​ព្រឹត្តិការណ៍​«​ភ្ជុំ​មហា​គ្រួសារ​សិល្បៈ​ខ្មែរ​»​ឆ្នាំនេះ ពិតជា​កក្រើក មិនគួរ​ឱ្យ​ជឿ

1266
ចែករម្លែក

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​បន្ទាប់ពី​ប្រកាស​ពី​គម្រោង​រៀបចំ​ភ្ជុំ​គ្រួសារ​សិល្បៈ​ខ្មែរ​កាលពី​រសៀល​ថ្ងៃទី​៣ តុលា ២០១៨​តារា​ស្រី​ប្រុស​ជាច្រើន​ដួង​បាន​ជួបជុំគ្នា ខ្លះ​ស្លៀកពាក់​បែប​ប្រពៃណី​ពី​របៀបរបប​ចូល​វត្តវ៉ា អ្នកខ្លះ​ទៀត​បាន​តុបតែង​ខ្លួន​ជា​ប្រេត​អ្នកខ្លះ​រៀបខ្លួន​ជា​តួអង្គ​ល្ខោនខោល​ក្នុង​ពិធី​«​ភ្ជុំ​មហា​គ្រួសារ​សិល្បៈ​ខ្មែរ​»​។

​ព្រឹត្តិការណ៍​ត្រូវបាន​គេ​កត់សម្គាល់ថា​ផ្ទុះ​នៅលើ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក​យ៉ាង​កក្រើក​ដោយសារតែ​ផេ​ក​ធំៗ​ជាច្រើន​ដែលជា​ដៃគូ​រៀបចំ​បាន​ផ្សាយ​ផ្ទាល់​ព្រម​គ្នា​ដោយ​ប្រព័ន្ធ​កាមេរ៉ា​និង​ប្រព័ន្ធ​ផ្សាយ​ទំនើប​។​វេទិកា​ក្នុង​ព្រឹត្តិការណ៍​«​ភ្ជុំ​មហា​គ្រួសារ​សិល្បៈ​ខ្មែរ​»​នេះ​មានការ​ចម្រុះ​ដោយ​ល្ខោនខោល​ល្បុ​ក​ត្តោ​បទ​ចម្រៀង​សម័យ​ពាក់ព័ន្ធ​នឹង​បុណ្យ​ភ្ជុំ បទ​ចម្រៀង​បុរាណ ។​ការដើរ​ម៉ូដ​ប្រពៃណី និង​ការដើរ​ម៉ូដ​ខ្មោច​ប្លែក ដើម្បី​បង្ហាញ​ពី​ពពួក​ប្រែ​ត​។​

​នេះ​ជា​កម្មវិធី​ដែល​ត្រូវបាន​មហាជន​កោតសរសើរ​ពី​ការរៀបចំ​យ៉ាងខ្លាំង ដោយសារតែ​ទម្រង់​បុរាណ និង​ប្រពៃណី​ទំនៀមទម្លាប់​ពាក់ព័ន្ធ​នឹង​ភ្ជុំ​ត្រូវបាន​រំលេច​គួរឱ្យ​សរសើរ​។​កញ្ញា ស៊ូ ស៊ី​រី​កា តារាចម្រៀង​ផលិតកម្ម​ថោ​ន​, កញ្ញា​ប៊េ​ប៊ី លោក​មាស មុនីរាជ លោក​ម៉ា​រ៉ា ប៊ុណ្ណា​, អ្នកនាង​ចាន់ ផល្លា​, កញ្ញា​ណា​តា​ហ្សា តួឯក​ស្រី​កំណត់ហេតុ​នាង​នាថ​,​អ្នកស្រី​ចាន់​សោ​ភ័​ណ្ឌ​ហៅ​រ៉េត​រ៉ូ​ស​,

​លោក​នាង​វ៉ាង​សាន់​ពិធីករ​ហង្ស​មាស​,​កញ្ញា​ភី​យ៉ា​,​លោក​ត្រា​យ៉ា​កូ​,​កញ្ញា​ហ៊ុន​ម៉ាលី​ស​អតីត​បេ​ក្ខ​នារី​កម្មវិធី​សំនៀង​ឯក​ប៉ុស្ដិ៍​បាយ័ន​, លោក​ស៊ឹម ស៊ី​ណាត​, លោក សន សុវណ្ណារ៉ា​, លោក រុន ណា​កូ លោក លី ណា​កូ​តារាចម្រៀង​កញ្ញា​មាស​អា​លី​ស​,​លោក​សាក់​ស៊ី​ឌី​,​កញ្ញា​ភី​សម័យ​,​និង​តារាៗ​ជាច្រើនរូប​ទៀត​សុទ្ធតែ​បានធ្វើឱ្យ​ព្រឹត្តិការណ៍​ទាំងមូល​ទទួលបាន​ជោគជ័យ​បើទោះជា​មាន​កំហុសឆ្គង​ខ្លះ​ដោយសារតែ​ការហ្វឹកហាត់​សម​មាន​រយៈពេល​តិច​។

​លោកប៉ា​នី​វិ​រៈ​រិ​ទ្ធ​អ្នករៀបចំ​កម្មវិធី​បានចាត់ទុក​ថា​នេះ​ជា​ជោគជ័យ​ធំ​មួយ​ដែល​អាចធ្វើឱ្យ​ព្រឹត្តិការណ៍​«​ភ្ជុំ​មហា​គ្រួសារ​សិល្បៈ​ខ្មែរ​»​បញ្ចប់​ដោយ​រលូន​ជាពិសេស​គឺ​ប្រព័ន្ធ​ផ្សាយ​ផ្ទាល់​។ ក្នុងនោះ លោក ផាត់ តារា​រដ្ឋ​ស្ថាបនិក​គ្រួសារ​តារា​កម្ពុជា​ក៏បាន​សម្ដែង​នូវ​មោទនភាព​ដែល​បានរួម​ចំណែក​ក្នុង​រំលេច​នូវ​ព្រឹត្តិការណ៍​នេះ​ឡើង​ផងដែរ​។​លោក​បញ្ជាក់ថា​នេះ​គឺជា​អ្វីដែល​គ្រួសារ​តារា​កម្ពុជា​ចង់បាន​ដើម្បី​បានរួម​ចំណែក​លើក​តម្លៃ​អ្នកសិល្បៈ​ខ្មែរ​៕S/

​ព្រឹត្តិការណ៍​«​ភ្ជុំ​មហា​គ្រួសារ​សិល្បៈ​ខ្មែរ​»​ឆ្នាំនេះ ពិតជា​កក្រើក មិនគួរ​ឱ្យ​ជឿ

​ ​