​ព្រឹទ្ធសភា​ជប៉ុន​បាន​អះអាង​ពី​ការបន្ត​ជួយ​ដល់​កម្ពុជា​ថែមទៀត​

639
ចែករម្លែក

​ដោយៈ​តារា​រី​ទ្ធ​/​ភ្នំពេញ​៖ លោក តា​គូ​ជី យ៉ាណា​ជី​មូ​តូ​(Takuji YANAGIMOTO)​សមាជិក​ព្រឹទ្ធសភា​ជប៉ុន​បានធ្វើការ​បញ្ជាក់ជូន​ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ថា​៖​តាមរយៈ​កិច្ចប្រឹងប្រែង​ដ៏​ល្អ​របស់​កម្ពុជា ជប៉ុន​នឹង​បន្ត​គាំទ្រ​កម្ពុជា​ថែមទៀត​។​នេះ​បើ​យោងតាម​លោក អ៊ាង សុផល្លែត ជំនួយការ ផ្ទាល់ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ។​

​គួរបញ្ជាក់​ថា​នៅ​ព្រឹក​ថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានអនុញ្ញាត​ឲ្យ​លោក តា​គូ​ជី យ៉ាណា​ជី​មូ​តូ (Takuji YANAGIMOTO) សមាជិក​ព្រឹទ្ធសភា​ជប៉ុន នៅ​សណ្ឋាគារ LOTUS BLANC ខេត្តសៀមរាប ។

​បើ​យោងតាម​លោក អ៊ាង សុផល្លែត នៅក្នុង​ជំនួប​នោះ​លោក Takuji YANAGIMOTO សមាជិក​ព្រឹទ្ធសភា​ជប៉ុន​បាន​គោរព​ថ្លែងអំណរគុណ​ជូន​សម្ដេច តេ​ជោ​ចំពោះ​ការទទួល​ស្វាគមន៍​យ៉ាង​រាក់ទាក់​ដល់​ប្រតិភូ​របស់លោក​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​ពេល​នេះហើយ​លោកសូម​សំដែង​នូវ​ការអបអរសាទរ​ចំពោះ​ជោគជ័យ​ដែល​ទទួលបាន​នា​សន្និសីទ APPF នៅ​ទីក្រុង​សៀមរាប​នេះ ។ លោក​ក៏បាន​ជម្រាបជូន​សម្ដេច​តេ​ជោ​ដែលថា​លោក​បាន​កត់ សម្គាល់​ឃើញថា​នៅពេលនេះ​អ្នកវិនិយោគ​ជប៉ុន​ក៏បាន​ចាប់ផ្ដើម​មក​វិនិយោគ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​កាន់​តែ​ច្រើន , ប្រជាជន​និង​ប្រជាជន​ក៏មាន ទំនាក់ទំនង​ល្អ​ផងដែរ ។ ពី​នោះ​ទៅទៀត​សេដ្ឋកិច្ចកម្ពុជា​ក៏​កំពុង​តែមាន​សន្ទុះ​រីកចម្រើន​យ៉ាង​លឿន លោក​មានប្រសាសន៍ថា​នេះ​ជាការ​ឆ្លុះបញ្ចាំង​នូវ កិច្ចប្រឹងប្រែង​ដ៏​ល្អ​របស់​កម្ពុជា ។ ក្នុង ន័យនេះ​លោក​ក៏បាន​គោរព​ជម្រាបជូន​សម្ដេច​តេ​ជោ​ថា​ជប៉ុន​នឹង​បន្ត​គាំទ្រ​កម្ពុជា​ថែមទៀត​។​

​ជាការ​ឆ្លើយតប​សម្តេច​តេ​ជោ​បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​លោក Takuji YANAGIMOTO ព្រមទាំង​គណៈប្រតិភូ​ទាំងមូល​ដែល​បានមក​ចូលរួម​កិច្ច ប្រជុំ APPF នេះហើយ​ក៏បាន​មានប្រសាសន៍​ផងដែរ​ថា​ជប៉ុន​បាន​ដើរតួនាទី​សំខាន់​ណាស់​ក្នុងការ​ស្វែងរក​សន្តិភាព​របស់​កម្ពុជា​ដោយ​ជប៉ុន​បាន​បញ្ជូន កងកម្លាំង​រក្សា​សន្តិភាព​ជប៉ុន​មក​កម្ពុជា​ជា​លើកដំបូង ហើយពី​នោះ​ទៅទៀត​បន្ទាប់ពី​កម្ពុជា​បោះឆ្នោត​ឆ្នាំ​១៩៩៣ ជប៉ុន​ក៏​នៅតែ​បន្ត​ជួយ​ដល់​កម្ពុជា​ជា ពិសេស​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​និង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា ៕