្រឹត្តិការណ៍​សិល្បៈ​ចម្រុះ​ពណ៌​នៅ​ណាហ្គា​វើ​លដ៍​ត្រឡប់​មកវិញហើយ​

1076
ចែករម្លែក
  • 4
    Shares

ដោយៈ​សុផល​/​ភ្នំពេញៈ​ដោយសារ​មាន​សំណូមពរ​ដ៏​ច្រើន​លើសលប់​ពី​ពុក​ម៉ែ​បងប្អូន​ជាច្រើន​ដែល​ចូលចិត្ត​ទស្សនាការ​សម្តែង​សិល្បៈ​VivaLaColours​ដែលជា​ការសម្តែង​សិល្បៈ​លំដាប់​ពិភពលោក​ដ៏​មហស្ចារ្យ​នៅក្នុង​រាជធានី​ភ្នំពេញ​របស់​ណាហ្គា​វើ​លដ៍ នឹង​ត្រឡប់មកវិញ​ហើយដោយ​ចាប់ផ្តើម​ពីថ្ងៃ​សុក្រ​ទី​៥ តុលា​នេះ​តទៅ​នៅ​សាល​មហោស្រព NABA នៅ​ណាហ្គា​ទី ២​។​

​ព្រឹ​តិ្ត​ការណ៍​សិល្បៈ​ចម្រុះ​ពណ៌​នេះ ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង ខណៈ​មានការ​បញ្ចាំង​រូបភាព​វីដេអូ 3D mapping​នៅលើ​ជញ្ជាំង​និង​ពិតាន​នៅក្នុង​សាល​មហោស្រព​ព្រមទាំង​សំឡេង​ភ្លេង​យ៉ាង​ពីរោះ​រងំ​ដែល​ទស្សនិកជន​គ្រប់​វ័យ​ពេញចិត្ត​យ៉ាងខ្លាំង​ចូល​ទស្សនា​ដោយ​សេរី​។​ការសម្តែង​សិល្បៈ​នេះ​មានការ​ចូលរួម​សម្តែង​ដោយ​អ្នក​សម្តែង​អន្តរជាតិ​ដ៏​ប៉ិនប្រសប់​មកពី​ជុំវិញ​ពិភពលោក​នៅក្នុង​សាល​មហោស្រព​បច្ចេកវិទ្យា​3Dmapping​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​។​

​ទស្សនាការ​សម្តែង​បែប​ដំណើរ​ផ្សងព្រេង​របស់​នារី​ម្នាក់​នៅក្នុង​ពិភព​ចម្រុះ​ពណ៌​ដែល​ចូលរួម​សម្តែង​ដោយ​អ្នក​សម្តែង​មកពី​ប្រទេស​កម្ពុជា​កូ​ឡុំ​ប៊ី​តៃវ៉ាន់​ម៉ុង​ហ្គោ​លី​និង​ហ្វីលីពីន​ចាប់ពី​ម៉ោង​៧:៣០​យប់​ពី​រៀងរាល់ថ្ងៃ​ព្រហស្បតិ៍​ដល់​អាទិត្យ​ពីថ្ងៃ​ទី​៥​រហូតដល់​ថ្ងៃទី​២៨​ខែតុលា​។​ការសម្តែង​ពិសេស​បន្ថែម​ផ្តល់ជូន​នៅ​ម៉ោង​៤​ល្ងាច​នៅ​រៀងរាល់ថ្ងៃ​អាទិត្យ​ដែល​លោកអ្នក​អាច​នាំ​ក្រុមគ្រួសារ​មក​ទស្សនា​យ៉ាង​សប្បាយ​។

​មុន​ការសម្តែង​បន្ថែម​ពិសេស​នៅ​រៀងរាល់​ថ្ងៃអាទិត្យ​ពុក​ម៉ែ​បងប្អូន​អាចមក​ពិសា​ប៊ុ​ហ្វេ​ឌី​ម​សាំ​ថ្ងៃត្រង់​ចាប់ពី​ម៉ោង ១១ ព្រឹក​ដល់​ម៉ោង ២:៣០​រសៀល នៅ​ភោជនីយដ្ឋាន​ប្រណីត​ចិន Fortune Palace (​ជាន់​ទី ១ ណាហ្គា​វើ​លដ៍​) ឬ​នៅ​ភោជនីយដ្ឋាន​ប្រណីត​ចិន Hall of Golden Chimes (​ជាន់​ទី ៥ ណាហ្គា​ទី ២) ដែល​ភោជនីយដ្ឋាន​ទាំងពីរ​ជា​ភោជនីយដ្ឋាន​ចិន​ប្រណីត​ដែល​ឈ្នះ​ពានរង្វាន់​ភោជនីយដ្ឋាន​ប្រណីត​កម្រិត​ពិភពលោក​ប្រចាំឆ្នាំ ២០១៨​។​
ជម្រើស​មួយទៀត​ពុក​ម៉ែ​បងប្អូន​អាចមក​ពិសា​អាហារ​ប៊ុ​ហ្វេ​អន្តរជាតិ​និង​គ្រឿង​សមុទ្រ​ដែលមាន​ច្រើន៕S/

ចំណងជើងរូបថតៈព្រឹត្តិការណ៍សិល្បៈចម្រុះពណ៌នៅណាហ្គាវើលដ៍ត្រឡប់មកវិញហើយនៅថ្ងៃទី៥តុលានេះ