ដោយ៖តារារិទ្ធ(ភ្នំពេញ)៖ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះ មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅរសៀលថ្ងៃទី១៦ឧសភានេះបានយាងនិវត្តន៍វិល ត្រឡប់មកដល់មាតុប្រទេសវិញហើយបន្ទាប់ពីបានយាងអញ្ចើញចូលរួមវេទិកាស្តីពីអរិយធ៌មអាស៊ី លើកទី១ នៅទីក្រុងប៉េកាំងប្រទេសចិន ។
អញ្ជើញទទួលព្រះរាជដំណើររបស់ព្រះមហាក្សត្រដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញរួមមានវសម្ដេចវិបុលសេនាភក្ដីសាយ ឈុំ ប្រធានព្រឹទ្ធសភា,សម្ដេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា,សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា,សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ,សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិព្រមទាំងឥស្សរជនជាន់ខ្ពស់មួយចំនួនទៀត។ដោយឡែកឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាក៏មានវត្តមានក្នុងឱកាសនោះផងដែរ ។
ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានយាងចាកចេញពីកម្ពុ ជាកាលពីព្រឹកថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០១៩ ទៅ ចូលរួមវេទិកាអរិយធម៌អាស៊ីលើកទី១ នៅទីក្រុងប៉េកាំងប្រទេសចិន។
ក្នុងការគង់ប្រថាប់នៅទីក្រុងប៉េកាំងនាព្រឹកថ្ងៃទី១៤ ខែឧសភាឆ្នាំ២០១៩ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសព្វព្រះរាជហឫទ័យយាងជួ បសវនាការជាមួយលោក ស៊ី ជិនភីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិននាវិមាន មហាប្រជាជនចិនរដ្ឋធានីប៉េកាំង។
នាវេលាល្ងាចថ្ងៃទី ១៤ ខែ ឧសភា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងសព្វព្រះរាជហឫទ័យ ស្តេចយាងចូលរួមក្នុងពិធីលៀងសាយភោជន៍ ទទួលស្វាគមន៍ដ៏កក់ក្តៅរៀបចំឡើងដោយលោក ស៊ី ជិនភីង ប្រធានាធិបតីចិននាវិមានសភាប្រជាជនចិនរដ្ឋធានីប៉េកាំងដោយមានការ អញ្ជើញចូលរួមពីបណ្តាមេដឹកនាំនៃប្រទសនានាជាច្រើនផងដែរ ។
ជាការគួរអោយភ្ញាក់ផ្អើលនៅក្នុងពិធីនោះលោកប្រធានាធិបតីចិន ស៊ី ជីនពីង និងភរិ យាបានថ្វាយនូវមហាកត្តិយសដ៏ឧត្តុង្គឧត្តមប្រកបដោ យភាពកក់ក្តៅនិងជ្រាលជ្រៅជាទីបំផុតថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដោយបានរៀបចំថ្វាយនូវ ពិធីអបអរសាទរខួបចម្រើនព្រះជន្មគម្រប់ ៦៦ យាងចូល៦៧ ព្រះវស្សានៃ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនព្រះម ហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានាមហាវិមានសភាប្រជាជនចិនក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃពិធីលៀងសា យភោជន៍ទទួលបណ្តាមេដឹកនាំនិងឥស្សរជនជាច្រើនមកពីបណ្តាប្រទេសនានា ។
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជារួមជាមួយបណ្តាមេដឹកនាំនៃបណ្តាប្រទេសនានាដែលបានចូលរួមក្នុងវេទិកាអរិយធម៏អាស៊ីលើកទី១វេលាព្រឹកថ្ងៃទី១៥ ខែឧសភាឆ្នាំ២០១៩ ។ នៅក្នុងវេទិកានោះព្រះមហាក្សត្រកម្ពុជាត្រូវបានផ្តល់ព្រះកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតថ្លែងសុន្ទរក ថាគន្លឹះដំបូងគេបន្ទាប់ពីវេទិកាបើកវេទិកាដោយ លោក ប្រធានាធិបតីចិន ស៊ី ជីនពីង ។
នាវេលារសៀលថ្ងៃទី១៥ ខែឧសភាឆ្នាំ២០១៩ ព្រះករុណាសព្វព្រះរាជហឫទ័យទទួលចូលជួបសវនាការជាមួយលោក វ៉ាង ឈឺសាន អនុ ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នារដ្ឋធានីប៉េកាំង ។
នាល្ងាចថ្ងៃទី១៥ខែឧសភា ឆ្នាំ២០១៩ ព្រះករុណាសព្វព្រះរាជហឫទ័យស្តេចយាងចូលរួមទស្សនាការសម្តែងសិល្បៈដើម្បីអបអរសាទរវេទិកា អរិយធម៏អាស៊ីលើកទី ១ នាពហុកីឡាដ្ឋានជាតិ រដ្ឋធានីប៉េកាំ ។
នាព្រឹកថ្ងៃទី១៦ខែឧសភា ឆ្នាំ២០១៩ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងមាតុភូមិនិវត្តន៍តាម ព្រះរាជទីនាំងយន្តហោះពិសេសមកកាន់ព្រះរាជាណាចក្រកម្ពុជាបន្ទាប់ពីបានបញ្ចប់ព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តមក្នុងការយាងចូលរួមវេទិកាអរិយធម៏អាស៊ីលើកទី១ ដែលប្រារព្ធឡើងនៅរដ្ឋធានីប៉េកាំង ។
សូមបញ្ជាក់ថាវេទិកាស្តីពីអរិយធម៌អាស៊ីត្រូវបានផ្តួចផ្តើមរៀបចំឡើងដោយលោកប្រធា នាធិបតី ស៊ី ជីនពីង ដើម្បីពង្រឹងការផ្លាស់ប្តូររវាងយុវ ជនវ័យក្មេង សង្គមស៊ីវិលតំបន់ និងប្រព័ន្ធផ្សព្វផ្សាយនានាហើយបង្កើតបណ្តាញនៃការផ្លាស់ប្តូរការគិតនិងកិច្ចសហប្រតិ បត្តិការ។ ជាពិសេ សលោកប្រធានាធិបតីចិនចង់ឲ្យវេទិកាអរិយធម៌អាស៊ីធ្វើឱ្យប្រជាជនអាស៊ីអាចសប្បាយរីករាយនឹងមានស្មារតីកាន់តែរឹងមាំខ្លាំងក្លាបន្ថែម ទៀតព្រមទាំងធ្វើឱ្យកិច្ចសហប្រតិបត្តិការអភិវឌ្ឍក្នុងតំបន់កាន់តែមានថាមពលខ្លាំងឡើង។
កិច្ចប្រជុំសន្ទនាអរិយធម៌អាស៊ីនេះផ្តោតលើប្រធានបទនៃការផ្លាស់ប្តូរអរិយធម៌អាស៊ី ការយល់ដឹងពីគ្នាទៅវិញទៅមកនិងសហគមន៍រួមវាសនា។ គោលបំណងសំខាន់គឺឆ្ពោះទៅមុខដើម្បីទទួលបាននូវសមិទ្ធផលដ៏អស្ចារ្យនៃអរិយធម៌នៅអាស៊ីនិងពិភពលោកបង្កើ តជាវេទិកាសម្រាប់ ការរៀនសូត្រពីគ្នាទៅវិញទៅមកនិងការអភិវឌ្ឍទៅវិញទៅមកបង្កើនទំនុកចិត្តលើវប្បធម៌អាស៊ីលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីនិងការ ជឿទុកចិត្តគ្នាទៅវិញទៅមក រួមកម្លាំងគ្នាដោយមានការយោគយល់គ្នាក្នុងការអភិវឌ្ឍតំបន់អាស៊ីជំរុញឱ្យមានភាពរឹងមាំនៃការ បង្កើតថ្មីនៅអាស៊ីផ្ដល់ការគាំទ្រខាងស្មារតីដល់សហគមន៍រួមវាសនានៅអាស៊ីនិងសហគមន៍រួមវាសនារបស់មនុស្សជាតិ៕