​ព្រឹ​ត្ត​ការណ៍ Asia Cross Country Rally 2019៖ កម្ពុជា​មិនបាន​ទទួលជោគជ័យ​

216
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
ភ្នំពេញ​៖
ក្រុមកីឡា​ប្រណាំង​រថយន្ដ​កម្ពុជា មិនបាន​ទទួលជោគជ័យ ក្នុង​ព្រឹ​ត្ត​ការណ៍ Asia Cross Country Rally 2019 ដែល​ទើបតែ​បញ្ចប់ ទៅនេះ​ឡើយ​។​

​កីឡាករ ហូ សិទ្ធ​គុណ បាន​មានប្រសាសន៍ថា ការប្រណាំង​ឆ្នាំនេះ ធ្វើ​ឲ្យ​យើង​ទទួលបាន នូវ​បទពិសោធន៍​ថ្មីៗ ជាច្រើន ដែល​យើង​ត្រូវធ្វើ យ៉ាង​យក​ទុកដាក់ ដើម្បី​ត្រៀម​ប្រជែង យកជ័យ​ជំនះ​មកវិញ នៅ​លើក​ក្រោយ ។​

ទិដ្ឋភាព​ប្រណាំង

​កីឡាករ​រូបនេះ បាន​បន្តថា ការធ្វេសប្រហែស មិន​យកចិត្តទុកដាក់ ពេល​រថយន្ត​ប្រណាំង​ចប់ បែរជា​ទុកចោល មិន​ថែទាំ និង​មិន​ត្រួតពិនិត្យ បច្ចេកទេស​រថយន្ដ​ឡើងវិញ ទាល់តែ​ជិត​ដល់ពេល​ប្រណាំង ទើប​ចាប់ផ្តើម​រៀបចំ នេះ​ជា​ចំណុច​ខ្វះខាត​មួយ ត្រូវ​កែសម្រួល ។​

ទិដ្ឋភាព​ប្រណាំង

​កីឡាករ​រូបនេះ បាន​បន្តទៀតថា កត្តា​សំខាន់ ៣ ចំណុច ត្រូវ​ផ្តើមចេញពី​យើងទាំងអស់គ្នា ទី​១ គឺ​ត្រូវ​ថែ​រថយន្ត ទោះ​ប្រណាំង​រួច ឬ​មុន​ប្រណាំង ត្រូវ​ត្រួតពិនិត្យ​បច្ចេកទេស អោយបាន​ដិតដល់​ជាប្រចាំ មុននឹង​ការប្រណាំង​។ ទី​២ ការរួបរួម​សាមគ្គី​គ្នា និង​ទី​៣ គឺ​ក្រុម​ទាំងមូល ត្រូវ​ស្រាវជ្រាវ និង​ត្រូវ​យល់ដឹង ពី​ការប្រណាំង លើ​ទឹកដី​ថ្មី មួយទៀត ។​

​កីឡាករ សោម សុ​កុសល ក៏បាន​បញ្ជាក់ថា ការប្រណាំង​រយៈពេល ១០ ថ្ងៃនេះ ក្រុម​ប្រណាំង​កម្ពុជា បានបញ្ចប់​ដោយ​ជោគជ័យ និង​បទពិសោធន៍​ថ្មី សម្រាប់​ក្រុម​ទាំងមូល មិន​ថា​លទ្ធផល យ៉ាងណា​នោះទេ ។ អ្នក​ប្រណាំង​រូបនេះ បាន​បន្តថា បទពិសោធន៍​ឆ្នាំនេះ គឺជា​មេរៀន សម្រាប់​ឆ្នាំក្រោយៗ​ទៀត​។​

​ការសប្បាយរីករាយ បន្ទាប់ពី​បញ្ចប់​ការប្រណាំង​

​ចំពោះ​លទ្ធផល​វិញ ការប្រណាំង​រថយន្ត Asia Cross Country Rally 2019 ក្រុម Kara កីឡាករ សោម សុ​កុសល និង​ជំនួយ​ការបើកបរ​កីឡាករ វង្ស គីម​ហួត បើកបរ​រថយន្ត លេខ​១១៥ ចំណាត់ថ្នាក់​សរុប Over all លេខ ២០ , សម្រាប់ Class សាំង​វិញ (T1G) ចំណាត់ថ្នាក់​លេខ​៦ ។​

​ចំពោះ​រថយន្ត លេខ​១០៧ វិញ បើកបរ​ដោយ​កីឡាករ ហូ សិទ្ធ​គុណ និង​ជំនួយ​ការបើកបរ កីឡាករ ពៅ តិច​ឡេង និង​កីឡាការិនី សេង សុជាតា ចំណាត់ថ្នាក់​សរុប Over all លេខ ២៨ , សម្រាប់ Class សាំង​វិញ (T1G) ចំណាត់ថ្នាក់​លេខ​៩ ៕v

​ការសប្បាយរីករាយ បន្ទាប់ពី​បញ្ចប់​ការប្រណាំង​
#