​ព្រះមហាក្សត្រ​និង​សម្តេចម៉ែ​បាន​យាង​និវត្តន៍​មកកាន់​កម្ពុជា​វិញ​ប្រក​បដោយ​សុ​វត្ថិភាព​កាលពី​រសៀល​ថ្ងៃនេះ

491
ចែករម្លែក
  • 1
    Share

ដោយៈ​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​នា​វេលា​រសៀល​ថ្ងៃទី​0៧​ខែមេសា​ឆ្នាំ​២០១៩ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្តេចព្រះ​មហាក្សត្រិយ៍ នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ​និង​សុភមង្គល​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់បំផុត ​ព្រះអង្គ​ទាំង​ទ្វេ​​ស្តេចយាង​មាតុភូមិនិវត្តន៍​មកដល់​ព្រះរាជាណា​ចក្រ​កម្ពុជាប្រកបដោយ​ព្រះរាជ​សុវត្ថិភាព តាម​ព្រះរាជ​ទីនាំង​យន្តហោះ​ពិសេស​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ បន្ទាប់ពី​ស្តេចយាងគង់ប្រថាប់​ដើម្បី​ពិនិត្យ និង​ព្យាបាល​ព្រះរាជសុខភាព​នា​រយៈពេល​កន្លងទៅ ។

​អញ្ជើញ​ទទួល​ព្រះរាជដំណើរ​យាង​ត្រឡប់​របស់​ព្រះមហាក្សត្រនិង​សម្តេចម៉ែ​ ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅ​រសៀល​ថ្ងៃនេះ រួមមានសម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​, សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សម្តេច​ក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រ​ដ្ឋ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ,​សម្តេច​ពិជ័យ​សេនា ទៀ បាញ់​​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ព្រមទាំង​ព្រះ​ញាតិវង្ស ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង មន្ត្រី​ព្រះបរមរាជវាំង​ផងដែរ​។​

​សូមបញ្ជាក់ថា ​តប​តាម​វេជ្ជបញ្ជា​របស់​ក្រុមគ្រូពេទ្យ​ចិន ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី​ និង​សម្តេចព្រះ មហាក្សត្រិយ៍ នរោត្តម មុនិនាថ សីហនុ បាន​យាង​ទៅពិនិត្យ​ព្រះរាជសុខភាព​នៅ​រដ្ឋធានី​ប៉េកាំង​ប្រទេស​ចិន​ កាលពី​ថ្ងៃ ទី​១៧ ខែមីនា ឆ្នាំ​២០១៩ ៕/Ha