​ព្រះមហាក្សត្រ​យាង​សួរសុខទុក្ខ​និង​ប្រទាន​អំណោយ​ដល់​ពលរដ្ឋ​ជិត​៥០០​គ្រួសារ​នៅ​ស្រុក​ពាម​ជ​រ៍​

627

(​ព្រៃវែង​)៖ ព្រះករុណា​ជា​អង្គ​ម្ចាស់ជីវិត​តម្កល់​លើ​ត្បូង ព្រះបាទ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​បាន​យាង​សួរសុខទុក្ខ​កសិករ​ដល់​ក្នុងផ្ទះ​និង​ព្រះ​ប្រទាន​អំណោយ​ជា​ថវិកា​សម្ភា​រៈគ្រឿង​បរិភោគ​ជាច្រើន​ដល់​ពលរដ្ឋ​ជិត​៥០០​គ្រួសារ​កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែធ្នូ​ឆ្នាំ​២០១៧ នៅ​ភូមិ​ស្ពាន ឃុំ​កោះ​ចេក ស្រុក​ពាម​ជរ ខេត្តព្រៃវែង​។​

​ការយាង​ចុះសួរសុខទុក្ខ​របស់​ព្រះករុណា​ជា​ម្ចាស់ជីវិត​តម្កល់​លើ​ត្បូង នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត គឺ​មានការ​អមដំណើរ​ពី​គណៈ​ប្រ​ត្តិ​ភូ​ជាន់ខ្ពស់ សម្តេច​បរមរាជវាំង គង់ សំអុល​លោក​គុយ សុផល ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ទូទៅ​បរមរាជវាំង​លោក​ឧក​ញ្ញា លោកស្រី​អភិបាលខេត្ត​ព្រៃវែង អភិបាលរង​ខេត្ត​និង​មន្ត្រី​ជុំវិញ​សាលាខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ស្ថាប័ន និង​ពលរដ្ឋ​ចូលរួម​សរុប​ចំនួន​៨៨៤​នាក់​។​ក្នុងឱកាស​នោះ​ព្រះមហាក្សត្រ​ទ្រង់​បាន​យាង​សួរសុកទុក្ខ​ដល់ផ្ទះ ពលរដ្ឋ​ចំនួន​៤​គ្រួសារ​ដែលជា​គ្រួសារ​ក្រីក្រ​ជាងគេ​ក្នុងភូមិ​ខាងលើ​។​

ព្រះអង្គ​បាន​ប្រោស​ប្រទាន​ព្រះរាជ​អំណោយ​ដល់​អ្នក​ទាំង​៤​គ្រួសារ ក្នុង​១​គ្រួ​សារបាន​ប្រាក់ ១០០.០០០​រៀល អង្ករ​១​បាវ​ទម្ងន់​៥០​គីឡូក្រាម ត្រីខ​១​កេស មី​១​កេស ក​ន្លេ​ល​១​និង​ឃី​ត​១​កញ្ចប់​។​​ជាមួយគ្នា​នោះ​ព្រះរាជា​ទ្រង់​បាន​ប្រទាន​អំណោយ ជូន​ប្រជាពលរដ្ឋ​ចំនួន​៤៨៤​គ្រួសារ​ទៀត ក្នុង​១​គ្រួសារ​ទទួលបាន​អង្ករ​៥០​គីឡូក្រាម ប្រាក់ ១០០.០០០ រៀល ត្រីខ​១​កេស មី ១​កេស កន្ទេល ១​និង​ឃី​ត​មួយកញ្ចប់ ។​​ក្នុងនោះ​កុមារ​នៅ​ឃុំ​កោះ​ចេក​ចំនួន​៤០០​នាក់​ពេល​ថ្ងៃ​មាន​ទទួល​អាហារ​១​ពេល និង​ក្នុង​ម្នាក់ៗ​ទទួលបាន អាវ​១ ប្រាក់​៥.០០០ រៀល សៀវភៅ​២​ក្បាល ប៊ិច​១​ដើម ទឹកក្រូច​១​ដប មី​១​កញ្ចប់​។

ជា​កិច្ច​បង្ហើយ​ព្រះករុណា​ជា​ម្ចាស់ជីវិត​តម្កល់​លើ​ត្បូង ព្រះបាទ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​យាង​ទៅ​ព្រះ​ស្រែ​ដើម្បី ទត​កសិករ​ដែល​កំពុង​ច្រូតស្រូវ​ចំនួន ២០​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ប្រាក់​១០០.០០០​រៀល និង ឃី​ត​១​កញ្ចប់​។​ប្រជាន​រាស្ត្រ​របស់​ព្រះអង្គ​មានចិត្ត​សប្បាយ​ក្រៃលែង​ដែលមាន ព្រះបាទ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ នៃ​យើង​យាង​ទត ដោយផ្ទាល់​ព្រះ​ភ​ក្រ័​ជាមួយ​ប្រជាន​រាស្ត្រ​បែបនេះ​៕S/​ដោយ​៖​ចាន់ថន​

​ព្រះមហាក្សត្រ​យាង​សួរសុខទុក្ខ​និង​ប្រទាន​អំណោយ​ដល់​ពលរដ្ឋ​ជិត​៥០០​គ្រួសារ​នៅ​ស្រុក​ពាម​ជ​រ៍​