​ព្រះមហាក្សត្រ​និង​សម្តេចម៉ែ​នឹង​យាង​ពិនិត្យ​ព្រះរាជសុខភាព​នៅ​ទីក្រុង​ប៉េកាំង​នៅ​ដើម​សប្តាហ៍​ក្រោយនេះ​

672
ចែករម្លែក

ភ្នំពេញ​៖ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​ព្រះមហា ក្ស​ត្រី​ព្រះវររាជ​មាតា​ជាតិខ្មែរ​នឹង​យាង​ចាក​ចេញពី​មាតុភូមិ​ឆ្ពោះទៅកាន់​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​នៅ​ព្រឹក​ថ្ងៃទី ១០ ខែ កញ្ញា​ដើម្បី​ពិនិត្យ ព្យាបាល​ព្រះរាជសុខភាព​របស់​ព្រះអង្គ​ទាំង​ទ្វេរ​តាប​តាម​វេជ្ជបញ្ជា​របស់​ក្រុមគ្រូពេទ្យ​ចិន ។ ក្នុងពេល​អវត្តមានរ​បស់​ព្រះអង្គ​សម្តេច​វិបុល សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​ទទួល​ធ្វើ​កិច្ច​ការជំនួស​ព្រះអង្គ​ក្នុងនាម​ជា​ប្រមុខរដ្ឋស្តីទី ។​

​ ​ព្រះមហាក្សត្រ​និង សម្តេចព្រះ​មហាក្សត្រី​ព្រះវររាជ​មាតា​ជាតិខ្មែរ​តែង​យាង​ពិនិត្យ​និង​ព្យាបាល​ព្រះរាជសុខភាព​ជា​ទៀត ទាត់ ក្នុង​រយៈពេល ៦ ខែម្តង​តាម​វេជ្ជបញ្ជា​របស់​ក្រុមគ្រូពេទ្យ​ចិន​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន ។​

​ ​គួររំលឹកថា​កាលពី​ថ្ងៃ​២២​ខែកុម្ភៈ​ឆ្នាំ​២០១៨​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា ក្សត្រ​នៃព្រះរាជាណាចក្រ​កម្ពុជានិង សម្តេចព្រះ​មហាក្សត្រី​ព្រះវររាជ​មាតា​ជាតិខ្មែរបាន​យាង​ទៅកាន់​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន​ដើម្បី​ពិនិត្យ​ព្យា បាល​ព្រះរាជសុខភាព ។ បន្ទាប់ពី​គង់ប្រថាប់​ពិនិត្យ​និង​ព្យាបាល​ព្រះរាជសុខភាព​នៅ​ទីក្រុង​ប៉េកាំង ព្រះអង្គ​ទាំង​ទ្វេរ​បាន​យាង​ត្រឡប់ មកដល់​មាតុភូមិ​វិញ​នៅ​ថ្ងៃទី ២ ខែ មេសា​ឆ្នាំ ២០១៨ ៕ BR

រូបថតឯកសារ ។