​ព្រះកាយ​ច័ន្ទ​សងសឹក​វិញ​ម្តង​លើ​សូ​ឆា​នី​មិនឱ្យ​ចាញ់​ឡើយ​

326
ចែករម្លែក
  • 22
    Shares

ដោយ បូ​រិ​ន​/​ភ្នំពេញ​៖​គ្រាន់តែ​ចូលដល់​ដើមឆ្នាំ​២០១៩​ភ្លាម​ស្ថានីយទូរទស្សន៍​លេខ​៥​មិន​បង្អង់​យូរ​ឡើយ បានធ្វើ​ពិធី​ក្រុង​ពាលី​រឿង​ភាគ​ថ្មី “​ពិស​ស្នេហ៍​” ដែលជា​រឿង​ភាគ​ល្អមើល​មាន​ទាំង​គំនុំសងសឹក និង ឈុត​ភ័យរន្ធត់​ដោយមាន​លោក សូ ឆា​នី និង កញ្ញា ព្រះកាយ ច័ន្ទ ជា​តួឯក​ប៉ះគ្នា​ម្តងទៀត​។

​ក្នុង​ពិធី​ក្រុង​ពាលី​រឿង​ភាគ​ថ្មី “​ពិស​ស្នេហ៍​” ក្នុង​ស្ថានីយទូរទស្សន៍​ប៉ុ​ស្ត៍​លេខ​៥ កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែមករា​ឆ្នាំ​២០១៩​កញ្ញា​ព្រះកាយ​ច័ន្ទ​បាន​ថ្លែងឱ្យដឹងថា​រឿង​ភាគ​នេះ​នាង​នឹង​ដើរតួ​ជា​នារី​របាំ​ប្រចាំ​ព្រះរាជវាំង ហើយ​លោក សូ ឆា​នី វិញ​ជា​មេទ័ព ការពារ​ស្តេច ។

រឿងនេះ​នាង​ត្រូវ​មេទ័ព​ដាក់​បណ្តាសា​ខ្លាច​ខ្មោច​យាម​ទ្រព្យសម្បត្តិ​របស់​ស្តេច​មិនឱ្យ​សត្រូវ​ឈ្លានពាន​ទឹកដី​រកឃើញ​កន្លែង​លាក់​ឡើយ​។ រហូតដល់​តួ​ប្រុស​ចាប់ជាតិ​ជាថ្មី​ក៏ត្រូវ​តួ​រកឃើញ​តាម​បន្លាច និង ធ្វើបាប​ខណៈ​នាង​ស្រលាញ់​តួ​ប្រុស​ជាខ្លាំង​។​រឿងនេះ​នាង​ដឹងថា​ពិបាក​ព្រោះ​នាង​តម្រូវ​តុបតែង​បុរាណ និង រាំ​របាំ​ជាច្រើន​ឈុត ប៉ុន្តែ​នាង​នឹងធ្វើ​ព្យាយាម​សម្តែង​ឱ្យបាន​ល្អ​។​

​តារា​ស្រី​រូបនេះ​បាន​និយាយថា​“​ខ្ញុំ​ឱ្យតែបាន​ជួប​គាត់​(​សូ​ឆា​នី​)​ខ្ញុំ​ដឹងថា​សាច់​កម្ម​ម៉​ង​។​កាល​ក្នុង​សាច់រឿង ទណ្ឌកម្ម​ស្នេហ៍ គាត់​ធ្វើបាប​ខ្ញុំ​រហូត ដោយឡែក​ខុស ពី​រឿងនេះ (​ពិស​ស្នេហ៍​) គាត់​ធ្វើបាប​ខ្ញុំ ។​ប៉ុន្តែ​ខ្ញុំ​មានឱកាស​សងសឹក ។ អញ្ចឹង​មានន័យថា​ស្មើរ​គ្នា​។​ថ្ងៃនេះ​ពិតជា​មាន​អារម្មណ៍​ថា រំភើប ឥត​គណនា ដែល​បាន​ជួប​ដៃគូ​ចាស់​របស់​នាង​ខ្ញុំ​។​”

​ចំណែក​តួ​ប្រុស​លោក​សូ​ឆា​នី​បានបញ្ជាក់​ថា​រឿង​លោក​ពិតជា​សប្បាយចិត្ត​ដែល​បាន​ជួបគ្នា​ក្នុង​រឿង​បែបនេះ​ជាមួយ​ដៃគូ​របស់លោក​ខណៈ​រឿងនេះ​មាន​សាច់រឿង​ល្អ​ខ្លាំងណាស់​។​ព្រោះ​រឿងនេះ​លោក​ក៏​ដើរ​ជា​មេទ័ព​ដែល​លះបង់​ខ្លួន​ដើម្បី​ទឹកដី​មិន​ខ្លាច​គ្រោះថ្នាក់ មាន​ភាពប៉ិនប្រសព្វ​ក្នុងការ​ប្រើប្រាស់​ដាវ និង​ជា​ស្វាមី​របស់​កញ្ញា ព្រះកាយ ច័​ន្ធ នៅក្នុង​សម័យបុរាណ ដែល​បាន​កាត់​ក្បាល​ប្រពន្ធ​ខ្លួន​។

ក្នុងសម័យ​បុរាណ​លោក​ត្រូវស្លាប់​ពេល​ប្រយុទ្ធ​ជាមួយ​សត្រូវ​ហើយក៏​កើត​មកជា​អ្នក​បុរាណ​វិទូ​ក្នុងសម័យ​បច្ចុប្បន្ន​ហើយ​តែងតែ​ចេះ​យល់​សុ​បិ​ន្ត​ឃើញ​ឃ្លាំង​ផ្ទុក​ទ្រព្យសម្បត្តិ​និង​ព្រះកាយ​ច័ន្ទ​ក្នុង​ឈុត​នារី​របាំ​។
​ក្រុម​ផលិតករ​និង​ថ្នាក់ដឹកនាំ​ស្ថានីយទូរទស្សន៍​លេខ​៥​បាន​សម្តែង​ការអបអរ​ដែលមាន​ស្នាដៃ​ថ្មី​សម្រាប់​ដើមឆ្នាំ​២០១៩​នេះ ដែល​ត្រៀម​ចាក់​បញ្ចាំង​ប៉ុន្មាន​ខែ​ទៀត​ខាង​មុននេះ​។ រឿង “​ពិស​ស្នេហ៍​” នឹង​ដឹកនាំ​ផលិត​ធ្វើយ៉ាងណា​ឱ្យ​ល្អ​និង​ខ្លាំង​ដូច​រឿង​“​ទណ្ឌកម្ម​ស្នេហ៍​”​ដែលមាន​ទស្សនិកជន​ជាច្រើន​គាំទ្រ​យ៉ាងខ្លាំង​។​

ជាពិសេស​លោក​សូ​ឆា​នី​និង​កញ្ញា​ព្រះកាយ​ច័ន្ទ​ត្រូវបាន​មហាជន​និង​អ្នកដឹកនាំ​រឿង​សរសើរ​ចំពោះ​ស្នាដៃ​“​ទណ្ឌកម្ម​ស្នេហ៍​”​ដែល​តួ​ទាំងពីរ​រូបនេះ​ធ្វើឱ្យ​ផ្ទុះ​គាំទ្រ​យ៉ាងខ្លាំង​និង​បាន​សម្តែង​អស់ពី​សមត្ថភាព​។​ដូច្នេះ​រឿង​“​ពិស​ស្នេហ៍​”​នឹង​ផលិត​ឱ្យ​ចេញមក​ផ្ទុះ​ការគាំទ្រ​ខ្លាំង​ដូច​ស្នាដៃ​កន្លងមក​ដូចគ្នា​។​

​សូមបញ្ជាក់ថា រឿង “​ពិស​ស្នេហ៍​” ក្រៅពី​តួឯក​ទាំងពីរ​រូបនោះ​ហើយ​មាន តារា​ល្បីៗ​ដូចជា កញ្ញា ទឹម រដ្ឋា​, លោក សន ពិសិដ្ឋ​, លោក ជា សំណាង​, លោក ហេង ដា​រី​, អ្នកនាង ញឹម ច័ន្ទ​ថន​, លោក បូរី ចិត្ត និង លោក ផេង សុខ​ដែន រួមទាំង​អ្នកសិល្បៈ​ជាច្រើន​នាក់​ផ្សេង​ផងដែរ​៕S/​