​ព្រឹត្តិការណ៍ Cambodia Elephant Trail លើក​ទី​១ នៅ​ឧទ្យាន​ជាតិ​គីរីរម្យ​

656
ចែករម្លែក

​ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖ ព្រឹត្តិការណ៍​រត់​ចម្ងាយ​ឆ្ងាយ លើក​ទី​១ បានធ្វើ​ឡើង នៅ​ថ្ងៃទី​៧ កក្កដា នា​តំបន់​ឧទ្យាន​ជាតិ​គីរីរម្យ ដែល​ព្រឹត្តិការណ៍ លើក​ទី​១​នេះ មាន​ប្រទេស​ចំនួន ៧ ចូលរួម ។​

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹងថា នេះ​ជា​ព្រឹត្តិការណ៍​មួយ ដែល​ធ្វើឡើង ដើម្បី​អភិរក្ស​សត្វ​ដំរី នៅ​តំបន់​ឧទ្យាន​ជាតិ​គីរីរម្យ ។ ព្រឹត្តិការន៍​នេះ មាន​អ្នកចូលរួម​រត់ ចំនួន ១២០ នាក់ ដែល​ក្នុងនោះ​មាន កម្ពុជា វៀតណាម ជប៉ុន អាមេរិក អង់គ្លេស ហ្វីលីពីន និង បារាំង ។​

ទិដ្ឋភាព​ព្រឹត្តិការណ៍ Cambodia Elephant Trail

​កម្ពុជា មាន​អ្នកចូលរួម​រត់ ច្រើនជាងគេ បន្ទាប់មក​គឺ វៀតណាម និង ជប៉ុន ។ វិញ្ញាសា​ដែល​ដាក់​ឲ្យ​រត់ មាន​ចម្ងាយ ៣២ គីឡូម៉ែត្រ ដែល​វិញ្ញាសា​នេះ មាន​អ្នកចូលរួម​រត់ ចំនួន ៧៧ នាក់ ក្នុងនោះ ៥៨ នាក់ ជា​បុរស និង ១៩ នាក់ ជានា​រី ។ វិញ្ញាសា​រត់ ១២ គីឡូម៉ែត្រ មាន​អ្នកចូលរួម​រត់ ចំនួន ៤៣ នាក់ ក្នុងនោះ បុរស ២៦ នាក់ និង នារី​ចំនួន ១៧ នាក់ ។​

​នៅ​តំបន់​ឧទ្យាន​ជាតិ​គីរីរម្យ សព្វថ្ងៃ មាន​ដំរី កំពុង​រស់នៅ​ទីនោះ ប្រមាណ​ជា ៣០ ក្បាល ។ នេះ​ជា​ប្រភេទ​សត្វ​ដ៏​កម្រ ។ ការបង្កើត​ព្រឹត្តិការណ៍ Cambodia Elephant Trail នេះ គឺ​ដើម្បី​បំផុស​ឲ្យ មនុស្ស​គ្រប់ៗ​រូប ចូលរួម​ថែរក្សា និង អភិរក្ស​សត្វ​ដំរី ។​

​ព្រឹត្តិការណ៍​នេះ នឹង​ក្លាយជា​ព្រឹត្តិការណ៍ ប្រចាំឆ្នាំ​មួយទៀត ។ លោក​អគ្គលេខាធិការ មាន​ជំនឿ​ចិត្ត​ថា ឆ្នាំក្រោយ នឹងមាន​អ្នកចូលរួម​រត់ កាន់តែ​ច្រើនជាង​នេះ មិនខានឡើយ ៕v

ទិដ្ឋភាព​ព្រឹត្តិការណ៍ Cambodia Elephant Trail
ទិដ្ឋភាព​ព្រឹត្តិការណ៍ Cambodia Elephant Trail
#