​ព្រះមហាក្សត្រ​និង​ស​ម្តេច​ព្រះមហា ក្សត្រីយាង​និវត្តន៍ពី ប្រទេសចិន

347
ចែករម្លែក

ដោយ៖តារារិទ្ធ/ភ្នំពេញ​៖​ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនីនៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាទីគោរព​សក្តា​រៈ​ដ៏​ខ្ពង់ខ្ពស់​និង​ស​ម្តេច​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ នៅ​រសៀល​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៩​នេះ​បាន​យាង​និវត្តន៍​មកកាន់​មាតុប្រទេស វិញ​ហើយ​បន្ទាប់ពី​គង់ប្រថាប់​ពិនិត្យ​ព្រះរាជសុខភាព​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​អស់​រយៈពេល​ជាង​មួយខែ ។​

ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនីនៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាទីគោរព​សក្តា​រៈ​ដ៏​ខ្ពង់ខ្ពស់​និង​ស​ម្តេច​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ នៅ​រសៀល​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៩​នេះ​បាន​យាង​និវត្តន៍​មកកាន់​មាតុប្រទេសវិញ​ហើយ ។ រូបថត (លោក កុក គី)

​ព្រះរាជដំណើរ​យាង​និវត្តន៍​របស់​ព្រះមហាក្សត្រ​ខ្មែរ​និង​ព្រះវររាជ​មាតា​ជាតិខ្មែរ​នៅ​រសៀល​ថ្ងៃទី​២ ខែ តុលា​នេះ​មានការ​អញ្ជើញ​ទទួល​ព្រះរាជដំណើរ​ពីសំណាក់​ថ្នាក់ដឹកនាំ​ស្ថាប័ន​កំពូ ល​របស់​ជាតិ​រួមមាន​សម្តេច​វិបុល​សេនា​ភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភា​,​សម្តេច​ពញា​ចក្រី ហេង សំរិន​ប្រធានរដ្ឋសភា,សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជានិងសម្តេ ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​,​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហា ផ្ទៃ ,​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ព្រមទាំង​មន្ត្រីជាន់ខ្ពស់​មួយចំនួនទៀត​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​និងព្រះ​ញាតិវង្ស​ជាច្រើន​ផ្សេងទៀត​ផងដែរ​។ដោយ​ឡែ​ង​វត្តមាន​ក្នុង​ពិធី​នោះ​ក៏មាន​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​ផងដែរ ។​

សូមបញ្ជាក់ថា​ព្រះមហាក្សត្រ​និង​ព្រះវររាជ​មាតា​ជាតិខ្មែរ​បាន​យាង​ទៅពិនិត្យ​ព្រះរាជសុខភាព​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​កាលពី​ថ្ងៃទី ២៦​ខែសីហា ។ក្នុងកំលុងពេល​គង់ប្រថា ប់​ពិនិត្យ​ព្រះរាជសុខភាព​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​រយៈពេល​ជាង​មួយខែ​នេះ​ព្រះម ហាក្សត្រ​ខ្មែរ​និង​ព្រះវររាជ​មាតា​ជាតិ ខ្មែរ​ទទួលបាន​ព្រះរាជ​បដិសណ្ឋារកិច្ច​យ៉ាង​ខ្ពង់ខ្ពស់​ពី​មន្ត្រីជាន់ខ្ពស់​ពី​សំណាក់​ថ្នាក់ដឹកនាំ​ប្រទេស​ចិន​និង​បាន​យាង​ព្រះអង្គ​ចូលរួម​ក្នុង​កម្មវិធី​ផ្សេងៗ​ដូចជា យាង​បំពេញ​ព្រះរាជទស្សនកិច្ច​នៅ​ខេត្ត​ស៊ី​ឈួន​និង​ខេត្ត​ឆុង​ឈី​ង​។ព្រះអង្គ ទទួល​ជួប​សវនាការ​ជាមួយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ខេត្ត​ទាំងពីរ​នេះ ដោយមាន​ព្រះ​សវនាការ​ពាក់ព័ន្ធ​នឹង​ការងារ​មួយចំនួន​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​និង​ទំនាក់ទំនង​រវាង​ខេត្ត​ទាំងពីរ​ជាមួយនឹង​កម្ពុជា​។​

​ព្រះមហាក្សត្រ និង​ព្រះវររាជ​មាតា​ជាតិខ្មែរ ក៏ត្រូវ​បានផ្តល់​ព្រះរាជ​កិត្តិយស​ដ៌​ឧត្តុង្គឧត្តម​ពី​សំណាក់​ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ពីង​យាង​ចូលរួម​ក្នុង ពិធី​លៀង​សាយភោជន៍​នៅ​វិមាន​សភា​ប្រជាជន​ចិន​ក្នុង​រដ្ឋធានី​ប៉េកាំង ដើម្បី​អបអរសាទរ​ខួប​លើក​ទី៧០​នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

​គួរបញ្ជាក់​ថា​ជា​ទម្លាប់​ព្រះមហាក្សត្រនិងសម្តេចម៉ែត្រូវ​យាង​ពិនិត្យ​ព្រះរាជសុខភាព ទៅ តាម​វេជ្ជបញ្ជា​របស់​ក្រុមគ្រូពេទ្យ​ចិន​ក្នុង ១​ឆ្នាំ ២ ដង​ជា​ទៀង ទាត់ ៕សរន